ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ខ្លាំងមែន.. លោក ឈូក សោភ័ណ្ឌ មានតួនាទីមន្ត្រីប៉ុស្តិ៍ក្រយៀ បើកឡានតាមដេញបំបុកមនុស្ស៧នាក់ធ្វើ ឲ្យរបួសធ្ងន់និងស្រាល ដោយឡែកម៉ូតូចំនួន៤គ្រឿងខូចខាតយ៉ាងដំណំ លេចល្បីថាមានមនុស្សកំពុងរត់ការ សម្របសម្រួលបង្វែសំណុំរឿង
Sun,06 November 2022 (Time 02:30 PM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 18នាក់)

មីៗនេះ កំពុងបានបែកធ្លាយរឿងរ៉ាវដ៏រញ្ជួលចិត្តមួយខណៈដែលប្រភពបានទម្លាយបន្តៗគ្នាថា នគរបាលម្នាក់ មានតួនាទីជាមន្ត្រីប៉ុស្តិ៍ដែលមានកាតព្វកិច្ចការពារប្រជាជន តែទីបំផុតបែរជាផ្ទុះកំហឹងជាមួយប្រជាជននៅ ក្នុងកម្មវិធីបុណ្យកឋិនទាន រហូតនៅទីបំផុតបានបើករថយន្តខ្លួនបំបុកម៉ូតូប្រជាជនដល់ទៅ៤គ្រឿងដែលធ្វើ ឲ្យមនុស្សរហូតទៅដល់៧នាក់រងរបួសអ្នកខ្លះស្រាល ហើយអ្នកខ្លះធ្ងន់ រហូតជិតស្លាប់តែម្តង ។

ប្រភពច្បាស់ការបានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ មានធ្វើពិធីបុណ្យកឋិន ទានសាមគ្គីមួយនៅវត្តបឹងបារាយណ៍ ភូមិបាយការណ៍ ឃុំក្រយា ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ដើម្បីជា ការងាយស្រួលសម្រាប់កម្មវិធីមួយនេះផងដែរ ម្ចាស់កម្មវិធីក៏បានស្នើសុំកម្លាំងប្រជាការពារ ភូមិដើម្បីជួយ ការពារសន្តិ សុខសុវត្តិភាពជូនប្រជាជនទៀតផង ។

នៅក្នុងពេលរាត្រីយប់ឡើង គឺមានបងប្អូនប្រុសស្រីជាច្រើនអ្នកនាំគ្នាដើរកំសាន្តយ៉ាងសប្បាយជាមួយទៅនឹង ល្បែងកំសាន្តជាច្រើនប្រភេទ ប៉ុន្តែស្រាប់តែនៅម៉ោងប្រហែល២០និង៣០នាទីយប់ ក៏ស្រាប់តែលេចមុខនគរ បាលជើងខ្លាំងម្នាក់បានមកដល់ទីនោះ ហើយដើរសំដៅទៅកន្លែងយុវជនមួយក្រុមកំពុងលេងកំសាន្តហើយ បានយកសោឡានក្តាប់ជាប់នឹងដៃយ៉ាងណែនមកបុកពុះយុវជនម្នាក់ហើយបន្តទៅបុកពោះយុវជនម្នាក់ទៀត។
នៅពេលនោះយុវជនឈ្មោះ សុខ សិត ឈឺហើយបានស្ដីបន្ទោសថា ពូឯងលេងចឹងមិនដឹងឈឺទេអី ស្រាប់តែ ពេលនោះលោកមន្ត្រីប៉ុស្តិ៍ទំនើងជើងខ្លាំងម្នាក់នោះ ក៏បានបបួលយុវជន សុខ សិត វ៉ៃគ្នាមួយទល់នឹងមួយស្មើ។ ព្រោះតែយុវជនឈ្មោះ សុខ ស៊ីត យល់ថា គេមានតួនាទីជាសមត្ថកិច្ចមិនបានតបតទេ ដោយសុខចិត្តដើរចេញ ប៉ុន្តែលោកប៉ូលីសទំនើងជើងខ្លាំងតាមរហូតហើយចាប់ក្រៀកករយុវជន សុខ ស៊ីត ហើយស្រែកថា សមតែ យកកាំភ្លើងមកបាញ់ នៅក្នុងស្ថានភាពនេះដោយបានឮនាយរងប៉ុស្តិ័គម្រាមដូច្នោះយុវជន សុខ ស៊ីតភ័យខ្លាច ក៏ខំរើបម្រាស់ ដោយមានការជួយបំបែកពីបងប្អូនប្រជាការពារក្នុងកម្មវិធីនោះផងដែរ ទើបយុវជន សុខ ស៊ីត រើរួចផុតពីកណ្ដាប់ដៃលោកមន្ត្រីប៉ុស្តិ៍ទំនើងនោះ។

