ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន និយាយថា ខ្ញុំសូមអរគុណស្ថាប័នអនុវត្តន៍ច្បាប់ ដែលបានបង្ក្រាបក្រុមអ្នកលក់ និងចែកចាយអាវុធកែឆ្នៃប្រើដោយលោហៈ តាមបណ្តាញសង្គម ដើម្បីបង្ការហានីភ័យមួយចំនួន ដែលជា គ្រោះថ្នាក់ដែលមិនអាចដឹងមុន
Mon,25 March 2024 (Time 10:47 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 30នាក់)

តាមរយៈផេកផ្លូវការណ៍មួយរបស់ឯកឧត្តម ហួន ច័ន្ទថុន បានបង្ហោះនូវសំណេមួយនៅល្ងាចថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៤ នេះថា ក្នុងនាមជាអ្នកនយោបាយមួយរូប... រូបខ្ញុំសូមអរគុណចំពោះការខិតខំរបស់ស្ថា ប័នអនុវត្តន៍ច្បាប់ ដែលបានខិតខំទប់ស្កាត់រាល់សកម្មភាពអ្នកជំនួញទាំងឡាយណាដែលចរន្តនៅលើ ផលិតទាំងឡាយណាដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងគ្រោះថ្នាក់ដល់ជីវិតរបស់មនុស្ស បានយ៉ាងទាន់ ពេល ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ បានដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ ដែលជា ម្ចាស់គេហទំព័រហ្វេសប៊ុកឈ្មោះ ស្តេចជំពាម KH ពីបទ « ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ លក់អាវុធ កែច្នៃបាញ់ គ្រប់លោហៈ» ដែលបានប្រព្រឹត្តនៅតាមរយៈបណ្តាញសង្គម Facebook កាលពី កំឡុងឆ្នាំ២០២២ ។ នេះគឺជាការខិតខំនិងផ្តល់ការយកចិត្តទុកដាក់ និងភាពកក់ក្តៅមួយពីសំណាក់ស្ថាប័ន ច្បាប់ជូនពលរដ្ឋខ្មែរ បង្ការរាល់គ្រោះថ្នាក់ដែលអាចកើតចេញពីហឹង្សា នានាដោយមានឧបករណ៍គ្រោះ ថ្នាក់ទាំងឡាយណានៅក្បែរខ្លួន ។

នៅក្នុងសំណេនោះបន្តថា ស្ថិតនៅក្រោមការយកចិត្តទុកដាក់ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឃើញថា នៅពេលបច្ចុប្បន្ននេះ រូបសម្តេចកំពុងបានមមា ញឹកយ៉ាងខ្លាំង កែប្រែស្ថានការ ចំណាត់ការគ្រប់យ៉ាងដើម្បីជម្រុញឲ្យប្រទេសឃ្លាតចាកពី វិបត្តិសេដ្ឋកិច្ច បោះជំហានឈានទៅចំណុចអភិវឌ្ឍន៍មាតុប្រទេស តាមគោលនយោបាយបញ្ចកោណទាំង៥ ឆ្នាំ ២០២៤ ទៅឆ្នាំ២០៥០ ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការពារផលប៉ះពាល់នានាជាច្រើននោះ ទើប ប្រមុខរាជរដ្ឋាភិបាលទទូចសុំឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បង្កើនស្មារតីចូលរួមជួយគ្នា ការពារសន្តិសុខ និងសេចក្តីថ្លៃថ្នូរប្រទេស ឲ្យកាន់តែប្រសើរ ។

ដោយឡែកនៅថ្ងៃនេះ សារព័ត៌មានក្នុងបណ្តាញសង្គមជាច្រើនបានផ្សព្វផ្សាយថា លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ ដែលជាម្ចាក់គេហទំព័រ ហ្វេសប៊ុកឈ្មោះ ស្តេចជំពាម KH ដែលបានបង្ហោះលក់អាវុធកែច្នៃប្រើគ្រាប់លោហៈ ពីបទ «ធ្វើចរាចរណ៍ អាវុធសម្រាប់ប្រហារផ្សេងៗ លក់អាវុធ កែច្នៃបាញ់ គ្រប់លោហៈ» ដែលបានប្រព្រឹត្តនៅតាមរយៈ បណ្តាញសង្គម Facebook កាលពីកំឡុងឆ្នាំ២០២២ រហូតបច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

តាមព័ត៌មានបញ្ជាក់ថា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ Hotline Scam 24/7 បាន ឱ្យដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញ បានរកឃើញ និងដកហូតសម្ហារៈពាក់ព័ន្ធដែលជាគ្រឿងបង្គុំ អាវុធកែច្នៃមួយចំនួន រួមមាន៖ កាំភ្លើង (អាវុធកែច្នៃ), ជំពាម, ខ្សែកៅស៊ូ, ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់ ដែក ចំនួន ០៤ ប៉ាវតូច។ល។

ជនសង្ស័យខាងលើបានសារភាពថា ពិតជាបានប្រព្រឹត្តប្រាកដមែន ហើយនៅក្រោយពីការសាកសួរ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធី និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងបានចេញដីកា បង្គាប់ឱ្យឃុំខ្លួន ពីបទធ្វើចរាចរណ៍អាវុធសម្រាប់ផ្សេងៗ (លក់អាវុធ កែច្នៃបាញ់គ្រាប់លោហៈ) ៕

វីដែអូ