ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ព្រឹត្តិការណ៍ថ្មី... សម្ព័ន្ធភាពគណបក្សនយោបាយនឹងធ្វើពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី២០២៤ នៅទីស្នាក់ការ គណបក្សកម្លាំងប្រជាធិបតេយ្យ ក្រោមអធិបតីភាពឯកឧត្តម សោម សឿន គណៈចាត់តាំង នៃគណបក្សប្រជា ជនកម្ពុជា
Fri,08 March 2024 (Time 09:51 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 71នាក់)

នោះពិតជាព្រឹត្តិការណ៍ដ៏ថ្មីលើវិថីអ្នកនយោបាយពិតប្រាកដមែន ដែលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា មិនធ្លាប់ មានទេព្រោះកន្លងមកប្រជាពលរដ្ឋទូទាំងប្រទេសធ្លាប់តែបានឃើញថា អ្នកនយោបាយតែងតែប្រកាន់គោល ជំហររៀងៗខ្លួន មិនធ្លាប់មានការរួបរួមគ្នាជាធ្លុងមួយឲ្យបានល្អឥតខ្ចោះនោះទេ ប៉ុន្តែចូលដល់សម័យកាលក្នុង អាណត្តិនៃការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី របស់ប្រទេស ជាពិសេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងក្នុងនាមជាគណបក្សប្រជាជនដែលទទួលបានការគាំទ្រធ្វើជារាជរដ្ឋាភិបាលផងនោះ លោកបានធ្វើការ បង្រួបបង្រួមអ្នកនយោបាយស្នេហាជាតិទាំងអស់ ឲ្យរួបរួមគ្នាឡើង និងបណ្តុះគំនិតរួមអភិវឌ្ឍន៍ជាតិទាំងអស់គ្នា ។

ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន៍ថា នៅក្រោយពេលដែលពិភពលោកមានការភ្ញាក់ផ្អើលជាមួយ
ការបង្រួបបង្រួមអ្នកនយោបាយសេ្នហាជាតិរបស់កម្ពុជា មិនបានទាំងប៉ុន្មានខែផង ស្រាប់តែនៅក្នុងដើមឆ្នាំ ២០២៤នេះ ក្រោមការផ្តួចផ្តើមពីឯកឧត្តមបណ្ឌិត មាស សុត្ថា ប្រធានគណបក្សម៉ូលីណាកា និងឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានបង្កើននូវកម្មវិធីដ៏ភ្ញាក់ផ្អើលមួយគឺការអបអរសាទរ មហាសង្ក្រានឆ្នាំថ្មី២០២៤ និងពិសាភោជនាហារសាមគ្គី សម្ព័ន្ធភាពគណបក្សនយោបាយ ក្រោមអធិបតីភាព ឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំង នៃគណបក្សប្រជាជនកម្ពុជា ហើយកម្មវិធីក៏ប្រារពឡើងនៅមុខ បរិវេណគណបក្សកម្លាំងប្រជាធិបតេយ្យ តែម្តង ។

ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា នៅក្រោមដំបូលសន្តិភាពពោពេញដោយភាពកក់ក្តៅដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសម្ព័ន្ធភាពគណបក្សនយោបាយនេះ រូបលោកបានមើល ឃើញថា អ្នកនយោបាយទាំងអស់ពិតជាមានបេះដូងស្រឡាញ់ជាតិ ស្រឡាញ់ប្រជាពលរដ្ឋ យ៉ាងពិតៗច្បាស់ៗ ហើយគ្មានគំនិតអាត្មានិយម ឬក៏រើសអើងនោះឡើយ ។ អ្នកនយោបាយទាំងអស់គឺបានតាំងចិត្តរួមគ្នាស្វែងរក ចំណុចអសកម្មទាំងឡាយណាដែលជាចំណុចចន្លោះប្រហោង ហើយរួមគ្នាបំពេញបន្ថែមតាមរយៈការប្រមូល គ្រប់ចំណុចធាតុចូលទាំងអស់ដាក់ជូនរាជរដ្ឋាភិបាល ធ្វើយ៉ាងណាជួយជម្រុញឲ្យកម្ពុជាមានសន្ទុះសេដ្ឋកិច្ច ក្លាយជានាគនៃសេដ្ឋកិច្ចក្នុងចំណោមអាស៊ីនាឆ្នាំ២០៥០ តាមទិសដៅរបស់រដ្ឋាភិបាលដែលបានរំពឹងទុកឲ្យ ខានតែបាន ។

ជាក់ស្តែងនៅក្នុងពេលប៉ុន្មានខែមកនេះ យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ណាស់ថា សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី របស់កម្ពុជា បានខិតខំព្យាយាមយ៉ាងពេញទំហឹងក្នុងការទំនាក់រាល់គ្រប់កិច្ចការទូត ដើម្បី ធ្វើយ៉ាងណាកែស្ថានការវិបត្តិសេដ្ឋកិច្ចទាំងឡាយណានៅកម្ពុជា ឲ្យមានសន្ទុះឡើយវិញ ដែលបានធ្វើឲ្យគ្រប់ បណ្តាអ្នកនយោបាយទាំងអស់ បានឃើញយ៉ាងពីភាពអង់អាចរបស់នាយករដ្ឋមន្ត្រី ហើយសង្ឃឹមថា នៅ ក្រោយពីប្តេជ្ញារួមគ្នាអភិវឌ្ឍន៍ប្រទេស ប្រាកដណាស់នៅឆ្នាំ២០៥០ សេដ្ឋកិច្ចកម្ពុជា អាចនឹងមានសន្ទុះតាម ទិសដៅរបស់រាជរដ្ឋាភិបាល ដែលបានរំពឹងទុកមិនខាន ។

ឯកឧត្តម ហួន ច័ន្ទថុន បន្តថា ប៉ុន្តែទោះជាយ៉ាងណា រូបលោកក៏សូមអរគុណយ៉ាងស្មោះ ចំពោះឯកឧត្តម បណ្ឌិត មាស សុត្ថា ប្រធានគណបក្សម៉ូលីណាកា និងឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធាន គណបក្សកម្លាំងប្រជា ធិបតេយ្យ ដែលបានខិតខំចំណាយកម្លាំងកាយចិត្ត និងប្រាក់កាស រួមទាំងពេលវេលា ជួយឲ្យកម្មវិធីអបអរសាទរ មហាសង្ក្រានឆ្នាំថ្មី ២០២៤ នេះ បានដំណើរការឡើងយ៉ាងអាធឹកអាធម័ ហើយក៏សូមជូនពរដល់ឯកឧត្តម លោកជំទាវ ប្រធានគណបក្សនយោបាយ និងសមាជិកគណបក្សនយោបាយទាំងអស់ នៅក្នុងសម្ព័ន្ធភាព សូមទទួលបានជោគជ័យគ្រប់ការងារ ហើយមានសុខភាពល្អ ជៀសអស់ជម្ងឺរោគានានា ក្នុងឆ្នាំថ្មី ២០២៤ យើងនេះ ៕

វីដែអូ