ឃើញសភាពមិនស្រួលដើម្បីកុំឲ្យមានជម្លោះបន្ត ភ្លាមៗនោះ ប្រជាការពារភូមិបានដេញឲ្យយុវជនទាំងនោះ ប្រញាប់ទៅផ្ទះឲ្យឆាប់ចប់រឿង ក្រោយពេលមានការណែនាំពីប្រជាការពារ យុវជនទាំងអស់បាននាំគ្នាដើរ ទៅយកម៉ូតូហើយជិះមកផ្ទះព្រមៗគ្នាតែម្តង ប៉ុន្តែលោកប៉ូលីសទំនើងនោះ គឺមិនបានបញ្ឈប់សកម្មភាពនោះ ទេ រូបគាត់បែរជាឡើងទៅបើករថយន្តរបស់ខ្លួន ពណ៌ឈាមជ្រូក ម៉ាកកូរ៉ូឡា ទាំងកំហឹងមកតាមពីក្រោយ យុវជនទាំងនោះមកទាន់កណ្ដាលផ្លូវ ក៏បានបើកឡានបំបុកទៅលើក្រុមយុវជនទាំងនោះតែម្ដង និងបន្តបុក លើយុវជនឈ្មោះ សុខ សិត ដែលជាគូជម្លោះរបស់ខ្លួន ធ្វើមានរបួសធ្ងន់ស្រាលយ៉ាងរណូករណែល ទើប លោកប៉ូលីសម្នាក់នោះ បើករថយន្តខ្លួនគេចចេញទៅ ។

ប្រភពបានបន្តថា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះចេញមក មើលទើបដឹងថា ជាកូន ជាប្អូន ជាចៅ ក៏នាំគ្នាយករថយន្តមកដឹកជនរងគ្រោះទៅសង្គ្រោះជាបន្ទាន់ផងដែរ នៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែករថយន្តជនបង្កនិងម៉ូតូជនរងគ្រោះទាំង៤គ្រឿង មិនបានរក្សាទុកនៅ ក្នុងមូលដ្ឋានឃុំបង្កនោះទេ គឺយកទៅរក្សាទុកនៅក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលសាមគ្គី ឃុំសាមគ្គី ស្រុកប្រាសាទ បាល័ង្គ ខេត្តកំពង់ធំ វិញ ។

ទាក់ទៅនឹងព័ត៌មានដ៏ឈឺចាប់សម្រាប់ពលរដ្ឋនេះ ប៉ុន្មានថ្ងៃនេះ គេក៏លេចល្បីថា កំពុងមានអ្នកមានឥទ្ធិពល ជាច្រើននាក់កំពុងសម្របសម្រួល ដោយប្តូរជាសំណងលុយកាក់ឲ្យជនរងគ្រោះត្រឹមមួយលានរៀល ជាថ្នូរ ទៅបង្វែរសំណុំរឿងប៉ុនប៉ុង មកជារឿងគ្រោះថ្នាក់ចរាចរណ៍ វិញ ។

តែបើទោះជាបែបណាក្តី ក្រុមគ្រួសារជនរងគ្រោះ សំណូមពរដល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កំពង់ធំ សូមមេត្តាជួយមានចំណាត់ការផ្តល់យុត្តិធម៌ដល់ពួកគាត់ផង ពីព្រោះថាពេលនេះ ពួកគាត់ពិតជាមាន ការឈឺ ចាប់ខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
36 នាក់
សប្តាហ៍នេះ :
352 នាក់
ខែនេះ :
2127 នាក់
3 ខែនេះ :
8194 នាក់
សរុប :
194326 នាក់