ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
តើជាការពិតដែរទេថា លោកផ្កាយ២ម្នាក់ធ្វើរបងយកដីវត្តមន្នីសាគរ ហៅកោះចិន ដើម្បីផ្គាប់ចិត្តឪពុកក្មេក អាជ្ញាធរស្រុកពញាឮ មិនហ៊ានហាមឃាត់ ព្រោះតែយល់មុខបុគ្គលម្នាក់នោះជាថ្នាក់ចុះពង្រឹងខេត្តស្វាយរៀង
Wed,02 March 2022 (Time 03:43 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 75នាក់)

ថ្មីៗនេះ កម្មវិធីផ្សាយអង្គភាពយើងទទួលបានស្នើសុំពីប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តមន្នីសាគរ ហៅ កោះចិន ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឲ្យដឹងថា រូបគាត់មាន ការកើតទុក្ខមិនសុខចិត្ត នឹកស្រណោះទៅដល់ព្រះចៅអធិការវត្ត ព្រះភិក្ខុសាមណេ និងលោកតាអាចារ្យ គណៈ កម្មការរបស់វត្តជាខ្លាំង មិនគួរណាដីគរុភ័ណ្ឌរបស់វត្ត មន្នីសាគរ ហៅកោះចិន បែរជាត្រូវបាត់បង់ត្រឹមតែមួយ ពព្រិចភ្នែក ព្រោះតែបុគ្គល មានអំណាច មានសក្តិ៍យស ស្រេកឃ្លានគ្មានការអៀនខ្មាសសោះ ចឹងនោះទេ ។

សេចក្តីរាយការណ៌បានឲ្យដឹងថា ដីរបស់វត្តមន្នីសាគរ ហៅកោះចិន ត្រូវបានបាត់បង់ព្រោះតែបុគ្គលឈ្មោះ សូ វិចិត្រ មានបុណ្យសក្តិ៍ជានាយទាហានផ្កាយ២ ធ្វើរបងកាន់កាប់រំលោភបំពាន យកទៅជូនឪពុកក្មេករបស់ខ្លួន ឈ្មោះ អ៊ុំ ស៊ុនថុន ដែលអតីតជាគ្រូបង្រៀននៅសាលារៀនឃុំកោះចិន ក្នុងអម្លុងថ្ងៃទី០៤ ទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០១៩ ។

សកម្មភាពលេបត្របាក់ដីវត្តគ្មានការអៀនខ្មាសរបស់បុគ្គលលោកផ្កាយ២ឈ្មោះ សូ វិចិត្រ ខាងលើនេះ គេក៏ បានឃើញព្រះចៅអធិការវត្ត លោកតាអាចារ្យ និងគណៈកម្មការវត្ត បានដាក់ពាក្យបណ្តឹងសុំឲ្យរដ្ឋអំណាច ភូមិឃុំជួយធ្វើការហាម ឃាត់ការរំលោភបំពានយកដីវត្តពីសំណាក់បុគ្គលអ្នកមានអំណាចខាងលើនេះ ផងដែរ ប៉ុន្តែអ្វីដែលជាការឈឺចាប់ នោះ គឺរដ្ឋអំណាចមូលដ្ឋានមិនអាចធ្វើការហាមឃាត់បុគ្គលឈ្មោះ សូ វិចិត្រ ដ៏មាន ឥទ្ធិពលនេះបាននោះឡើយ ពីព្រោះរដ្ឋអំណាចភូមិឃុំឃាត់នៅពេលព្រឹក ស្រាប់តែពេលល្ងាច បុគ្គលដ៏មាន ឥទ្ធិពលនេះ បន្តធ្វើរបងឲ្យយ៉ាងរំភើយទៅវិញ ដដែល ។

សេចក្តីរាយការណ៌នោះបានបន្តថា នៅក្រោយមិនព្រះសង្ឃ និងលោកតាអាចារ្យគណៈកម្មការវត្តហាមឃាត់ ការរំលោភបំពាននេះមិនបាន ព្រះសង្ឃ និងលោកតាអាចារ្យកម្មការវត្តក៏បានប្តឹងចូលទៅសាលាស្រុកពញាឮ
ដើម្បីឲ្យជួយមានចំណាត់ការហាមឃាត់ទប់ស្កាត់ ស្រាប់តែខាងសាលាស្រុកពញាឮ រួមនឹងមន្ត្រីភូមិបាលស្រុក ពញាឮ ឆ្លើយមកព្រះសង្ឃ និងលោកតាអាចារ្យ គណៈកម្មការវត្តកោះចិនវិញថា ប្រគល់ដីដែលបុគ្គលឈ្មោះ សូ វិចិត្រ ធ្វើរបងរំលោភយកនេះ សម្បទានជូនភាគីលោក សូ វិចិត្រ ទៅ ដោយកុំបាច់តវ៉ាអី ។ ព្រោះបុគ្គលឈ្មោះ សូ វិចិត្រ ជានាយទាហានផ្កាយ២ ហើយក៏ជាថ្នាក់ចុះពង្រឹងមូលដ្ឋានគណបក្សខេត្តស្វាយរៀង ទៀតផង ។

ខាងសាលាស្រុកពញាឮ និងខាងភូមិបាលស្រុកពញាឮបានអះអាងថា ឈ្មោះ អ៊ុំ ស៊ុនថុន និងប្រពន្ធឈ្មោះ សៅ គឹមហ៊ន ធ្វើជាគ្រូបង្រៀននៅក្នុងទឹកដីឃុំកោះចិនយូរហើយ លើសពីនេះ កូនប្រសារក៏ជាមន្ត្រីមានយស សក្តិ៍ក្នុងក្របខ័ន្តការងាររដ្ឋទៀតផងនោះ ទើបធ្វើឲ្យមន្ត្រីសាលាស្រុក រួមនិងមន្ត្រីភូមិបាលស្រុក មានការយល់ មុខគ្នា ទុកបណ្តែតបណ្តោយឲ្យវត្តរងគ្រោះ ។

ទាក់ទិនទៅនឹងប្រភពព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើង មិនអាចព្យាយាមទំនាក់ទំនងសុំការបំភ្លឺពី បុគ្គលឈ្មោះ សូ វិចិត្រ និងរូបលោក អ៊ុំ ស៊ុនថុន ជុំវិញការចោទប្រកាន់ខាងលើនេះបាននៅឡើយទេ ព្រោះមិន អាចស្វែងរកលេខទំនាក់ទំនងបាន ដោយឡែកប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តមន្នីសាគរ ហៅកោះចិន សំណូមពរសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយមានចំណាត់ការស្រាវជ្រាវយកដីវត្តប្រគេនជូនវត្តវិញ ដើម្បីទុកជាសម្បត្តិគរុភ័ណ្ឌវត្ត ធ្វើជាទីអាស្រ័យសាងស្រែបុណ្យជូនបងប្អូនប្រជាពលរដ្ឋបានសាងបុណ្យកុសល ផងទានម្ចាស់ ។

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
138 នាក់
សប្តាហ៍នេះ :
1748 នាក់
ខែនេះ :
3945 នាក់
3 ខែនេះ :
9821 នាក់
សរុប :
177190 នាក់