ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ចុមបែកធ្លាយថា នាយកវិទ្យាល័យមួយរូបកាប់ចិញ្រាំស្បែកជើងសិស្ស ក្លាយជារឿងរិៈគន់យ៉ាងសម្បើមពីសំ ណាក់មហាជន
Tue,19 March 2024 (Time 06:29 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 88នាក់)

អីម៉េចទេថ្មីទៀតហើយស្រុកខ្ញុំ ល្បីពេញបណ្តាញសង្គមតែម្តង លោកនាយកវិទ្យាល័យស្រយ៉ង ព្រោះតែភ្លើងកំ ហឹង ទាមទាឲ្យសិស្សដោះស្បែកជើង រួចយកកាប់ចិញ្ច្រាំស្បែកជើងសិស្សឲ្យឡើងខ្ទេច ធ្វើឲ្យមហាជនជាច្រើន នាំគ្នាលាន់មាត់ថា គរុកោសល្យលោកគ្រូបង្រៀនសម័យនេះ គឺពិតជាប្លែកៗពិតប្រាកដមែន ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ថ្មីៗនេះ មានរឿងរ៉ាវហួសចិត្តមួយបានកើតឡើងកាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំពី២០២៤ នៅសាលាវិទ្យាល័យស្រយ៉ង់ ដែលស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ដែលការហួសចិត្តនេះ គឺបានផ្តើមឡើងដោយលោក ណាត ឡឺ ដែលមានតួរនាទីជានាយកវិទ្យាស្រយ៉ង ដោយខឹងសម្បានឹងកូនសិស្ស បានឲ្យកូនសិស្សដោះ ស្បែកជើងហើយយកទៅប្រមូលកាប់ចិញ្ច្រាំគ្មានពិចារ ណា ដែលអំពើមួយនេះបានសបញ្ជាក់ឲ្យឃើញថា បុគ្គលជានាយកសាលារូបនេះ ហាក់បីដូចកំពុងប្រាស ចាកពីក្រមសីលធម៏ក្នុងនាមខ្លួនជាគ្រូ ដោយមិនគិតពី គុណតំលៃក្នុងការអប់រំសិស្សដោយសន្តិវិធី បែរជា យកអំពើហឹង្សាទៅសាបព្រួស នឹងបង្រៀនសិស្សឲ្យប្រើ អំពើហឹង្សានៅក្នុងសាលារៀនទៅវិញ។

ដោយឡែកបើតាម លោកណាត់ ឡី នាយកវិទ្យាល័យស្រយ៉ង់ បានឆ្លើយមកកាន់អង្គភាពសាព័ត៏មានមួយ នៅក្នុងស្រុកឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនា រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះថា រឿងរ៉ាវនេះបើអ្នក សាព័ត៏មានចង់ដឹងច្បាស់ លោកឲ្យអ្នកសាព័ត៏ មានយើងទៅជួបលោកផ្ទាល់ បើសួរទៅតាមទូរស័ព្ទបែបនេះ លោកនាយកថាវាដូចមិនត្រូវរឿងទេ ។

ក្នុងនោះបើតាម ប៉ែន ជឹង អភិបាលស្រុកគូលែន ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន លោកថា រូបលោកនឹងចាត់ អោយប្រធានការិ យាល័យអប់រំស្រុក រួមនឹងលោកអធិការស្រុកសហកាជាមួយ នឹងមន្ត្រីនគរបាលប៉ុស្តិ៍ចុះ ទៅវិទ្យាល័យហ្នឹងហើយ តែយ៉ាងនោះលោកនៅមិនទាន់ទទួលបានរបាយការណ៏យ៉ាងមិចនោះដែរ តែនៅ ក្រោយទទួលបានរបាយការណ៍ហើយ លោកនឹងសុំគោលការទៅឯកឧត្តមអភិបាលខេត្តបន្ត ។

ដូចគ្នានេះដែរលោក ម៉ក់ ដុង ប្រធានការិយាល័យអប់រំស្រុកគូលែនបានបញ្ជាក់ថា ករណីនេះលោកបាន ចុះទៅដើម្បីហៅ កូនសិស្សនឹងឪពុកម្តាយរបស់សិស្សខាងលើមកសម្របសម្រួលគ្នាហើយ យ៉ាងណាក៏ ដោយលោកប្រធានការិយាយអប់រំស្រុកថា មិនគួរលោកនាយកសាលាធ្វើរបៀបនេះនោះទេ បើមុននឹង ធ្វើបែបនេះគួរតែកោះ ហៅឪពុកម្តាយ ឬអាណាព្យាបាលដើម្បីជួយណែនាំឲ្យលោកបានដឹងជាមុនសិនទៅ។

ទោះជាយ៉ាងណាក្តី មហាជនរង់ចាំមើលថា តើនៅពេលខាងមុខនេះ លទ្ធផលរបស់លោកនាយកវិទ្យាល័យ នឹងត្រូវទៅជាយ៉ាងណា ក្នុងនាមជាគ្រូម្នាក់ ដែលប្រើអំពើហឹង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសិស្ស គឺជាស្បែក ជើងនេះ ៕

វីដែអូ