សហការជាមួយមន្ត្រីជំនាញ នៃនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា កម្លាំងចម្រុះបានចុះបង្ក្រាបករណីសន្និធិ នាំចូល និងចែកចាយ សាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក គ្មានច្បាប់អនុញ្ញាត ចំនួន០២ទីតាំង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។សន្និធិ គឺជាបរិមាណផលិតផលដែលរក្សាទុក ដើម្បីបំពេញតម្រូវការអតិថិជន ត្រូវបានកម្លាំងជម្រុះ ចុះបង្ក្រាបន០២ទីតាំង រួមមាន ៖ទីតាំងទី១ ៖ ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ទីតាំងទី២ ៖ ដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុប ទម្ងន់ ៖ ១៨,៨៤៨គីឡូក្រាម (ប្រមាណ១៨,៨តោន) គ្មានច្បាប់អនុញ្ញាត ។វត្ថុតាងខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង បានសម្រេចឲ្យបិទប្លុំបេរ ទូកុងទីន័រក្លាស្សេ ទាំង០២ទីតាំង និងនាំខ្លួនជនសង្ស័យទាំង ០២នាក់ (ជាម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕
វីដែអូ