ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
សម្ភារៈសឹក្សាមានសៀវភៅចំនួន ៥០០ក្បាល នឹងប៊ិចចំនួន១៥០០ដើម ដែលជាអំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានយកទៅចែកជូនសិស្សានុសិស្សរួចរាល់ហើយ
Sat,16 December 2023 (Time 01:43 PM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 71នាក់)

ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ពេញ កែម អភិបាល ក្រុងស្ទឹងសែន និងសហការី បាននាំយកសម្ភារៈសិក្សាដែលមានសៀវភៅចំនួន៥០០ក្បាល និងប៊ិចចំនួន១៥០០ ដើមជាអំណោយរបស់ឯកឧត្តម អភិបាលខេត្ត ទៅចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារល័ក្ស ។

នាឱកាសនោះ លោក ពេញ កែម បានពាំនាំនៅពាក្យសួរសុខទុក្ខ របស់ឯកឧត្តមអភិបាល ជូនចំពោះលោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ដែលនឹងកំពុងសិក្សារៀនសូត្រ នៅឆ្នាំសិក្សា២០២៣ និង២០២៤ នេះ ។

ជាចុងក្រោយ នៃកម្មវិធីចែកចាយសម្ភារៈសិក្សានេះ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែនបានជំរុញដល់ សិស្សានុសិស្ស ឲ្យខិតខំត្រង់ត្រាប់ស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ ដើម្បីជោគជ័យទៅថ្ងៃអនាគត នឹងជាអ្នកបន្តវេន និងបានសុំនំពរដល់ប្អូនៗសិស្សានុសិស្សឲ្យប្រកាន់ភ្ជាប់នូវអនាម័យគឺផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ៕

វីដែអូ