ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
បេក្ខភាពក្រុមប្រឹក្សា ឃុំនិងភ្នាក់ងារសង្កេតការណ៍មកពីគណបក្សសិទ្ធិមនុស្ស គណបក្សភ្លើងទៀន និង អតីតគណ បក្សសង្គ្រោះជាតិ សរុប២៣នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការ វត្តមានសម្របសម្រួលវត្តមានឯកឧត្តម ហែម ប្រសើរ
Fri,08 November 2024 (Time 11:36 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 35នាក់)

ព្រោះតែមើឃើញចំណុចល្អៗយ៉ាងច្រើន របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទៈបម្រើរាស្ត្រ បម្រើសង្គមយ៉ាងពិតៗមិនគិតពីការនឿយហត់ ជាក់ស្តែងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បេក្ខភាព ក្រុមប្រឹក្សា ឃុំនិងភ្នាក់ងារសង្កេតការណ៍មកពីគណបក្សសិទ្ធិមនុស្ស គណបក្សភ្លើងទៀន និង អតីតគណបក្ស សង្គ្រោះជាតិ សរុប២៣នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយ មានការទទួលយកយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ហែម ប្រសើរ ប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណ បក្សរាជធានី-ខេត្ត និងជាទីប្រឹក្សា របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ដែលប្រព្រឹត្តឡើងស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដោយមានការចូលរួម ផងដែរពីរូបលោក អៀង ហួន ដែលជាមេភូមិពោលើ ។

នាខណៈនោះ បេក្ខភាពក្រុមប្រឹក្សា ឃុំនិងភ្នាក់ងារសង្កេតការណ៍ មកពីគណបក្សសិទ្ធិមនុស្ស គណបក្សភ្លើងទៀន និង អតីត គណបក្សសង្គ្រោះជាតិ ដែលស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជន បានបង្ហាញអំពីសេចក្តី រំភើបត្រេកអររបស់ខ្លួន ដោយកន្លងមកធ្លាប់បានជឿលុងទៅលើបុគ្គលអ្នកនយោបាយមួយចំនួនលួងលោមធ្វើឲ្យ ពួកគាត់យល់ខុសដើរតាមការអូសទាញរបស់អ្នកនយោបាយប្រឆាំងអគតិ ដោយឡែកនៅពេលនេះ នាឱកាសនេះ ពួកគាត់មានឧិកាសចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនប្រកាន់ខឹងជាមួយពួកគាត់នោះទេ ហើយបែរជាមានការលើកទឹកចិត្តឲ្យពួកគាត់មានឧិកាសបង្ហាញ អំពីសមត្ថភាពដែលខ្លួនមានចូលរួមចំណែកជួយសង្គមទៀតផង ។ ក្តីស្រឡាញ់និងមេត្តារបស់គណបក្សប្រជាជន កម្ពុជា គឺជាម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំមួយ ដែលប្រជាពលរដ្ឋគ្រប់រូបមិនអាចខ្វះបាន ។

នាខណៈពេលនោះ ឯកឧត្តម ហែម ប្រសើរ ប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សរាជធានី-ខេត្ត បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់បង ប្អូនទាំងអស់ ដែលបានចូលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា មិនធ្លាប់ទុកគាត់ចោលអ្នកដែលស្រឡាញ់គាំទ្រខ្លួនម្តងណានោះឡើយទេ លើសពីនេះ អ្នកគាំទ្រទាំងអស់នេះហើយ គឺជាសសរទ្រូងដ៏រឹងមាំសម្រាប់គណបក្ស សម្រាប់សង្គមជាតិ នាពេលជំនាន់ក្រោយៗបន្តផងដែរ ដូច្នេះហើយសូម បងប្អូនទាំងអស់ត្រូវមានជំនឿចិត្តយ៉ាងមុតមាំនិងប្រាកដប្រជាថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ គ្រប់តំបន់ គឺនៅជាមួយបងប្អូនគ្រប់ៗរូបជានិច្ច ៕

វីដែអូ