នៅទីបញ្ជាការដ្ឋានថ្មី នៃកងរាជអាវុធខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ បានប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃថ្ងៃកំណើតកងយោធពលខេរ:ភូមិន្ទ ៩វិច្ឆិការ ឆ្នាំ១៩៥៣ - ៩វិច្ឆិការ ឆ្នាំ២០២៣។ពិធីនេះគឺបានប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ។ នៅក្នុងនោះដែរគេសង្កេតឃើញមាន វត្តមាននៃការអញ្ជើញចូលរួមអំពីសំណាក់ ឯកឧត្តមអស់លោក លោកស្រី ដែលជាប្រធាន .អនុប្រធានមន្ទីរបណ្តាអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ អស់លោក លោកស្រីជាមេបញ្ជាការ មេបញ្ជារង នាយសេនាធិការ នាយសេនាធិការរង អស់លោកដែលជាមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ មកពីបណ្តាក្រុងស្រុកទាំង៨ ចំណុះឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបប្រមាណជា៧០នាក់។ នៅក្នុងឧិកាសនោះលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក៏បានថ្លែងកោតសរសើរដល់នាយ នាយរង មេបញ្ជាបញ្ជាការ មេបញ្ជាការរង នឹងមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកគឺបានខិតខំតស៊ូលះបង់ទាំងពេលវេលាលះបង់ទាំងកម្លាំងកាយចិត្តពុះពារនូវរាល់គ្រប់ស្ថានការប្រឈមនានានឹងគ្រប់កាលះទេស: ស្នាដៃដ៏ធំធេងក្នុងកិច្ចការសង្គម នេះហើយវាជាប្រវត្តិសាស្ត្រដ៏ធំធេងដែលបានចារឹកទុក នៅក្នុងគម្ពីរគ្រាំងមាស ។ ជាកាពិតណាស់រយះពេល៧០ឆ្នាំកន្លងមកនេះកម្លាំងកងយោធពលខេមរ:ភូមិន្ទដែលក្នុងនោះរួមទាំងកម្លាំងកងរាជអាវុធហត្ថរបស់យើងផងដែរ គឺបានចូលរួមជាកម្លាំងចលករនឹងជាកម្លាំងស្នួលជាសសរគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ជូនដល់ប្រជាពលរដ្ឋនឹងប្រទេសជាតិទាំងមូល។បន្ថែមពីនោះលោកមេបញ្ជាការបានសង្កត់ធ្ងន់ថា ជាការពិតណាស់កម្លាំងប្រដាប់អាវុធគឺជាកម្លាំងឯករាជ្យម្ចាស់ការ ការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតគោរពឆន្ទះប្រជាពលរដ្ឋការពារព្រះរាជបង្ក័ល នឹងការពារអង្គព្រះមហាក្សត្រ។ត្បិតហើយថា កងកម្លាំងប្រដាប់អាវុធគឺជាកម្លាំងអព្យាក្រឹត្យក៏ពិតមែន តែចំណុចខ្លះក៏វាមិនមែនអាចទៅជាអព្យាក្រឹត្យបាននោះដែរ ក្នុងន័យនេះលោកមេបញ្ជាការសង្កត់ធ្ងន់ថាពិតណាស់ប្រទេសប្រជាធិបតេយ្យ គឺសំដៅលើពហុបក្សគឺមានបក្សច្រើនហើយទន្ទឹមនឹងបក្សច្រើនគឺកងកម្លាំងប្រដាប់អាវុធរបស់យើងមានភារកិច្ចក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនដល់គ្រប់បណ្តាគណះបក្សផ្សេងៗដែលធ្វើសកម្មភាពឃោសនាស្វែងរកសំលេងឆ្នោតដោយស្របច្បាប់ក៏ប៉ុន្តែបើសិនគណះបក្សមួយណាឬក៏បក្ខពួកបុគ្គលណាមួយដើរហួសពីបន្ទាត់ក្រហមនៃលទ្ធិប្រជាធិបតេយ្យហើយអាចបង្កអសន្តិសុខដល់ប្រទេសជាតិហើយនោះៗកងកម្លាំងប្រដាប់អាវុធរបស់យើងក៏មិននៅឈអោបដៃមើលនូវរាល់ទង្វើទាំងនោះបានដែរ។ជាមួយគ្នានោះដែរលោកមេបញ្ជាការក៏បានសង្កត់ធ្ងន់ថាតំលៃធំធេងណាស់ពាក្យថាសន្តិភាពមួយនេះ គឺមិនមានតំលៃអ្វីមួយយកមកប្រៀបធៀបនឹងដោះដូរបានទេពាក្យសន្តិភាព យ៉ាងណាមុិញដើម្បីចូលរួមរក្សាសន្តិភាពឲ្យបានគង់ឋិតថេរនឹងយូរអង្វែងជាអមត: គឺចាំបាច់ណាស់កងកម្លាំងប្រដាប់អាវុធគឺត្រូវគោរពវិន័យគោរពឆន្ទះរក្សាបទបញ្ជាផ្ទៃក្នុង ដែលប្រមុខរាជរដ្ឋាភិបាលដាក់មកឲ្យអនុវត្តឲ្យបានមុឺងមាត់ចំនុចសំខាន់គឺភាពស្មោះត្រង់ហ្នឹងតែម្តងកាទទួលបាននូវភាពជោគជ័យគឺផ្តើមចេញពីភាពស្មោះត្រង់។គួររំលឹកផងដែរថាជាចុងក្រោយលោកមេបញ្ជាការក៏បានឩបត្ថម្ភថវិការជូនដល់អតីត:មេបញ្ជាការរងដែលចូវនិវឌ្ឍន៏ចំនួន៣នាក់ដែលក្នុង១នាក់ៗចំនួន១០មុឺនរៀលផងដែរ។
វីដែអូ