ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន និយាយថា នៅក្នុងនាមយើងជាអ្នកនយោបាយរស់ក្នុងដំបូលផ្ទះតែមួយ តើនៅពេលដែល យើងមើលឃើញដំបូលធ្លុះ តើគួរប្រាប់សុំឲ្យម្ចាស់ផ្ទះជួសជុលដំបូល ឬក៏យកភ្លើងដុតផ្ទះសាងសង់ផ្ទះជាថ្មី
Sat,16 November 2024 (Time 06:16 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 33នាក់)

នៅក្នុងសារជាសំណេរមួយដែលបានបង្ហោះនៅក្នុងផេកផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន កាលពីថ្ងៃទី១៦ ខែ វិច្ឆកា ឆ្នាំ២០២៤នេះ គេបានឃើញមានសំណេថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រូបខ្ញុំបានឃើញបងប្អូនប្រុស ស្រីមួយចំនួននៅឯក្រៅប្រទេស នៅតែបន្តដើរផ្លូវខុសតាមការលួងលោមពីក្រុមនយោបាយអគតិព្យាយាមអះអាង ក្នុងការបង្កើតចលនាជាតិតស៊ូ ក្រោមការលើកហេតុផលនេះហេតុផលនោះមិនឈប់មិនឈរ ធ្វើយ៉ាងណាព្យា យាមបង្កើតជាចលនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជាឲ្យខានតែបាន ។ សកម្មភាពទាំងអស់នេះ ធ្វើឲ្យរូបខ្ញុំស្ទើរតែស្រក់ ទឹកភ្នែក និងមានការហួសចិត្ត មិនគួរនៅពេលដែលពិភពលោកកំពុងប្រែប្រួលទៅហើយនេះ មនុស្សមួយចំនួន ដែលមានឈាមជ័រជាខ្មែរ នៅតែមានគំនិតផ្តួលរំលំប្រទេសកំណើតខ្លួនឯងសំញ៉ែងបរទេសឲ្យសើចចំអកយ៉ាង ដូច្នោះនោះឡើយ ។

សំណេររបស់ឯកឧត្តមហួន ច័ន្ទថុន បានបន្តថា ជាការពិតណាស់នៅក្នុងពិភពលោក ប្រទេសណាក៏ដូចជាប្រ ទេសណា ពោលគឺធ្វើសង្គ្រាមបង្កើតសង្គ្រាមគឺដើម្បីតែសេដ្ឋកិច្ចប៉ុណ្ណោះ ជាក់ស្តែងប្រទេសដែលផ្តើមឲ្យមានកំ ណើត នៃភ្លើងសង្គ្រាម គឺជាប្រទេសដែលមានមច្ឆិតាខ្ពស់ ដើម្បីស្វែងរកសេដ្ឋកិច្ចមកទ្រទ្រង់ពលរដ្ឋខ្លួន មកទ្រទ្រង់ កម្លាំងទ័ពខ្លួន រួមទាំងបង្កើនសមត្ថភាពសព្វាវុធខ្លួនឲ្យកាន់តែរឹងមាំ ទើបក្លាយជាមូលហេតុនៃការពង្រីកវិសាលភាព នៃអំណាចរបស់ខ្លួនតាមតំបន់ដែលជាភូមិសាស្ត្រនយោបាយរបស់ខ្លួនចង់បាន ។ ដោយឡែកប្រទេសមួយចំនួន ដែលមានកិច្ចព្រមព្រៀងចងក្រងមិនបង្កើតភ្លើងសង្គ្រាម ជាក់ស្តែងមហាអំណាចមួយចំនួននោះ គឺយកនូវសម្ពាធ សេដ្ឋកិច្ចមកធ្វើជាគ្រឹៈក្នុងការពង្រីកអំណាចរបស់ខ្លួនលើប្រទេសណាមួយដែលជាភូមិសាស្ត្រនយោបាយដែលខ្លួន ចង់បាន ។

សំណេររបស់ឯកឧត្តម ហួន ច័ន្ទថុន បន្តថា ជាក់ស្តែងប្រទេសកម្ពុជានៅក្រោយពេលដែលបញ្ចប់ភ្លើងសង្គ្រាម ប្រទេសកម្ពុជាបានចងក្រងចូលរួមជាមួយអាស៊ាន និងមានកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសមួយចំនួន ទៀត ក្នុងគោលបំណងរក្សាឲ្យបាននូវសុខសន្តិភាព សេរីភាព សម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេស ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជាតែងទទួលបានរងនូវសម្ពាធពីប្រទេសខាងលិច មានទាំងដាក់កម្រិត EBA មានទាំងបិទមិនឲ្យផលិតផលកសិផលចេញទៅប្រទេសខាងលិចមួយចំនួនទៀត លើសពីនេះក៏មានអ្នក នយោបាយមួយចំនួនដែលមានឈាមជ័រជាខ្មែរតែជ្រកក្រោមសញ្ជត្តិអ្នកដ៏ទៃ បានព្យាយាមរិៈរកគ្រប់ វិធីសាស្ត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាល សំអុយកេរ្តិ៍ឈ្មោះប្រទេសកំណើតរបស់ខ្លួន ដើម្បីទទួលបានសើចចំអកពីក្រសែរភ្នែក ជាតិសាសន៍ដ៏ទៃ ដែលលើពិភពលោកមិនធ្លាប់មានអ្នកនយោបាយប្រទេសណា យកកិត្តិយសប្រទេសជាតិខ្លួន ទៅសំអុយបំផ្លាញដូចបុគ្គលអ្នកនយោបាយខ្មែរមួយចំនួននោះឡើយ ។

