ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្យុះទី២២ ឈ្មោះ យីនស៊ីង (Yinxing) កើតនៅមហាសមុទ្រប៉ាស៊ី ហ្វិកខាងលិច វិវត្តទៅជាព្យុះសង្ឃរា ហើយធ្វើដំណើមកដល់សមុទ្រចិនខាងត្បូង និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់ មូសុងឦសាន សូមបងប្អូនមេត្តាការប្រុងប្រយ័ត្នទាំងអស់គ្នា
Fri,08 November 2024 (Time 11:47 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 32នាក់)

ក្លាយជាផលលំបាកសារជាថ្មីហើយ ខណៈត្រឹមតែប៉ុន្មានថ្ងៃនេះ ព្យុះកំណាចបានព្យាយាមសាងនូវការអំពល់ដល់ ប្រជាជនយ៉ាងច្រើននៅតាមបណ្តាប្រទេសមួយចំនួនរងនូវបាតុភូតគ្រោះធម្មជាតិមិនឈប់មិនឈរ ក្នុងនោះក៏មាន ប្រទេសកម្ពុជាយើងផងដែរ ដែលបានរងសម្ពាធពីព្យុះកំណាចទាំងអស់នេះ ។

តាមរយៈប្រតិបត្តិព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២២ មានឈ្មោះថា ឃីនស៊ីង ធ្វើមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមបន្តប្រុងប្រយ័ត្ន នេះបើតាមក្រសួងធន ធានទឹក និងឧតុនិយម ។

ព្យុះទី២២ ឈ្មោះឃីនស៊ីង (Yinxing) ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះសង្ឃរាបានមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្រប់ ដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អាចនឹងភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីមួយចំនួននៃប្រទេសកម្ពុជា ។

ទាក់ទិននឹងព័ត៌មាននេះ ឯកឧត្តម ហួន ច័ន្ទថុន ប្រតិភូឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បង្ហោះសំណេ របស់ខ្លួនថា សូមបងប្អូនយើងទាំងអស់រក្សាការប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសនៅពេលមានភ្លៀងផ្គរ ខ្យល់កន្ត្រាក់
ម្តងៗ សូមកុំធ្វើដំណើរតាមទីវាល ដែលអាចក្លាយជាហានីភ័យដល់សុវត្ថិភាពអាយុជីវិត តាមរយៈផ្គរន្ទះ ដែលបង្ក ឲ្យមានការរងគ្រោះ ដោយយើងមិនអាចគិតស្មានទុកជាមុនបាន ។


ដោយឡែកនៅពេលមានករណីគ្រោះថ្នាក់ជាយៈថាហេតុ តាមរយៈចៃដន្យណាមួយ សូមបងប្អូនមេត្តាធ្វើការ ទំនាក់ទំនងទៅអាជ្ញាធររដ្ឋអំណាចមូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីជួយសម្រួលរាល់ទុក្ខលំបាក របស់បងប្អូន ឲ្យបានទាន់ពេល និងទាន់វេលា ៕

វីដែអូ