ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ពលរដ្ឋចង់ឃើញមានការស្រាយបំភ្លឺពីមន្ត្រីមូលដ្ឋាន និងក្រុមការងារសូរិយោដីថ្នាក់ជាតិ ឲ្យបានច្បាស់លាស់ ក្នុងរឿងមិនខ្វល់ប្រឡាយទឹកសម្បត្តិរដ្ឋដែលក្លាយជាកម្មសិទ្ធឯកជន បែរជាមកចង់យកផ្លូវពលរដ្ឋអាស្រ័យផល ធ្វើដំណើរទៅស្រែប្រចាំថ្ងៃជីកធ្វើប្រឡាយទឹកវិញ
Mon,18 December 2023 (Time 07:59 AM)
ដោយ ៖ ជា (ចំនួនអ្នកអាន: 113នាក់)

គេនៅមិនទាន់ឃើញមានប្រតិកម្មផ្តល់ដំណោះស្រាយ និងបរិយាឲ្យបានជាក់លាក់ពីសំណាក់មន្ត្រីអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាក្រុមករងារសូរិយោដីថ្នាក់ជាតិនៅឡើយទេចំពោះការស្ងាត់សងៀមមិនអើពើជាមួយដីប្រ ឡាយចាស់តាំងពីបូរមបូរាណទុកឲ្យក្រុមគ្រួសារលោកមេភូមិនាំគ្នាចាក់ដាក់យកធ្វើជាកម្មសិទ្ធ ចំណែកពួក អស់លោកទាំងអស់នោះបែរជាមកសម្លឹងមើលឃើញផ្លូវពលរដ្ឋអាស្រ័យធ្វើដំណើរប្រចាំថ្ងៃ ដោយគ្រោងយក ទៅធ្វើប្រឡាយវិញ ។

ក្នុងនោះផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេក៏បានឃើញមានក្រុមអ្នកសារព័ត៌មានជាច្រើនបានធ្វើការចេញ ផ្សាយជាបន្តបន្ទាប់ផងដែរ ដោយលើកអំពីសំណូមពររបស់ពលរដ្ឋសុំឲ្យថ្នាក់ដឹកនាំជួយ ប៉ុន្តែអស់រយៈពេលជា ច្រើនថ្ងៃមកនេះ គេនៅមិនទាន់ឃើញមានថ្នាក់ដឹកនាំរូបណា បានជួយបង្ហាញអំពីគោលជំហរជាក់ដាក់ដល់ ពលរដ្ឋនៅឡើយទេ ។

តាមព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា រឿងដីប្រឡាយទឹកតាំងពីបូរមបូរាណមក មានទីតាំងស្ថិតនៅភូមិ ក្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានមេភូមិឈ្មោះនៅកំសត់ សាងសង់លំនៅដ្ឋាន នៅលើខ្នងប្រឡាយចាស់តាំងពីបុរមបូរាណនោះរស់យ៉ាងមានក្តីសុខ ហើយក៏មានក្រុមគ្រួសារអតីតគណបក្ស សង្គ្រោះជាតិ ឈ្មោះ ទូច ហន មានកូនចំនួន២គ្រួសារ ប្តីឈ្មោះ ឃីម ប្រពន្ធឈ្មោះ ណាន និងមួយគ្រួសារ ទៀត ប្តីឈ្មោះ យ៉ាន សំបូរ ប្រពន្ធឈ្មោះ ហ៊ីម សម្ផស្ស បានចាក់ដីរំលោភយកប្រឡាយទឹក សង់លំនៅដ្ឋាន នៅភូមិឃុំខាងលើ ។

