ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
នៅក្រោយមានសារសម្តេចតេជោបង្ហោះមួយឃ្លា ករណីលោកមន្ត្រីពាក់ស្បែកជើងឡើងព្រះវិហារ ពេលនេះលោក ជា ធារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាម បានសុំទោសជាសាធារណៈហើយ
Mon,18 March 2024 (Time 10:57 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 44នាក់)

ធ្លាប់តែបានឮពាក្យពេចន៍សម្តេចតេជោ តែងលើកឡើងថា ធ្វើជាមន្ត្រីគឺជាអ្នកបម្រើរាស្ត្រ គឺមិនមែនជាចៅហ្វាយ របស់រាស្ត្រនោះទេ ដោយឡែកពាក្យពេចន៍មួយចំនួននេះ គឺស្រាប់តែត្រូវបានចូលដល់សម័យកាលអស់លោកមន្ត្រី មួយចំនួនបែរជាមិនបានជានឹករលឹកអ្វីដល់ដំបូន្មានទាំងអស់នេះសោះតែម្តង ដោយមានមន្ត្រីខ្លះធ្វើខ្លួនឲ្យក្លាយជា ហាយសូរ ធ្វើឲ្យប្រជារាស្ត្រហួសចិត្តទៅវិញ ។

ដោយឡែករឿងថ្មីប៉ុន្មានថ្ងៃបែរជាមានរឿងល្បីបញ្ច្រាសខ្យល់ឲ្យច្រង៉ាងៗ គឺលោកស្នងការរងម្នាក់ គាត់បានចូល ឡើងទៅលើព្រះវិហារដែលជាទីគោរពសក្ការៈប្រតិបត្តិធម៌វិន័យរបស់ទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដោយគេ សង្ស័យថា រូបគាត់ខ្លាចប្រឡាក់ជើងឬក៏យ៉ាងណានោះទេ ទើបរូបគាត់ពុំបានដោះស្បែកជើង ដែលនៅក្រោយមាន ការថតរូបផុសលើបណ្តាញសង្គម ស្រាប់ធ្វើឲ្យសកម្មភាពរបស់លោក កើតរឿងក្តៅក្រហល់ក្រហាយដល់ព្រះឥន្ទ
តែម្តង ។

ជាក់ស្តែងនៅក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នេះផងដែរ គេក៏បានឃើញផេកផ្លូវការរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានបង្ហោះនូវសំណេរបស់សម្តេចផងដែរ ដោយមានខ្លឹមសារថា ហេតុអ្វីបានជាមកដល់ ពេលនេះហើយមន្ត្រីយើង ប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ ។ សង្ឃឹមថា ថ្នាក់ដឹកនាំ នៃមន្ត្រី ទាំងនេះ និងរៀបចំឋានៈ និងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រី ដែលមានឋានៈនោះឡើយ ។

ដោយឡែកនៅក្រោយមកនេះ សាម៉ីខ្លួនដែលជាលោកមន្ត្រីបានពាក់ស្បែកជើងឡើងក្នុងព្រះវិហារនេះ ក៏បានធ្វើ ការសុំទោសជាសាធារណៈតែម្តង ដែលមានខ្លឹមសារទាំងស្រុងថា រូបលោកបានបង្ហាញនូវការសោកស្ដាយជា ខ្លាំងចំពោះកំហុសអចេទនារបស់លោក និងសូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេច តេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់។

លោកសន្យានឹងមិនឲ្យកើតមានកំហុសឆ្គងបែបនេះបន្តទៀត ឡើយ ក្នុងនោះដែរ ក៏នឹងខិតខំប្រតិបត្តិទៅតាមធម៌ វិន័យ គន្លង ព្រះពុទ្ធសាសនាឲ្យបានល្អ ៕

វីដែអូ