ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន ផ្ញើក្តីស្រឡាញ់ និងជូនពរដល់កូនក្មួយសិស្សានុសិស្សទាំងអស់ សូមទទួលបានជោគជ័យ ក្នុងឧិកាសប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីមានឧិកាសបានប្រើសមត្ថភាពយ៉ាងមុតមាំរបស់ខ្លួនបម្រើសង្គម
Sun,06 October 2024 (Time 09:25 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 50នាក់)

ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន៍ថា រូបឯកឧត្តម ពិតជាមានសេចក្តីរំភើបជឿជាក់ ពោពេញដោយក្តី សង្ឃឹមថា នៅក្នុងឧិកាសថ្ងៃប្រឡងបាក់ឌុប ថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ កូនក្មួយទាំងអស់ដែលអស់ រយៈពេលជាច្រើនឆ្នាំបានបំពេញកាតព្វកិច្ចជាសិស្សានុសិស្សខិតខំរៀនសូត្រប្រកបដោយសីលធម៌ដ៏ល្អនោះ ជាក់ ស្តែងនៅក្នុងឧិកាសនេះ កូនក្មួយទាំងអស់អាចនឹងប្រឡងបាក់ឌុបប្រកបដោយភាពជោគជ័យ តាមសេចក្តីគោលបំ ណងរបស់ខ្លួន ។

ឯកឧត្តមបានបញ្ជាក់ថា ជាការពិតណាស់ក្តីជោគជ័យរបស់កូនក្មួយទាំងអស់ ក៏ជាអ្វីដែលសង្គមជាតិរបស់យើង កំពុងចង់បានផងដែរ ក៏ព្រោះថា ដើម្បីជួយឲ្យសង្គមយើងបានរឹងមាំគង់វង់យ៉ាងល្អ នាថ្ងៃអនាគត គឺលុះណាតែមាន វត្តមានការចូលរួមរបស់កូនក្មួយទាំងអស់ដែលជាសសរទ្រូងសង្គមជាតិ ទើបក្លាយជាគ្រឹៈយ៉ាងរឹងមាំសម្រាប់មាតុ ប្រទេស ក្នុងការប្រកួតប្រជែងសាងកេរ្តីឈ្មោះបោះសម្លេង ជាមួយបណ្តាប្រទេសជុំវិញ នាសកលលោកបាន ។

ក្រោមហេតុផលទាំងអស់នេះ កូនក្មួយដែលជាសិស្សានុស្សិសទាំងអស់ ចាំបាច់ត្រូវតែប្រើសមត្ថភាពឲ្យអស់ពីអ្វី ដែលជាសេចក្តីសង្ឃឹមនាឧិកាសថ្ងៃប្រឡង ដើម្បីសេចក្តីទន្ទឹងរង់ចាំរបស់សង្គមជាតិ សម្រាប់វត្តមានរបស់កូនក្មួយ ទាំងអស់ ដូច្នេះហើយឯកឧត្តម សូមជូនពរដល់កូនក្មួយទាំងអស់ សូមទទួលបាននូវ នេទ្ទេសល្អ គ្រប់ៗគ្នា ៕

វីដែអូ