ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ក្នុងមួយឆ្នាំៗកម្ពុជាប្រឈមរងគ្រោះជាមួយគ្រោះធម្មជាតិច្រើនយ៉ាង ប្រធានគណបក្សនយោបាយ២ នៃសមា ជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកឡើងថា.....
Thu,09 November 2023 (Time 04:13 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 240នាក់)

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពអាកាសធាតុ បានបញ្ជាក់ថា នឹងត្រូវមានភ្លៀងធ្លាក់លាយឡំបាតុភូតផ្គររន្ទះនៅរាជធានីភ្នំពេញនិងខេត្តមួយចំនួនទៀត ។

ក្រសួងក៏បានបន្តថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាត សន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ខ្យល់ មូ សុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្តខ្យល់ក្តៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិស អាគ្នេយ៍មកលើប្រទេសកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៧ ខែ វិច្ឆិកា ២០២៣ នៅតំបន់វាលទំនាបសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

ស្ថានភាពធាតុអាកាស និងធ្វើឲ្យភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្ហូរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុង ភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី១០% ទៅ ៣០%។ ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បប រមាពី២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាពី៣០-៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ។

សម្រាប់ព័ត៌មាននេះផងដែរ ឯកឧត្តម ហួន ច័ន្ទថុន ប្រធានសមាជិកប្រតិភូ ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ បានលើកឡើងថា ស្ថានភាពអាកាសធាតុភ្លៀងផ្គរនៅមិនទាន់បញ្ឈប់ការគម្រាមកំហែងដល់ សុខសុវត្តិភាពបងប្អូននៅឡើយទេ ដូច្នេះហើយសូមបងប្អូនគ្រប់រូបមេត្តាបង្កើនការប្រុងប្រយ័ត្នដល់សុខសុវត្ថិ ភាពរបស់ខ្លួនឲ្យបានច្រើន ជាពិសេសគឺកូនតូចៗដែលនៅកំពុងសប្បាយលេងជាមួយភ្លៀងផ្គរ ។

ឯកឧត្តមបានបន្តថា ជាការពិតណាស់សម្រាប់កម្ពុជាយើង បើតាមការសង្កេតរបស់លោកគឺយល់ឃើញថា ចាប់ពីពេលនេះ ថ្ងៃនេះទៅមុខ យើងប្រឈមជាមួយគ្រោះធម្មជាតិច្រើន មានដូចជាភ្លៀងផ្គរ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកត្តាទាំងអស់ នេះហើយវាគឺជាអម្រែកនិងការដោះស្រាយរបស់រដ្ឋាភិបាល ដែលតែងទទួលបន្ទុកនិងដោះស្រាយកង្វល់ទាំងឡាយនេះមិនឈប់ឈរ ធ្វើយ៉ាងណាត្រូវធានាការពារឲ្យបាន នូវសុខសន្តិភាព សុវត្តិភាព ជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ហួន ច័ន្ទថុន បន្តទៀតថា ជាការពិតណាស់ស្របពេលដែលគ្រោះធម្មជាតិកើតឡើង វាក៏ជាឧិកាស មួយសម្រាប់ក្រុមអ្នកប្រឆាំងជ្រុលមួយចំនួនលើកឡើងថា ការដែលកម្ពុជាមាននូវគ្រោះធម្មជាតិទាំងឡាយនេះ ក៏ព្រោះតែកម្ពុជាអស់សម្បត្តិព្រៃឈើ ប៉ុន្តែអ្វីជាការពិតនោះ មហាប្រទេសធំជាច្រើនដូចជាប្រទេសចិនប្រ ទេសជប៉ុន និងអូស្ត្រាលី និងបណ្តាប្រទេសជាច្រើនដែលនោះក៏រងគ្រោះធម្មជាតិ រហូតមានប្រទេសមួយចំនួន រញ្ជួយផែនដីទៀតផង ហើយជាក់ស្តែងគេមានសម្បត្តិព្រៃឈើយ៉ាមហាសាលទៀតផង ត្រឡប់មកវិញ ឯក ឧត្តមបញ្ជាក់ថា វាគឺជាសម័យកាលនៃការប្រណាំងប្រជែងសព្វាវុធបច្ចេកវិទ្យា របស់ប្រទេសមហាអំណាច ទើបអាចកើតមានចំហាយបែបនេះ ។

ដោយឡែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានប្រតិភូសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ នៃ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ពេលវេលានេះជាពេលវេលាដែលខ្មែរត្រូវរួមសាមគ្គី គ្នាធ្វើកិច្ចការដើម្បីជាតិ និងប្រជាពលរដ្ឋ មិនមែនជាពេលដែលខ្មែរត្រូវឈ្លោះគ្នា ប្រមាថ៍គ្នា លាបពណ៌គ្នា ដើម្បីយកការឈ្នះចាញ់គ្នានោះទេ ខ្មែរយើងឆ្លងកាត់នូវប្រវត្តិដ៏សែនជូចត់មកហើយ ដែលប្រទេសកម្ពុជាយើង ធ្លាក់ក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយបរទេស សង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ធ្វើឲ្យខ្មែរវិនាសហិនហោច ខ្មែរកាប់សម្លាប់គ្នា គ្មានទេសេរីភាព គ្មានទេសិទ្ធិមនុស្ស គ្មានទេការអភិវឌ្ឍ អ្វីដែលខ្មែរទទួលបាន គឺការ ព្រាត់ប្រាស់ក្រុមគ្រួសារ ដោយសារតែសង្គ្រាម នេះជាបទពិសោធដែលខ្មែរត្រូវរួមគ្នាធ្វើអ្វីសម្រាប់ខ្មែរឆ្ពោះ ទៅរកមាគ៌ាវឌ្ឍនៈភាព សង្គមប្រកបដោយចីរៈភាព។ ដូចជាក្រុមប្រឆាំងជ្រុលនិយម តែងតែយកប្រជាធិប តេយ្យបែបមនោគមវិជ្ជានិយមជ្រុលបរទេស ហើយធ្វើសកម្មភាពនយោបាយក្នុងគោលដៅបំផ្លិចបំផ្លាញខ្មែរ ញុះញង់ លាបពណ៌ ទម្លាក់កំហុស ក្នុងចេតនាដណ្តើមអំណាចដោយមិនស្មោះត្រង់ អំពាវនាវឲ្យបរទេស ផ្តាច់ជំនួយ អំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងក្រោកឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល ដែលកើតឡើង ពីការបោះឆ្នោតដោយស្របច្បាប់ ក្នុងទម្រង់អង្គការចាត់តាំងក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងនៅក្នុង ស្រុកកំពុងធ្វើសកម្មភាពក្នុងគោលដៅបំផ្លាញសន្តិភាព បង្ករឲ្យមានអស្ថិរភាពសង្គម និងប្រទេសកម្ពុជា តាម ចេតនាដែលពួកគេចង់បាន។

ទោះជាយ៉ាងណា ឯកឧត្តមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមមេត្តាបង្កើនការ ការពារថែរក្សា ខ្លួន ទាំងសុខភាពនិងសុវត្តិភាព ដោយរដូវកាលភ្លៀងធ្លាក់នេះ អាចនឹងកើតមានជម្ងឺផ្សេងៗ ដែលយើងមិន អាចនឹងរំពឹងដឹងទុកមុន បាននោះឡើយទេ ៕

វីដែអូ