ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ពិតជាពូកែរកល្បែងលេងមិនទំនងមែន ទាំងសាមណេសង្ឃ ទាំងកូនសេក នាំគ្នាយកផាវ១០គ្រាប់ដុត យកចាន គ្របនាំគ្នាព័ទ្ធជុំវិញ ស្រាប់តែផាវផ្ទុះរបួសស្រោចខ្លួន ដោយសារអំបែងចាន
Tue,22 February 2022 (Time 10:25 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 213នាក់)

ពិតជានិយាយលេងចេញតែម្តង ខណៈដែលសាមណេសង្ឃ និងកូនសេកម្នាក់នាំគ្នាលេងល្បែងចម្លែក ធ្វើឲ្យ ប្លែកអារម្មណ៌ ក្លាយជារឿងទុក្ខធំចូលពេទ្យរបួសឈាមហូរស្រោចខ្លួន ភ្ញាក់ផ្អើលអស់ប្រជាពុទ្ធបរិស័ទជិត ឆ្ងាយ បានត្រឹមតែមើលមុខគ្នា និយាយអីក៏លែងកើតសោះតែម្តង ។

គួរបញ្ជាក់ថា មានករណីសាមណេចំនួន៤អង្គ និងកូនសេក្ខលោកម្នាក់ បានលេងល្បែងដ៏ព្រឺព្រួចមួយ គឺយក ផាវដុតលេង ហើយយកផាវជិត១០គ្រាប់ដាក់លើដី និងយកចានដែកគ្របពីលើ រួចដុតព្រមទាំងបាននាំគ្នាឈរ ព័ទ្ធជុំវិញរង់ចាំមើលថា តើផាវនោះផ្ទុះវាមានសភាពបែបណា ហើយក៏ល្អលេងបែបណា តែនៅទីបំផុតស្រាប់ តែផាវផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអម្បែងចានដែកហោះត្រូវបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៥អង្គ និងនាក់ឈាមស្រោចខ្លួន ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចវត្តព្រះទន្លេ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ហើយបើតាមប្រភព បានឲ្យដឹងថា ក្រោយពីមានករណីផ្ទុះផាវ បណ្តាលឱ្យរងរបួសសាមណេ និងកូនសេក្ខលោក សរុបចំនួន៥អង្គ-នាក់រួចមក សមត្ថកិច្ចក៏បានហៅរថយន្តសាមុយមកដឹកបញ្ជូនព្រះសង្ឃ និងកូនសេក្ខលោកទៅសង្គ្រោះ នៅមន្ទីរ ពេទ្យ ខេត្តស្វាយរៀង ភ្លាមៗផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា ផាវដែលផ្ទុះខាងលើនោះ ត្រូវបានគេហៅថាជាផាវគ្រាប់បែក មិនមែនគ្រាប់ ឬក៏រំសេវផ្ទុះនោះទេ ជាប្រភេទផាវធំ ហើយសាមណេចំនួន៤អង្គ និងកូនសេក្ខលោកម្នាក់ បានយកទៅដុតលេង ក៏ប៉ុន្តែមុននឹងដុតគឺយកផាវដាក់លើដី រួចយកចានដែកទៅគ្របពីលើ ហើយនាំគ្នាឈរពទ្ធ័ជុំវិញ ទើបដុតផាវ នោះ បណ្តាលឲ្យឆេះផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអម្បែងចានដែកត្រូវទាំង៥អង្គ-នាក់ បណ្តាលឱ្យចំដៃជើង ដងខ្លួន និងផ្ទៃមុខ ឈាមស្រោចដីតែម្តងទៅ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទនៅជិតវត្តនាំគ្នាមកចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ អាយុជីវិត ។

តែយ៉ាងណាក្តី នៅពេលបច្ចុប្បន្ននេះ ទាំងសាមណេ និងកូនសេក្ខ លោកបានធូរស្រាលខ្លះៗហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
91 នាក់
សប្តាហ៍នេះ :
618 នាក់
ខែនេះ :
2723 នាក់
3 ខែនេះ :
7722 នាក់
សរុប :
189661 នាក់