ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
លោក ហួន ច័ន្ទថុន និយាយថា ពិតជាស្តាយទឹកចិត្តរបស់ថ្នាក់ដឹកនាំដែលខំជឿជាក់លើសមត្ថភាពខ្លាំងណាស់ តើគួរទេព្រោះតែចង់មានប្រពន្ធថ្មី អស់ទាំងឋានៈឧត្តមសេនីយ ជាប់ទាំងខ្នោះ អាម៉ាសទាំងសង្គម នេះជាគំរូមួយ ដែលគួរតែជៀសវាង
Sun,21 January 2024 (Time 04:39 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 91នាក់)

លោក ហួន ច័ន្ទថុន បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែមករា ២០២៤ ក្នុងឧិកាសដែលរូបលោកជួបសំណេះសំ ណាលជាមួយក្រុមអង្គការកសិកម្មមួយនៅខេត្តកំពង់ស្ពឺ លោកថា សម្រាប់រូបខ្ញុំពិតជាមានអារម្មណ៍សោក ស្តាយខ្លាំងណាស់ ធនធានមនុស្សដ៏កម្រទម្រាំទទួលបានការងារដ៏ឧត្តង្គឧត្តមក្លាយខ្លួនដល់ទៅឋានៈឧត្តមសេនីយ ក្លាយជាមនុស្សដែលសង្គមគោរពឲ្យតម្លៃគឺម្នាក់ៗរមែងតែងមានការតស៊ូមិនមែនរយៈពេលខ្លីនោះទេ តែបែរជា មានគំនិតខ្លីមកសាងនូវកំហុសព្រោះចង់បានប្រពន្ធថ្មី ក្លាយទៅជាគ្រោះភ័យដល់ខ្លួនអង្រួនឲ្យទៅរកភាពវិនាស ខ្ទេចខ្ទីគ្មានសេសសល់អ្វីយ៉ាងដូច្នោះសោះនោះតែម្តង ។

តាមព័ត៌មានថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទទួលផែនអន្តរាគមន៍ លោកត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹង របស់ ភរិយាដើមរបស់លោក បន្ទាប់ពីលោកបានក្លែងឯកសាររៀបការជាមួយនារីម្នាក់ទៀតដែលជាអាជីវករលក់ បាយនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមិនទាន់បានលែងលះដាច់ស្រេច។

នៅក្នុងឯកសារក្លែង លោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយ ដោយលោក ហែន កន ចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ហើយត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ ជាមួយនារីម្នាក់ ធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះខាងស្រី ពិធីមង្គលនេះត្រូវបានអាក់ខាន ទៅវិញក្រោយរោងការគ្មានកូនកម្លោះ ។

នៅពេលនេះ លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកឧត្តម សេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នលេខ១១២៥ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០២៤។ ត្រូវបានដាក់ឲ្យស្ថិតក្រោម កាពិនិត្យ ពីបទទ្វេពន្ឋភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា៩ នៃ ច្បាប់ឯកពន្ឋភាព។

សម្រាប់ព័ត៌មាននេះ លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លើកឡើងថា នេះក៏ជាការ សោកស្តាយមួយផងដែរ ពីព្រោះថា ធនធានមនុស្សនៅពេលនេះក៏អាចនិយាយបានថា ជាការចាំបាច់សម្រាប់ ជាគ្រឹៈក្នុងចូលរួមចំណែកអភិវឌ្ឍន៍មាតុប្រទេសរបស់យើងឲ្យមានសន្ទុៈក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសដ៏ទៃ ហើយរូបលោកសង្ឃឹមថា យើងទាំងអស់គ្នាអាចនឹងជៀសវាងកុំអនុវត្តន៍តាមគំរូមួយនេះ ក៏ព្រោះថា ទម្រាំរូបយើងទាំងអស់គ្នាបានសាងកិត្តិយសលេចធ្លោដែលសង្គមព្រមទទួលស្គាល់ហើយ បែរទៅជាបាត់បង់ព្រោះ តែរឿងស្រីញី វាគឺពិតសោកស្តាយចំពោះការជឿជាក់ របស់ថ្នាក់ដឹកនាំមកលើរូបយើងខ្លាំងណាស់ ៕

វីដែអូ