នៅថ្ងៃទីរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលគោរពវិញ្ញាណខ័ន្តសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិ ឧទ្ទេសៈបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា ដែលព្រះអង្គបានចូលទីវង្គត់កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានតម្កល់នៅក្នុងវត្តឧណ្ណា ឡោម ។ពិធីនេះដំណើរការឡើងក្រោមការរៀបចំសម្របសម្រួលពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងឧិកាសនៃការចូលរួម គោរពវិញ្ញាណខ័ន្តនេះ ឯកឧត្តមលោកជំទាវថ្នាក់ដឹក នាំជាច្រើនរូបផង ដែរ បានសំដែងនូវការសោកស្តាយ ពោពេញដោយសេចក្តីអាឡោះអាល័យជាពន់ពេក ព្រោះការយាងចូល ទីវង្គត់របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត ទេព វង្ស គឺជាការបាត់បង់វិរៈសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តម បានសាង ផ្នួស លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យរស់ឡើងវិញ ចាប់តាំង ពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម ។ លើសពីនេះព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំ ផុត លះបង់ព្រះកាយថ្វាយជាតិសាសនា ព្រះមហាក្សត្រ ជាពិសេសព្រះអង្គបានបង្កើតគណៈសង្ឃកម្ពុជាឡើង វិញ រហូតដល់ពេលបច្ចុប្បន្ន ។នៅក្នុងឧិកាសនោះ ថ្នាក់ដឹកនាំប្រតិភូទាំងអស់ បានធ្វើការអធិដ្ឋាន ដោយសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណខ័ន្ត ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត ទេព វង្ស សូមយាងទៅកាន់កុំបីឃ្លៀងឃ្លាត ឡើយ ៕
វីដែអូ