ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
លោក ហួន ច័ន្ទថុន និយាយថា ប្រសិនបើរដ្ឋាភិបាលវះកាត់សាច់ស្អុយមន្ត្រីបរិស្ថាន ដូចកំពុងមន្ត្រីវះកាត់មន្ត្រី ក្រសួងមហាផ្ទៃ គឺមិនដឹងថា ល្អយ៉ាងណានោះទេ ព្រោះបទល្មើសកើតឡើងក្បែរៗចម្រុះអស់លោកមន្ត្រី ដែល ស៊ីប្រាក់ខែរដ្ឋបំពេញកាតព្វកិច្ច ប៉ុន្តែរាល់ការកើតមានសកម្មភាពល្មើស មិនដឹងថា អស់លោកទៅណា?
Sat,20 January 2024 (Time 01:33 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 80នាក់)

ពាក្យចាស់បូរាណមួយឃ្លាលើកឡើងថា កូនធ្វើខុសកំហុសឪពុក តែផ្ទុយទៅវិញអារឿងបទល្មើសក្នុងដែនជម្រកការពាររបស់មន្ត្រីបរិស្ថានវិញ គឺឲ្យតែរាល់ពេលមន្ត្រីជើងក្រោមសាងកំហុស បែរជាអស់លោកដែលជាថ្នាក់ដឹកនាំស្ថាប័នទាំងនោះយកភាពរួចខ្លួនមិនអើពើឲ្យយ៉ាងចម្លែកតែម្តង ដែលកំពុងបានក្លាយជារឿងមួយ មហាជនជាច្រើនបានលើកឡើងថា ប្រទេសកម្ពុជាតែមួយ តែអនុវត្តន៍ច្បាប់មានស្តង់ដារ២ខុសគ្នា រវាងក្រសួង បរិស្ថាន និងក្រសួងមហាផ្ទៃ ។

លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា ក្នុងនាមរូបលោកជាអ្នកនយោ បាយមួយរូប លោកពិតជាមានការពេញចិត្តគាំទ្រយ៉ាងខ្លាំងទៅលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើចំណាត់ការវះកាត់មន្ត្រីដែលជាសាច់ស្អុយពោពេញដោយដង្កូវមួយចំនួនចោល ដោយប្តូរមកវិញនូវមន្ត្រីណាមានគុណសម្បត្តិល្អថ្លៃថ្នូមកបម្រើការជំនួសវិញ ដោយជាក់ស្តែងក្នុងពេលប៉ុន្មានថ្ងៃនេះ ក្រសួងមហាផ្ទៃបានបណ្តេញចេញបុគ្គលដែលមានឋានៈឧត្តមសេនីយ វរៈសេនីយ និងឋានៈជាមន្ត្រីជាច្រើនចេញពីក្របខណ្ឌរដ្ឋ ដែលកំពុងធ្វើឲ្យមហាជនគាំទ្រ និងមន្ត្រីខិលខូចនានា មានការភិតភ័យខ្លាចរ.អាយ៉ាងខ្លាំង ។

លោក ហួន ច័ន្ទថុន បានបន្តថា ដោយឡែកតែក្រសួងបរិស្ថានវិញ មហាជនជាច្រើនបានឃើញយ៉ាងច្បាស់ថា តំបន់ព្រៃណាមួយដែលស្ថិតក្រោមដែនការពាររបស់មន្ត្រីបរិស្ថាន គឺតែងតែត្រូវបានក្រុមជនខិលខូចធ្វើសកម្ម ភាពបទល្មើសៗក្បែរៗទៅនឹងចម្រុះមន្ត្រីបរិស្ថាន ពោលគឺរាប់ឆ្នាំទៅហើយ ប៉ុន្តែគេមិនដែលបានឃើញមន្ត្រី បរិស្ថានមួយចំនួននោះ ទទួលទោសទណ្ឌឬក៏ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលសាច់ស្អុយអ្វីសោះនោះទេ ដែលជាហេតុធ្វើឲ្យអ្នកតាមដានសង្គមជាតិ និងអន្តរជាតិកំពុងបាននាំគ្នាប្រមូលទិន្នន័យ និងឃ្លាំមើលឲ្យយ៉ាងត្រជាក់ចិត្ត ។

ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ជាក់ថា មិនពិបាកនោះទេបើចង់ស្រាវជ្រាវលើមន្ត្រីមួយចំនួន គឺយើងអាចទៅរាប់គល់ឈើ ហើយពិនិត្យអំពីពេលវេលាទីតាំងមន្ត្រីទាំងនោះឈរជើងការពារ ថាតើមានរយៈពេលប៉ុន្មានឆ្នាំ ហើយតើរយៈពេលច្រើនឆ្នាំនោះ អស់លោកដែលប្រចាំការតើពួកគេទៅណា បានជាបណ្តាលឲ្យមានបទល្មើសកើតឡើងក្បែរស្នាក់ការ និងក្បែរចម្រុះរបស់ខ្លួន ឬក៏ជាការបណ្តែតបណ្តោយឲ្យមានបទល្មើសដោយប្រយោល ។

បើតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា ថ្មីៗនេះ ប្រធានស្នាក់ការបរិស្ថានម្នាក់ កំពុងរងការចោទប្រកាន់ថា ឃុបឃិតជាមួយក្រុមឈ្មួញកាប់ឈើជាថ្នូរអនុញ្ញាតរឲ្យប្រើរណារយន្ត ក្នុងស្រុកអណ្តូងមាស ជាប់ព្រំប្រទល់ស្រុកតាវែង ។ ក្រុមអ្នកកាសែតបានចូលទៅដល់ក្នុងព្រៃសហគមន៍នោះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចអូរឡាប៉រ ស្ថិតក្នុងភូមិមុយ ស្រុកអណ្តូងមាស ខេត្តរតនគិរី ហើយបានធ្វើផ្សាយចែករំលែកឲ្យលាន់ទឹក លាន់ដី តែមិនទាន់ឃើញមានការប្រតិកម្មពីថ្នាក់ដឹកនាំស្ថាប័នក្រសួងពាក់ព័ន្ធនៅឡើយទេ ។

លោក ហួន ច័ន្ទថុន បន្តថា ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំពិតជាអាចផ្តល់ជំនឿចិត្តដល់ពលរដ្ឋទូទាំងព្រះនគរ ថាប្រ ទេសកម្ពុជាគឺជាប្រទេសអនុវត្តន៍នីតិរដ្ឋ ព្រោះអស់រយៈពេលកន្លងមកនេះ គេបានឃើញក្រសួងមហាផ្ទៃបានធ្វើកាត់សាច់ស្អុយចោលហើយនៅឡើយតែក្រសួងបរិស្ថាន សូមពិនិត្យសមាសភាពមន្ត្រីការពាររបស់ខ្លួនផងទាន ៕

វីដែអូ