ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ប្រជាពលរដ្ឋចំនួន 200 គ្រួសារធ្វើស្រែក្នុងដែនសហគមន៍បឹងត្រសែងត្រង់ចំណុចអូរកំពុងព្រួចស្ថិតនៅក្នុងភូមិរកាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កំពុងប្រឈមនឹងខ្វះទឹកខណៈស្រូវពួកគាត់ ខ្លះបាន2 ខែ ខ្លះទៀតផើមហើយ
Sat,16 December 2023 (Time 01:38 PM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 59នាក់)

អញ្ចឹងបានតែថាមុននឹងធ្វើត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយ ប្រជាសហគមន៍បឹងត្រសែងចំនួន 200 គ្រួសារបានធ្វើស្រែប្រាំងនៅក្នុងដែនសហគមន៍និងប្រើប្រាស់ទឹកសហគមន៍ដែលគ្មានមេទឹកជំនួយកំពុងដង្ហើយហៅក្រុមហ៊ុនលក់ទឹកឱ្យជួយដាក់ទឹកដល់ពួកគេផង ខណៈស្រូវពួកគេមានអាយុ 2 ខែនិងខ្លះទៀតផើមហើយ។

ចំណែកក្រុមហ៊ុនលក់ទឹកបានយល់ព្រមដាក់ឲ្យ ប៉ុន្តែគិតតម្លៃពេញក្នុងមួយហាត់ 100 ដុល្លារ ដូចប្រជាពលរដ្ននៅក្រៅសហគមន៍ដែរ និងតម្រូវឲ្យប្រជាពលរដ្ឋម្ចាស់ស្រែ បង់លុយគ្រប់ចំនួនជាមុនសិន ទើបដាក់ទឹកឱ្យ(បញ្ជាក់ដោយតំណាងសហគមន៍ និងលោកយីហុល ចៅសង្កាត់ស្ដីទី សង្កាត់ស្រយ៉ូវ) ចំណែកក្រុមហ៊ុនអង្គភាពសារព័ត៌មានយើងមិនអាចសុំការបញ្ជាក់បានទេ ដោយគាត់ពុំបានចូលរួមក្នុងកម្មនៃវិធីដោះស្រាយ នាល្ងាចថ្ងៃទី 14 ខែធ្នូឆ្នាំ 2023 នៅសាលារៀនបឋមសិក្សាភូមិរការ ដោយការចរចាគ្នារវាងក្រុមហ៊ុនលក់ទឹកនិងតំណាងសហគមន៍មិនអាចត្រូវរូវគ្នា ប្រជាពលរដ្ឋទាំង 200 គ្រួសារ និងប្រធានសហគមន៍បានដាក់ពាក្យស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ធំជួយអន្តរាគមន៍ដល់ក្រុមហ៊ុនលក់ទឹកឲ្យមានការបន្ធូរបន្ថយដល់ពួកគាត់ផង ខណៈពេលនេះពួកគាត់កំពុងតែមានការខ្វះខាតខ្លាំងណាស់ សូមចាំទូទាត់ថ្លៃទឹកនៅពេលប្រមូលផលរួចដូចជាកសិករដទៃដទៃទៀត។

នៅចុងក្រោយពួកគាត់បានសំណូមពរដល់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ធំជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់ផង។ ពិសេសសូមសំណូមពរដល់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់ផងទាន។

វីដែអូ