ប្រភពរិៈគន់ពីប្រជាពលរដ្ឋចំណុះជើងវត្តមន្នីសោភ័ណ្ឌ ហៅវត្តចង.ក បានប្រាប់ឲ្យថា វត្តមន្នីសោភ័ណ្ឌ ហៅវត្ត ចង.ក ដែលមានទីតាំងស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានរូបលោកតា អាចារ្យម្នាក់មានឈ្មោះថា តាហឿន អតីតជាអាចារ្យ វត្តរតនារាម ហៅវត្តតាភិន ស្ថិតនៅក្នុងព្រៃកន្ត្រប់ ឃុំ បសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយតាអាចារ្យម្នាក់នេះនៅវត្តនោះមិនអាចរកផលប្រយោជន៌បាន ម្យ៉ាង ក៏មិនសូវជាស្រុះស្រួលមូលគំនិតជាមួយទៅនឹងអាចារ្យដ៏ទៃ រូបគាត់បានរត់មកទិញដីនៅភូមិតាដែងចាស់ ឃុំ បសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ វិញ ។ ប្រភពរិៈគន់ពីពលរដ្ឋបានឲ្យដឹងថា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ វត្តមន្នីសោភ័ណ្ឌហៅវត្តចង.ក ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត គឺមិនអាចគ្រប់គ្រងបច្ច័យនៅក្នុងវត្តបាននោះទេ ក៏ព្រោះតែបុគ្គលឈ្មោះតា ហឿន រូបនោះជាអ្នកគ្រប់គ្រង និងកាន់កាប់ទាំងអស់ ។ជាក់ស្តែងនៅពេលបច្ចុប្បន្ន សូម្បីតែលុយកាន់វេណ លុយភ្ជុំបិណ្ឌ លុយកឋិនទាននៅក្នុងវត្ត លោកតាអាចារ្យ ឈ្មោះ តាហឿននេះ អត់បានប្រាប់ឲ្យព្រះសង្ឃដឹងឮ អត់បានឲ្យព្រះសង្ឃគ្រប់គ្រងនោះឡើយ ពោលគឺឲ្យតែ ចប់ពិធីបុណ្យ គឺរូបលោកតាវេចលុយយកទៅផ្ទះតែម្តង ដោយមិនដឹងថាចំនួនប៉ុន្មាន អស់ប៉ុន្មាន និងនៅសល់ ប៉ុន្មាននោះទេ ។ប្រជាពុទ្ធបរិស័ទជាច្រើននោះបាននិយាយថា ឈ្មោះតាហឿន ធ្វើជាអាចារ្យរកស៊ីនៅក្នុងវត្តមន្នីសោភ័ណ្ឌ ហៅ វត្តចង.កនេះ តាំងពីក្មេងរហូតដល់ចាស់ធ្វើស្រែនៅក្នុងវត្តដោយយកព្រះសង្ឃធ្វើខែលអស់រយៈពេលជាច្រើនឆ្នាំ ណាស់មកហើយ គេមិនដឹងថារូបលោកតាយកលុយទៅណាព្រោះលុយវត្តគឺកាន់តែម្នាក់ឯង ក្នុងនោះប្រភពព័ត៌ មានលើកឡើងផងដែរថា ឈ្មោះតាហឿន នេះតែឲ្យចៅកោសក់ក្បាល ហើយស្លៀកស្បង់ពាក់ជីវរ ហើយនាំទៅ ដើរបិណ្ឌបាតតាមបណ្តាទីផ្សារ តាមបណ្តារោងចក្រ ក្នុងរាជធានីភ្នំពេញ ដោយមិនបានប្រាប់ព្រះសង្ឃ មិនបាន ប្រាប់អាចារ្យ គណៈកម្មការណាឲ្យដឹងនោះទេ ពោលគឺយកសាសនាធ្វើអាជីវកម្ម តែម្តង ។ ដោយឡែកតែសមិទ្ធផលនៅក្នុងវត្ត មានដូចជា របងវត្តជាដើមនោះ គឺមានឈ្មោះអ្នកចូលបច្ច័យកសាងរៀងៗខ្លួន ក្លាយជាចម្ងល់សួរថា តើលុយភ្ជុំបិណ្ឌ លុយខែកាន់វេណ លុយផ្កាប្រាក់ លុយកឋិន ក្នុងមួយឆ្នាំៗរាប់ម៉ឺនដុល្លា តើយក ទៅណា ។ ប្រជាពុទ្ធបរិស័ទសំណូមពរ សុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាជួយមានការផ្លាស់ប្តូរឈ្មោះ តា ហឿននេះចេញ និងរៀបចំគណៈកម្មការថ្មី សម្រាប់ដឹកនាំកិច្ចការកសាងសមិទ្ធផល នៅក្នុងវត្តឲ្យបានតម្លាភាព ដូចបណ្តាវត្តដ៏ទៃផង ទើបជួយធ្វើឲ្យវត្តមន្នីសោភ័ណ្ឌនេះ មានការរីកចម្រើន ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា