ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតអាវុធជាង ៤០ដើមរួមទាំងសម្ភារៈសម្រាប់កែច្នៃមួយចំនួន ពិតជាធ្វើឲ្យភ្ញាក់ផ្អើលខេត្តបាត់ដំបងពិតមែន
Wed,05 June 2024 (Time 03:40 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 108នាក់)

ពិតជាមិនធម្មតាពិតមែនបើលេងតែចឹងៗ ថារឿងគ្រឿងញៀនទៅចុះ ថាជារឿងដែលសាហាវ ដោយឡែក រឿងថ្មី អាវុធជាតិផ្ទុះ និងអាវុធកែឆ្នៃយ៉ាងច្រើនម៉ាកចឹងៗ ពិតជាធ្វើឲ្យមហាជនមិនភ្ញាក់ផ្អើលម៉េចបាន ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខេត្តបាត់ដំបងស្រាវជ្រាវមុខសញ្ញាសង្ស័យ ឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លីជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់។នៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នៅត្រង់លំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ក្នុងក្រុមទី ២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

អាវុធទាំងអស់ដែលដកហូតបានរួមមាន÷ ប្រភេទ AK ៤៧ ចំនួន ១១ដើម, M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់, M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត៕

វីដែអូ