ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ក្តៅៗតែម្តង.. គ្រឿងញៀនជាង២៥០គីឡូក្រាម និងគ្រាប់បែកដៃ២គ្រាប់រួមទាំងជនជាតិថៃ៣នាក់និងខ្មែរម្នាក់ ត្រូវ បានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩)បង្រ្កាបជាប់ឲ្យក្រញ៉ង់
Mon,27 May 2024 (Time 12:35 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 63នាក់)

គ្រឿងញៀនប្រមាណជាង២៥០គីឡូក្រាម និងគ្រាប់បែកដៃចំនួន២គ្រាប់ រួមទាំងជនជាតិថៃ៣នាក់និងខ្មែរម្នាក់ ត្រូវបាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បង្រ្កាបបានក្នុង ករណីដឹកជញ្ជូន កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចក៏បានផ្ទុះអាវុធដោយបាញ់បំបែកបង់រថយន្ត របស់ក្រុមសង្ស័យទើបអាច ឃាត់ជនសង្ស័យបានជាប់ ។ គ្រានោះដែរជនសង្ស័យមួយចំនួនក៏បានរត់គេចខ្លួនតែត្រូវបានកងកម្លាំងនគរបាល ដេញតាមចាប់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយការឃាត់ខ្លួនក្រុមជនសង្ស័យកម្លាំងសមត្ថកិច្ច បានត្រួតពិនិត្យលើរថយន្តសេរីទំនើបទាំងនោះ ក៏បានប្រទះ ឃើញគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់រួមមានវិទ្យុសម្រាប់ទំនាក់ទំនង៣គ្រឿង និងគ្រាប់បែកដៃចំនួន២គ្រាប់ផង ដែរ។

តាមប្រភពព័ត៌មានឲ្យដឹងថា ស្ថិតក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចដោយបានកំណត់មុខសញ្ញាច្បាស់លាស់ ឈានដល់ការពង្រាយកម្លាំងតាមដងផ្លូវ ដើម្បីស្ទាក់ឃាត់រថយន្តរបស់ជនសង្ស័យដែលមានរថយន្តស៊េរីទំនើបចំនួន ៤គ្រឿង។ មន្ត្រីសមត្ថកិច្ចក្នុងប្រតិបត្តិការខាងលើឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃ ចំនួន០៣នាក់និងខ្មែរ ម្នាក់ វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ២២៥ដុំ ២២៥គីឡូក្រាម និង ២៥៣ ក្រាម ប្រភេទកេតាមីន ចំនួន ៣២ដុំ ៣១ គីឡូក្រាមនឹង ៩២៣.២ក្រាម ថ្នាំញៀនទម្ងន់សរុបរួមជាង ២៥៧ គីឡូ ក្រាម។

បច្ចុប្បន្នក្រោយការបង្ក្រាបរឹបអូស និងឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានបន្តសហការស្រាវជ្រាវបង្ក្រាប មេក្លោងនិងបក្ខពួក ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធផងដែរ ៕

វីដែអូ