ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឃាត់ខ្លួន៣នាក់ពាក់ព័ន្ធករណីចែកចាយប្រើប្រាស់រក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់ ក្នុងនោះមាន ម្នាក់ជាមន្ត្រីប៉ូលីស នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង
Wed,07 February 2024 (Time 09:12 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 53នាក់)

មួយរយះចុងក្រោយចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះលំហូរចូល នៃគ្រឿងញៀនពីប្រទេសជិតខាងឆ្លង ចូលមកទឺកដីខេត្តស្ទឹងត្រែងគួរឲ្យព្រួយបារម្ភផងដែរ បើទោះបីកន្លងមកថ្មីៗនេះស្នងការដ្ឋានគបាល ខេត្តស្ទឹង ត្រែងបង្ក្រាបបាននិងសហការទប់ស្កាត់ជាមួយខេត្ត ដែលមានព្រំប្រទល់ជាប់គ្នាបានជាច្រើនរាប់រយគីឡូ គួរ ជាទីមោទនៈភាពក្តី ប៉ុន្តែការព្រួយបារម្ភ ការគិតគូរការទប់ស្កាត់នៅតែមាន និងបន្តយ៉ាងសកម្មផងដែរ ។

ជាក់ស្តែងយោងតាមរបាយការណ៍ គណៈបញ្ជាការឯកភាពក្រុងស្ទឹងត្រែងកម្មវត្ថុរបាយការណ៍ ស្តីពី កម្លាំង នគរបាល នៃអធិការដ្ឋានក្រុងស្ទឹងត្រែង ដែលបានបង្ក្រាបបានបង្ហាញថា មុខសញ្ញារក្សាទុកជួញដូរ និងប្រើ ប្រាស់នូវសារឆាតុញៀនដោយខុសច្បាប់ ។ ក្នុងរបាយការណ៍ខាងលើបានបញ្ជាក់ថា នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង០០និង០៥នាទីយប់ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះឬស្សីល្បាតក្នុងភូមិសាស្ត្រ ក៍ប្រទះឃើញ មុខសញ្ញាសង្ស័យ ចំនួន០២នាក់ ចតម៉ូតូអង្គុយលេងមុខផ្ទះសំណាក់ពៅម៉ូនិច ដោយមានការសង្ស័យកំលាំង បានចុះសួរនាំ ។

ក្រោយពីការឆែកឆេឃើញមាន វត្ថុតាងម្សៅក្រាមពណ៌ សថ្លា សង្ស័យគ្រឿងញៀន១កញ្ចប់ធំ និង២ កញ្ចប់តូច ព្រមទាំង គ្រាប់កាំភ្លើងវាំង ឡុង៣៨គ្រាប់ រួមនិងជនសង្ស័យឈ្មោះ ផាន់ វិបុល អាយុ៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ ។

ក្នុងនោះដែររបាយការណ៍ខាងលើបានបង្ហាញថា ក្នុងគ្រាដែលកំពុងសួរចំលើយជនខាងលើ ស្រាប់តែមានអ្នក ខលចូលមកទូរស័ព្ទជនសង្ស័យទាក់ទងរកទិញថ្នាំញៀន ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួន បាន០២នាក់បន្ថែមទៀត ក្នុងនោះទី១មានៈ ឈ្មោះ មុំ សាមឌី ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល នៃ ស្នងការដ្ឋានខេត្តស្ទឹងត្រែង ។ ទី២ ឈ្មោះ ផឹកទិត្យ រិទ្ធីយា អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ក្រោយពីសាកសួរនិងតេស្តរកសារធាតុញៀនអ្នកទាំង៣ វិជ្ជមានសារធាតុញៀន បច្ចុប្បន្ន ជនសង្ស័យទាំង៣ រូបខាងលើត្រូវបានឃុំ ខ្លួនបណ្ដោះអាសន្ននៅអធិការក្រុងស្ទឹងត្រែង ដើម្បីសាងសំណុំរឿងបន្តនីតិវិធីទៅតាម ច្បាប់ ៕

វីដែអូ