ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល គ្រោងនឹងដឹកនាំសមាជិកចូលជួបសំដែងការគួរសមជាមួយរដ្ឋមន្ត្រី ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខ
Wed,16 October 2024 (Time 09:58 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 37នាក់)

តាមរយៈលិខិតមួយលេខ ១៦៣/២៤ សបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ របស់សម្ព័ន្ធភាពបណ្តុំសមាគម អង្គការសង្គមស៊ីវិល បានបញ្ជាក់ខ្លឹមសារថា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្ព័ន្ធភាពគ្រោងនឹងដឹកនាំថ្នាក់ ដឹកនាំសមាគមអង្គការដែលជាសមាជិករបស់ខ្លួន ត្រៀមចូលជួបសំដែងការគួរសមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន វេលាម៉ោង១ និង០០នាទី ។

ខ្លឹមសារនៃលិខិតនោះក៏បានបន្តថា សម្ព័ន្ធភាពសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ សមាគមអង្គការសង្គមស៊ីវិល សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមអ្នកសារព័ត៌មាន និង សហព័ន្ធសហជីព ដែលជាសមាជិករបស់សម្ព័ន្ធភាពទាំងអស់ ចាំបាច់ត្រូវចូលរួមឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ផងដែរថា អស់រយៈពេលប៉ុន្មានខែមកនេះ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅក្រោម ការដឹកនាំរបស់ឯកឧត្តម ហែម ប្រសើរ ដែលជាប្រធាន គេបានឃើញយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំសមាគមអង្គការ ដែលជាសមាជិកសម្ព័ន្ធភាពទាំងអស់ បានចូលរួមយ៉ាងសកម្មជាមួយសង្គមនិងរដ្ឋាភិបាល ដែលគេបានឃើញ យ៉ាងច្បាស់ថា គឺមានការចុះចែកអំណោយមនុស្សធម៌ជាច្រើន មានការចូលរួមចុះដាំដើមឈើនៅតាមបណ្តាវត្ត ជាច្រើន និងកាលពីពេលថ្មីៗនេះសម្ព័ន្ធភាពបានដឹកនាំសមាជិក ចុះទៅពិនិត្យបង្គោលព្រំដែននៅក្នុងភូមិភាគ ឥសាន្ត ដែលមានខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ទៀតផង ៕

វីដែអូ