ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន និយាយថា កម្ពុជាគឺជាប្រទេសអនុវត្តន៍នីតិរដ្ឋ បើធ្វើអំពើខុសច្បាប់ហើយ គ្រាន់តែសុំ ទោសអាចរួចខ្លួននោះ ចឹងក៏មិនចាំបាច់បង្កើតស្ថាប័នកាត់ក្តី និងពន្ធនាគារធ្វើអ្វីដែរ
Wed,26 June 2024 (Time 07:41 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 111នាក់)

ឯកឧត្តម ហួន ច័ន្ទថុន បានបង្ហោះនូវសំណេមួយនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ គេបាន ឃើញមានខ្លឹមសារសំណេថា រូបខ្ញុំពិតជាមានអារម្មណ៍សោកស្តាយចំពោះបុគ្គលមនុស្សមួយចំនួនដែលតែង ខ្ចីបណ្តាញទំនាក់ទំនងសង្គមធ្វើជាស្ពានចម្លងខ្លួនគេ ដោយរូបគេធ្វើខ្លួនឲ្យកើតជាមានកំហុសដើម្បីបានខ្លួន គេល្បី ក៏ព្រោះថានៅពេលដែលបុគ្គលណាមួយធ្វើខុសមិនទំនងច្បាស់ណាស់ មហាជនពិតជាប្រតិកម្មតបត រិៈគន់ទៅរូបគេវិញមិនខាន ហើយជានិច្ចជាកាលអ្នកដែលធ្វើខ្លួនឲ្យមានកំហុសនោះ គឺរូបគេតែងតែធ្វើ លិខិតឬក៏ឃ្លីបវីឌីអូសុំទោសសុំពៃ ដោយសន្យាថានឹងកែខ្លួនដើម្បីជាលេសអាចឲ្យរូបគេរួចខ្លួន និយាយឲ្យចំ ទៅរូបភាពទាំងអស់នេះកើតឡើងសាំដែលៗ ដោយកើតមានជាប្រចាំ ហើយកន្លងមន្ត្រីអនុវត្តន៍ច្បាប់ក៏តែង មានការបន្ធូបន្ថយទោសក្លាយជាហេតុផលដែលធ្វើឲ្យបុគ្គលមួយចំនួននោះប្រព្រឹត្តរូបភាពប្រហាក់ប្រហែល ក្នុងគោលបំណងចង់ល្បីល្បាញនេះដូចៗគ្នា ។

សំណេឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា តែអ្នកទាំងអស់នោះប្រហែលជាមើលរំលងថា កម្ពុជាជាប្រទេស ដែលអនុវត្តន៍នីតិរដ្ឋ ប្រសិនបើបុគ្គលមួយចំនួនព្រោះតែចង់ល្បីល្បាញហើយយកខ្លួនទៅសាងកំហុស ច្បាស់ ណាស់គឺនឹងត្រូវទទួលទោសទណ្ឌនោះវិញមិនខាន ក៏ព្រោះថា បើធ្វើអំពើខុសច្បាប់ហើយអាចសុំទោសគឺ រួចខ្លួននោះ ចឹងហើយប្រទេសក៏មិនចាំបាច់បង្កើតច្បាប់ និងពន្ធនាគារសម្រាប់ជាមណ្ឌលអប់រំកែប្រែបុគ្គល មួយចំនួននោះ ធ្វើអ្វីនោះឡើយ ។

ថ្មីៗនេះ ខ្ញុំបានឃើញគ្រូផេះគ្រូអង្កាមត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បញ្ជូនសំ ណុំរឿងទៅកាន់តុលាការ ពាក់ព័ន្ធការគ្រូផេះគ្រូអង្កាមប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់បោះសេរី ។
តាមព័ត៌មានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូសច្ចៈវិរោ ណុប សក្កដា បានចេញ លិខិតសូមអភ័យទោសជាសាធារណៈ អំពីសកម្មភាពការប្រើប្រាស់អាវុធ ដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ រួចមកហើយ ព្រោះការធ្វើសកម្មភាពរបស់លោក គឺចង់បញ្ជាក់ អំពីក្បួនវេទមន្តសីលសាស្ត្ររបស់ខ្មែរយើង ថា ពិតជាអស្ចារ្យ ប៉ុន្តែទោះជាយ៉ាងណារូបលោកពុំបានគិតនោះទេថា ច្បាប់ជាសំណាញ់អ្នកណាសាងកំ ហុសគឺច្បាប់មិននៅស្ងៀមនោះទេ ដោយគ្រាន់តែថាការដាក់ទោសទណ្ឌមានកម្រិតតិចឬក៏ច្រើនប៉ុណ្ណោះ ។

សំណេរបស់ឯកឧត្តមបន្តថា ជាការពិតនោះប្រសិនបើចង់សាកល្បងវិជ្ជាវេទមន្តអាគមអូមអាមរបស់ខ្លួន ដើម្បីបង្ហាញអំពីរិទ្ធីនុភាព សាម៉ីខ្លួនគួររៀបចំសុំច្បាប់អនុញ្ញាតធ្វើពិធី ជាសាធារណៈ និងប្រើប្រាស់វត្ថុអ្វី ដែលខ្លួនទុកចិត្តថាមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនទៅសាកល្បង ជាការពិតនោះច្បាប់មិនបាន ហាមឃាត់ដាក់ទោសលើជំនឿនោះទេ ផ្ទុយទៅវិញច្បាប់ដាក់ទោសទៅលើតែសកម្មភាពអ្នកប្រព្រឹត្ត ប៉ុណ្ណោះ ។

នៅក្នុងសាររបស់ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា រូបខ្ញុំសំណូមពរដល់បងប្អូនក្នុងបណ្តាញទំនាក់ទំនង សង្គមទាំងអស់ សូមមេត្តាធ្វើការពិចារណាឲ្យបានច្រើន មុនសម្រេចធ្វើអ្វីក្នុងបណ្តាញសង្គមដើម្បីទាក់ ទាញស្វែងរកភាពល្បីឲ្យខ្លួននោះ ត្រូវយល់ឲ្យបានច្រើនថា ការសុំទោសគឺមិនអាចរួចខ្លួននោះឡើយជាក់ ស្តែងបើធ្វើ អំពើខុស ហើយគ្រាន់តែសុំទោសរួចខ្លួននោះ ក៏មិនចាំបាច់បង្កើតច្បាប់និងពន្ធនាគារធ្វើអ្វីដែរ ៕

វីដែអូ