កំពង់ធំថ្ងៃទី19 ខែធ្នូ ឆ្នាំ 2023 មានទីតាំងបើកកន្លែងប្រដាល់ភ្នាល់ដាក់លុយតាមអនឡាញដែលគេដឹង ថាធ្លាប់បានអាជ្ញាធរធ្វើកិច្ចសន្យាបញ្ឈប់ម្ដងរួចមកហើយ កាលពីពេលកន្លងមកដែលស្ថិតនៅភូមិ ស្លាកែត ឃុំព្រៃតាហ៊ូ ក្រុងស្ទឹងសែន ប៉ុន្តែទីតាំងទាំងនេះនៅតែបន្តបើកលេងបានរហូតដល់បច្ចុប្បន្ន។មហាជននៅក្នុងមូលដ្ឋានបានរិះគន់ចំពោះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានថា ប្រហែលបានសើម មាត់សើម.ក ហើយមើលទៅបានជារក្សាភាពស្ងប់ស្ងាត់យ៉ាងដូច្នេះ ព្រោះថាលទ្ធផលដែលបងប្អូន ទទួលបានពីល្បែងស៊ីសង គឺអំពើហិង្សាក្នុងគ្រួសារ អំពើឃាតកម្ម ចោរកម្ម ។ល។ ធ្វើឱ្យពួកគាត់មាន ការភ័យខ្លាចនិងព្រួយបារម្ភចំពោះសេចក្តីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ពួកគាត់ និងបានធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម របស់រាជរដ្ឋាភិបាលដែលដឹកនាំប្រកបដោយភាពវ័យឆ្លាត និងប៉ិនប្រសប់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមសុំណូមពរដល់អាជ្ញាធរក្រុងស្ទឹងសែន ធ្វើយ៉ាងណាបង្ក្រាបនិង ទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់នានានៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែនឱ្យបានមើងម៉ាត់និងតឹងរឹងបំផុត ដើម្បីរក្សាសសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសុខសុវត្ថិភាពជូនរាជរដ្ឋាភិ បាលអាណត្តិទី 7 នេះ ៕
វីដែអូ