ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ប្រធានសមាគមអង្គការសង្គមស៊ីវិល នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការ ក្រោមការដឹកនាំរបស់លោក ហែម ប្រសើរ គ្រោងនឹងធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់អំពីបរិស្ថានគម្រោងព្រែកជីកប្រឡាយ តេជោសែន ឬស្សីត្រឹប ឧទ្យានរាជណ្ឌិតសភាកម្ពុជា ក្នុងទឹកដីខេត្តព្រះវិហារ
Tue,04 June 2024 (Time 06:13 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 71នាក់)

ថ្មីៗនេះតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សមាគមអង្គការប្រមាណជាង២០ គ្រោងនឹងធ្វើដំណើរការទៅ ទស្សនៈកិច្ចក៏ដូចជាសិក្សាស្វែងយល់អំពីបរិស្ថានគម្រោងព្រែកជីកប្រឡាយតេជោសែនឬស្សីត្រឹប ដែលជា គម្រោងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលនឹងប្រព្រឹត្តឡើងនៅ ទីតាំងក្នុងទឹកដីខេត្តព្រះវិហារ ។ សកម្មភាពនៃការធ្វើដំណើរទស្សនៈកិច្ចនេះ គឺដំណើរការឡើងក្រោមអធិបតីភាព លោក ហែមប្រសើរ ប្រធាន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គម ស៊ីវិល ។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពថ្មីមួយទៀតហើយរបស់សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក្រោម ការដឹកនាំរបស់លោក ហែម ប្រសើរ ដែលជានិច្ចជាកាលរូបលោកតែងតែយកចិត្តទុកដាក់ដឹកនាំសមាគម អង្គការ ចូលរួមនៅក្នុងស្ថាប័នរដ្ឋ និងស្ថាប័នអង្គការមនុស្សធម៌នានា ក៏ដូចជាជួយទៅលើវិស័យអាណាចក្រ និង ពុទ្ធចក្រ ជាបន្តបន្ទាប់ ហាក់បីដូចជាភ្លៀងរលឹមផងដែរ ៕

វីដែអូ