ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
លោក ហួន ច័ន្ទថុន ថារូបខ្ញុំសូមអរគុណបងប្អូនពលរដ្ឋខ្មែរគ្រប់បណ្តារាជធានី- ខេត្តដែលបានចូលរួមរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរអស់រយៈពេលប៉ុន្មានថ្ងៃនេះ យ៉ាងមានទំនុកចិត្ត
Wed,17 April 2024 (Time 03:43 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 79នាក់)

លោក ហួន ច័ន្ទថុន ប្រតិភូឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រូបខ្ញុំពិតជាមានសេចក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូន ពលរដ្ឋខ្មែរដែលបានចូលរួមយ៉ាងសប្បាយរីករាយជាមួយកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយ៉ាងមានទំ នុកចិត្តបំផុត ។ វត្តមានការសប្បាយរបស់បងប្អូនគ្រប់រូប គឺជាសក្ខីភាពយ៉ាងសំខាន់បំផុតក្នុងការបង្ហាញដល់ ពិភពលោកឲ្យឃើញកាន់តែច្បាស់ថា កម្ពុជាគឺជាប្រទេសដែលស្ថិតនៅក្នុងគ្រឹៈនៃសន្តិភាព និងការគោរពសិទ្ធិ គ្នា ទៅវិញទៅមក ។

លោកបានបន្តថា ជាការពិតណាស់ពិភពលោកមួយប្រសិនបើយើងសម្លឹងមើលនៅក្នុងភាពវិជ្ជមាន គឺមាន តម្លៃបំផុតសម្រាប់ជីវិតយើង និងជីវិតមនុស្សសត្វគ្រប់រូប ផ្ទុយទៅវិញប្រសិនបើយើងសម្លឹងមើលទៅក្នុងគំនិត អវិជ្ជមាន គឺវាប្រែទៅជាភាពក្តៅក្រហាសឈ្នានិៈ ភ្លើងឆេះក្នុងបេះដូងមានតែភាពខ្មៅក្រខ្វក់ មិនឈប់ឈរ ហើយអាចទាញយកនូវអារម្មណ៍ចងរួមរិតវិញ្ញាណរបស់ខ្លួនឲ្យក្លាយជាបុគ្គលដែលទើសមិនចេះឈប់ឈរ ។

លោក ហួន ច័ន្ទថុន បន្តថា តែទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បងប្អូនខ្មែរពិតជាមានទំនុកចិត្ត យ៉ាងខ្ពស់បំផុតចំពោះរាជរដ្ឋាភិបាល ដោយលះបង់នូវចិត្តអគតិតាមការញុះញង់ របស់អ្នកនយោបាយប្រ ឆាំងផ្តាច់ការមួយចំនួននោះចោល ហើយប្រើជីវិតចូលរួមកម្សាន្តជាមួយកម្មវិធីបុណ្យយ៉ាងមានក្តីសុខ និង រីករាយជាមួយគ្រួសារ ។ វត្តមានការចូលរួមរបស់បងប្អូន ក៏អាចជាសក្ខីភាពមួយបង្ហាញដល់ពិភពលោកឲ្យ យល់កាន់តែច្បាស់ថា កម្ពុជាជាប្រទេសដែលពោពេញដោយសន្តិភាព លើសពីនេះកម្ពុជាក៏ជាប្រទេសដែល គោរពសិទ្ធិគ្នាទៅវិញទៅមក និងឲ្យតម្លៃខ្ពស់ទៅលើជីវិតមនុស្សផងដែរ ។

តាមរូបភាពនៃការរីករាយប៉ុន្មានថ្ងៃនេះ ពលរដ្ឋកម្ពុជាក៏អាចនិយាយថា ជាអ្នកដែលឲ្យតតម្លៃខ្ពស់ទៅលើ ភ្ញៀវទេសចរណ៍បរទេសដែលបានចូលរួមកម្សាន្តជាមួយកម្មវិធីបុណ្យ ដោយប្រើទឹកចិត្តយ៉ាងល្អបរិសុទ្ធ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមកម្សាន្តលេង ដោយមិនប្រកាន់ថា ជាជាតិសាសន៍ណាក៏ដោយក្តី ។

លោក ហួន ច័ន្ទថុន បញ្ជាក់ថា ក្នុងនាមរូបលោកជាប្រជាជនខ្មែរមួយរូប ក៏សង្ឃឹមផងដែរថា នាពេលឆាប់ៗ ខាងមុខនេះ ពិភពលោកអាចនឹងផ្តល់ជូនភ្ញៀវទេសចរណ៍ដែលជាពលរដ្ឋរបស់ខ្លួន ឲ្យមកកំសាន្តលេងជា មួយកម្ពុជាឲ្យកាន់តែច្រើន ដើម្បីអាចបានស្គាល់យ៉ាងច្បាស់អំពីប្រវត្តិសាស្ត្រ ប្រពៃណីទំនាមទំលាប់ខ្មែរ ហើយជាពិសេសអាចយល់ដឹងអំពីច្បាប់ និងការយកចិត្តទុកដាក់របស់អាជ្ញាធរខ្មែរលើភ្ញៀវបរទេស ថាអាច ទទួលបានសុខសុវត្តិភាពបែបណាខ្លះ ៕

វីដែអូ