ព្រះអង្គគ្រូបណ្ឌិត រស់ សុខរាជ មានសង្ឃដេកាថា យើងមានភាពរីកចម្រើនថ្ងៃនេះ ដោយសារតែយើងមានសុខ សន្តិភាព
ព្រះអង្គគ្រូបណ្ឌិត រស់ សុខរាជ ទីប្រឹក្សារផ្ទាល់សម្តេច នន្ទ ង៉ែត និងជាព្រះចៅអធិការវត្តអង្គការអេដស៍ស្ថិតនៅឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសង្ឃដីការប្រាប់អ្នកយកព័ត៏មានតាមប្រព័ន្ធតេលេក្រាមឲ្យដឹងថា យើង
មានថ្ងៃនេះផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស និងមានវត្តអារាម មានការជួបជុំគ្នាធ្វើបុណ្យទាន
មានព្រះសង្ឃច្រើន មានប្រជាពលរដ្ឋច្រើនដោយសារមានសុខសន្តិភាព ដែលដឹកនាំដោយសម្តេចពុកតេជោហ៊ុន សែន បិតាសន្តិភាព សម្តេចម៉ាក់ ប៊ុនរ៉ានីហ៊ុនសែន មាតាសន្តិភាពនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្រ្តី ដែលដឹកនាំអភិវឌ្ឍន៍បន្តឲ្យមានភាពរីចចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រឲ្យដើរទន្ទឹមគ្នារីកចម្រើន ដូចគ្នា ។
ព្រះអង្គសង្ឃដីការបន្តទៀតថា ព្រះអង្គអរគុណដឹងគុណសម្តេចពុកតេជោហ៊ុន សែន សម្តេចម៉ាក់ ប៊ុនរ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត បើគ្មានសម្តេចក៏គ្មានសុខសន្តិភាព ហើយក៏គ្មានការជួបជុំគ្នា គ្មានសាលា រៀន គ្មានមន្ទីរពេទ្យ គ្មានរោងចក្រសហគ្រាស វត្តអារាម និងផ្លូវថ្នល់ផងដែរ ។
ព្រះអង្គអរគុណដឹងគុណដល់សម្តេចជាអ្នកមានគុណទាំង៣ដែលមិនអាចបំភ្លេចអស់មួយជិវីត សូមជួយស៊ែរទាំង អស់គ្នាផង មានគណបក្សប្រជាជនកម្ពុជា ទើបមានថ្ងៃនេះ ៕