ជាក់ស្តែងប្រទេសកម្ពុជា ពលរដ្ឋនៅក្នុងប្រទេសសុទ្ធតែបានដឹងយ៉ាងច្បាស់ណាស់ថា ក្នុងរយៈពេលជាច្រើនអាណត្តិ មកនេះ ពោលគឺតាំងពីសម័យកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា បានព្យាយាមកែប្រែស្ថានសេដ្ឋកិច្ចរបស់កម្ពុជា តាំងតែពីនៅមានកម្រិតទាប រហូតមានការអភិវឌ្ឍន៍ បានស្មើមុខស្មើមាត់ជាមួយប្រទេសក្បែរខាង ធ្វើឲ្យសង្គមអន្តរជាតិទទួលស្គាល់ និងឲ្យតម្លៃប្រជាជាតិខ្មែរយ៉ាងខ្លាំង នៅទីបំផុត ថ្មីៗនេះប្រទេសសហរដ្ឋអាមេរិក ត្រូវបានបោះឆ្នោតជាប់លោក ដូណាល់ត្រាំ ជាប្រធានធិបតី ធ្វើឲ្យ
ប្រទេសជាច្រើននៅក្នុងពិភពលោកមានការព្រួយបារម្ភ ក៏ព្រោះតែគេបានដឹងថា លោក ដូណាល់ត្រាំ គឺជាអ្នកសេដ្ឋ កិច្ច ហើយអំណាចក៏ស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោកផងដែរ ដូច្នេះមិនយូរមិនឆាប់វិបត្តិនយោបាយសេដ្ឋកិច្ច ពិភពលោកអាចនឹងកើតមានសម្រាប់ភូមិសាស្ត្រនយោបាយប្រទេសមួយចំនួនមិនខាន ។

សំណេរបស់ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា ទោះជាយ៉ាងណា ប្រទេសកម្ពុជាកន្លងមកក៏ធ្លាប់នូវសម្ពាធនយោ បាយសេដ្ឋកិច្ចពីមហាអំណាចមួយចំនួនផងដែរ ថ្វើបើប្រមុខដឹកនាំរបស់កម្ពុជាបានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បី ការពារផលប្រយោជន៍ពលរដ្ឋ ការពារសមិទ្ធផលការអភិវឌ្ឍន៍សង្គមឲ្យបានរឹងមាំតាមអ្វីដែលជាសេចក្តីចង់បាន របស់ប្រជាជាតិ ប៉ុន្តែកាលពីពេលថ្មីៗនេះនៅឯក្រៅប្រទេសវិញ បែរជាមានបុគ្គលក្រុមអ្នកនយោបាយមួយចំនួន មិនបានចូលរួមការពារផលប្រយោជន៍របស់ប្រជាជាតិខ្លួនទេ បែរជាផ្តួចផ្តើមបង្កើតចលនាជាតិតស៊ូ ក្នុងចេតនាផ្តួល រំលំរដ្ឋាភិបាលកម្ពុជា ដែលជាសេចក្តីសង្ឃឹម របស់ប្រជាជនខ្លួនទៅវិញ ។

សាររបស់ឯកឧត្តម ហួន ច័ន្ទថុន បញ្ជាក់ថា ខ្ញុំមានសំណួរមួយថា តើបើយើងជាអ្នកនយោបាយរស់ក្រោមដំបូល តែមួយ តើនៅពេលដែលយើងឃើញដំបូលធ្លុះ យើងគួរប្រាប់ម្ចាស់ផ្ទះឲ្យជួសជុល ឬក៏ត្រូវយកភ្លើងដុតផ្ទះចោល សាងសង់ជាថ្មី ។ ជាក់ស្តែងប្រសិនបើដុតផ្ទះសាងសង់ជាថ្មី ច្បាស់ណាស់ទម្រាំបានសាងសង់ផ្ទះយើងឡើងវិញរួចរាល់ ប្រើពេល១០ ឬ២០ឆ្នាំ ក្នុងអម្លុងផ្ទះជុំវិញដែលជាប្រទេសក្បែរខាងគេសាងសង់ក្លាយជាអាគារកំពស់រាប់សិបជាន់ ប៉ុន្តែយើងប្រើពេលវេលាមកសាងសង់ផ្ទះបានមួយខ្នងដែលសាងសង់រួច ដែលទាំងអស់នេះគឺកាន់តែជាគម្លាតឆ្ងាយ នៃសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍សម្រាប់សង្គមជាតិមួយយ៉ាងធ្ងន់ធ្ងរ ដូច្នេះដើម្បីការពារផលប្រយោជន៍ពលរដ្ឋ និងសង្គមជាតិរបស់យើង ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសអាចនឹងឃើញអំពីតម្លៃរបស់ប្រជាជាតិ ខ្លួន និងចូលរួមលើកស្ទួតកិត្យានុភាពរបស់ប្រទេសខ្លួន ឲ្យកាន់តែប្រសើរ ក្នុងនាមយើងមានឈាមជ័រជាខ្មែរដូចគ្នា សូមវិលត្រឡប់ចូលរួមជួយសង្គមយើងតាមអ្វីដែលជាសេចក្តីចង់បានរបស់សង្គមទាំងអស់គ្នា ៕

វីដែអូ