ហើយប្រជាពលរដ្ឋបានដឹងច្បាស់ថា នៅក្នុងភូមិមួយនេះ គឺមានប្រឡាយចាស់ចំនួនដល់ទៅ២ខ្សែរ គឺតាំងពី សម័យកាលបូរមបូរាណមកម៉្លេះ ប៉ុន្តែនៅក្រោយពីក្រុមការងារសុរិយោដីថ្នាក់ជាតិដែលមានឈ្មោះ លឹម ពី ដឹកនាំក្រុមការងារចុះវាស់វែងរួចមក ក៏បានធ្វើការបិទក្រដាស់ផ្សាយទៅ ប្រជាពលរដ្ឋបាននាំគ្នាពិនិត្យមើលមិន មិនឃើញប្រឡាយទឹកចាស់ មួយខ្សែនៅខាងកើតភូមិនោះឡើយ គឺឃើញតែប្រឡាយ មួយខ្សែនៅខាងលិចភូមិ នៅក្នុងផែនទី ដែលគូឡើងដោយមន្ត្រីសុយោដីថ្នាក់ជាតិនេះតែប៉ុណ្ណោះ ធ្វើឲ្យពលរដ្ឋនាំគ្នាដាក់ការងារសង្ស័យ យ៉ាងខ្លាំងករណីមន្ត្រីមួយក្រុមមិនព្រមគូរប្រឡាយចាស់ខាងកើតភូមិ សង្ស័យត្រូវរ៉ូវជាមួយអ្នករំលោភយកដីនោះ រួចរាល់ ហើ យក៏មិនដឹង ។

ព័ត៌មានបន្តថា លើសពីនេះ ស្រាប់តែមន្ត្រីមួយក្រុមនោះបែរជានាំគ្នាគ្រោងបង្កើតប្រឡាយមួយខ្សែរថ្មីមួយទៀត គឺធ្វើនៅលើផ្លូវរបស់ប្រជាពលរដ្ឋតែងអាស្រ័យទៅស្រែប្រចាំថ្ងៃ ក្លាយជាហេតុធ្វើឲ្យពួកគាត់ផ្ទុះប្រតិកម្មនាំមគ្នា ផ្អើលឆោឡោ ដើម្បីរកដំណោះស្រាយតែម្តង ។ កន្លងមកពួកគាត់ក៏បាននាំគ្នាដាក់ពាក្យបណ្ដឹងនៅសាលាឃុំព្រៃ ញាតិ ដោយជួបជាមួយរូបលោក ស្វាយ ឃៀន ជំទប់ទី១ និង ដាក់ពាក្យបណ្តឹងនៅកន្លែងក្រុមការងារមន្ត្រីចុះ វាស់វែង ប៉ុន្តែអស់រយៈពេលដ៏យូរសែនយូរមកនេះ ពួកគាត់មិនឃើញមានដំណោះស្រាយរហូតមកដល់សព្វថ្ងៃ នេះតែម្តង ។

ប្រជាពលរដ្ឋទាំងអស់នោះ សូមសំណូមពរទៅរូបលោក វ៉ី សំណាង អភិបាល នៃគណអភិបាល ខេត្តកំពង់ស្ពឺ
ជាពិសេសរូបលោក សាយ សំអាល់ រដ្ឋន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សូមមេត្តាជួយមាន ចំណាត់ការ ជួយយកសម្បត្តិរដ្ឋមកធ្វើជាគរុភ័ណ្ឌរបស់ភូមិវិញផង ។

ទាក់ទិនព័ត៌មាននេះ ភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក នៅ កំសត់ ជាមេភូមិ និងលោក ស្វាយ ឃៀន ជាជំទប់ឃុំ ក៏ដូចជាលោក លឹម ពី ដែលជាអ្នកចុះវាស់វែងបាននៅឡើយទេ ព្រោះមិនមានលេខទំនាក់ ទំនង អង្គភាពព័ត៌មានយើងរង់ចាំការស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ ក្នុងហេតុផលដែលសាម៉ីស្ថាប័នអះអាងថា ព័ត៌មានខាងលើមិនសុក្រិតសម្រាប់ខ្លួន នៅរៀងរាល់ម៉ោងធ្វើការ ៕

វីដែអូ