ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
មិនដឹងនិយាយថាម៉េចទេសង្គម.. ពូថ្លៃមើលរឿងអាសអាភាសស្រើបស្រាលច្រើនពេក បែកគំនិតរំលោភក្មួយស្រី ខ្លួនឯង ដែលទើបនឹងមានអាយុ ៦ឆ្នាំ
Sat,13 January 2024 (Time 11:53 AM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 79នាក់)

មិនដឹងនិយាយថាម៉េចទេសង្គម.. ពូថ្លៃមើលរឿងអាសអាភាសស្រើបស្រាលច្រើនពេក បែកគំនិតរំលោភក្មួយស្រី ខ្លួនឯង ដែលទើបនឹងមានអាយុ ៦ឆ្នាំ
...................................
ស្រេចម៉ងមហាជនលាន់មាត់និយាយគ្រប់គ្នាថា ចេះរកគុកឃើញក្មេងអាយុទើប៦ឆ្នាំសោះហ៊ានធ្វើអំពើដ៏លាមក យ៉ាងចឹង ។ តាមព័ត៌មានឲ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ ខ្លួនយកទៅសួរនាំ និងចាត់ការតាមផ្លូវច្បាប់ នៅក្រោយពេលដែលទទួលបានបណ្តឹងពីម្តាយក្មេងស្រីដែល ជាកុមារ រងគ្រោះ ថាបានប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើក្មួយស្រីថ្លៃ ខ្លួនឯងទាំងដែលរូបនាងកំពុងនៅវ័យកុមារភាព ទើបអាយុ ០៦ ឆ្នាំ ។

ករណីចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង ០៨ និង០០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិត នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ កយ គ័ង ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលលេខD6 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជយ ។ ចំណែកជនរងគ្រោះ មានអាយុ ០៦ ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងនៅក្នុងបន្ទប់មើលរឿងអាសអាភាសតាម ទូរសព្ទដៃ បន្ទាប់មកជនរងគ្រោះបានចូលមកអង្គុយលេងក្នុងបន្ទប់ជាមួយ ដោយឃើញឱកាសល្អ ជនសង្ស័យក៏ បិទទ្វារចាក់កន្លឹះខាងក្នុងរូចធ្វើសកម្មភាពតែមិនបានសម្រេច ព្រោះ ភ្លាមៗនោះបងស្រីជនរងគ្រោះក៏បានមក គោះទ្វារបន្ទប់ និងបាននាំប្អូនស្រីចេញទៅវិញ ។

ប្រភពដដែល បានបន្តថា រហូតម្តាយចេញពីធ្វើការវិញ ជនរងគ្រោះក៏បាននិយាយដំណើររឿងប្រាប់ម្តាយ ពេល ឮដូចនេះ ម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសុំការអន្តរា គមន៍ ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះពិតប្រកដមែន ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម នីតិវិធី ។

នេះគឺជារឿងរ៉ាវថ្មីមួយនៅសង្គម ៕

វីដែអូ