ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ថ្មីទៀតហើយ ដីព្រៃដែលជាជម្រកមច្ឆាពងកូនត្រូវបានលោកនាយរងប៉ុស្តិ៍សានគរ ឃុន ផាន ហៅ ម៉ៅ ឆេងប៉ូន អាងអំណាចយក គ្រឿងចក្រទៅឈូសឆាយរុករានទន្រ្ទានគ្មានខ្វល់អំពីច្បាប់ឡើយ
Mon,08 January 2024 (Time 08:37 PM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 86នាក់)

តើឱ្យពលរដ្ឋសង្ឃឹមអ្វីទៀតបើមន្រ្តីអនុវត្តច្បាប់អង្គុយលើច្បាប់មិនគោរពច្បាប់បំពានច្បាប់ ហ៊ានយកគ្រឿងចក្រ ទៅឈូសឆាយរុករានទន្ទ្រានព្រៃលិចទឹកដែលជាជម្រកមច្ឆាពងកូនក្នុងគោលបំណងធ្វើជាកម្មសិទ្ធិ ដោយមិនខ្លាច រអា. ទៅនឹងច្បាប់អ្វីសោះយ៉ាងចម្លែកតែម្តង ។

តាមប្រភពដែលទម្លាយពីពលរដ្ឋលើកឡើងថា បើអ្នកតូច ឬអ្នកក្រវិញ ច្បាស់ណាស់មិនអាចធ្វើសកម្មភាពឈូស ឆាយរូបរាងទន្ទ្រានព្រៃលិចទឹកយ៉ាងគគ្លើនបែបនេះឡើយ ព្រោះបើហ៊ានទៅធ្វើសកម្មភាពរុករានទន្រ្ទានតែបន្តិច បន្ទួច កម្លាំងសមត្ថកិច្ចអាជ្ញាធរពិតជានឹងវាយខ្នោះ យ៉ាងទាន់ហន់មិនខាន ប៉ុន្តែចម្លែកអីតែអ្នកមានលុយមានអំ ណាចដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកជម្រកត្រីពងកូន ដែលគេឃើញថារូបរាងទន្ទ្រាននេះ សម្លេងម៉ា ស៊ីនលាន់ឮទ្រហឹងពេញព្រៃ ប៉ុន្តែអស់លោកមន្ត្រីជំនាញ ឬក៏អាជ្ញាធរសមត្ថកិច្ច បែរជានាំគ្នាស្ពឹកស្រពន់មិន អាចងើបដើរទៅអើពើបាន ។

ប្រភពបានទម្លាយថា ទីតាំងដីព្រៃជំរកមច្ឆាពងកូនមួយកន្លែង ស្ថិតនៅចំណុចកោះអន្លង់ចិន ស្ថិតនៅភូមិក្លែងខ្ពស់ ឃុំសានគរ ស្រុកកំពង់ ស្វាយខេត្តកំពង់ធំ ត្រូវបានលោកនាយរងប៉ុស្តិ៍សាមគរ អាងអំណាចទឹកប្រាក់យកគ្រឿង ចក្រមកឈូតឆាយរុករានទន្ទ្រានយ៉ាងអាណាធិបតេយ្យ។

សូមបញ្ជាក់ថាទាក់ទិនទឹងនិងប្រភពខាងលើនេះ លោក ម៉ៅ ឆេងប៉ូន នាយរងប៉ុស្តិ៍សានគរដែលត្រូវបានរងការ លើកឡើងនោះ បានបញ្ជាក់ប្រាប់មកអ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរស័ព្ទនារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ 2024 ថា រូបលោកពិតជាមានដីនៅចំណុចនេះពិតប្រាកដមែន ប៉ុន្តែលោកថា ដីកន្លែងនឹងមិនមែនមានតែរូប លោកម្នាក់ទេ គឺប្រជាពលរដ្ឋដទៃទៀតក៏មានដីនៅទីនោះដូចគ្នា។

ដោយឡែកប្រភពព័ត៌មានជាច្រើនលើកឡើងថា នេះហើយឬមន្ត្រីអនុវត្តន៍ច្បាប់ បែរជាយកច្បាប់ទៅគ្រវ៉ាត់ចោល ហើយទៅសាងសកម្មភាពទន្ទ្រានដីព្រៃដូចពលរដ្ឋល្ងិតល្ងង់ដែរ ដែលជារឿងមួយធ្វើឲ្យសាធារណៈមួយចំនួន ហួស ចិត្តជាខ្លាំង ។ តែទោះជាយ៉ាងណាក្តី ប្រភពពីពលរដ្ឋក្នុងខេត្ត ស្នើសុំ លោកឧត្តមសេនីយ៍ មែន លី ស្នងការនគរបាល ខេត្តកំពង់ធំ សូមមេត្តាជួយពិនិត្យមើលសកម្មភាពរបស់លោក ម៉ៅ ឆេងប៉ូន ផងទាន ដើម្បីការពារភាពស្អាតស្អំ របស់មន្ត្រីអនុវត្តន៍ច្បាប់ កុំឲ្យប៉ះពាល់ដល់មន្ត្រីដទៃដែលកំពុងបានខំសាងទង្វើល្អជាច្រើន ។

វីដែអូ