ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ពលរដ្ឋជាង១០០ គ្រួសារចំណុះឲ្យ៤ភូមិ ស្ថិតក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ពីសំណាក់ក្រុម ហ៊ុន កសិកម្មយុវជនស្វាយរៀង (ខូអិលធីឌី) ឈូសឆាយកាយក្រវ៉ាត់ហ៊ុព័ន្ធយកដីស្រែចម្ការ នឹងធ្វើឱ្យខូចខាតផល ដំណាំរបស់ពួកគាត់រាប់រយហិកតា
Thu,06 June 2024 (Time 11:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានសាត្រាឬទ្ធិយើងខ្ញុំ បានទទួលការស្នើសុំពីប្រជាពលរដ្ឋ ដែលមានប្រមាណជាង១០០គ្រួសារ ស្នើសុំចុះថតផ្ដិតរូបភាពធ្វើការផ្សាយព័ត៌មានជូនទៅដល់ថ្នាក់ដឹកនាំ សាលា ស្រុកសំបូរ ជាពិសេសជូនដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជូនទៅដល់ប្រមុខរាជរដ្ឋា ភិបាល គឺមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយដោះស្រាយទុក្ខលំបាកដែលពួកគាត់រងការរំលោភ បំពានយកដីធ្លីពីសំណាក់ក្រុមហ៊ុន ដែលកាលពីមុនប្រជាពលរដ្ឋស្គាល់ថា(ក្រុមហ៊ុន កៅម៉ាឌីណូ) តែពេល បច្ចុប្បន្នស្រាប់តែមានលេចចេញឈ្មោះក្រុមហ៊ុន ក/សិកម្មយុវជនស្វាយរៀង (ខូអិលធីឌី) ដែលមានអាស័យ ដ្ឋានភូមិអូកក់ ឃុំអូរគ្រឿងសែនជ័យ ស្រុកអូរគ្រឿងសែនជ័យ ខេត្តក្រចេះ បានដាក់គ្រឿងចក្រជាច្រើនគ្រឿងចូល ឈូសកាយប្រឡាយព្រុំហ៊ុព័ទ្ធយកដីស្រែចំការ របស់ពួកគាត់ជាច្រើនជាច្រើនគ្រួសារ ។

បើតាមប្រភពប្រជាពលរដ្ឋចំណុះឲ្យ៤ភូមិក្នុងឃុំកោះខ្ញែរបានរៀបរាប់ប្រាប់មកអង្គភាពសារព័ត៌មានសាត្រាឫទ្ធិយើងខ្ញុំឲ្យដឹងទៀតថា ដីស្រែចំការដែលពួកគាត់បានកាន់កាប់លើទីតាំងនោះ ដោយពួកគាត់ខ្លះបានកាន់កាប់មាន ទំហំ.១ហិកតា ២ហិកតា ទៅ៣ហិកតា ខ្លះ៥ហិកតា និងខ្លះបានធ្វើលិខិតចេញពីអាជ្ញាធរភូមិ អាជ្ញាធរឃុំកោះ ខ្ញែរ ដោយខ្លះបានធ្វើលិខិតសំណើរកាត់ឆ្វៀលពីមន្ទីរកសិកម្ម នឹងបានបង់ជាលុយក្នុង១ហិកតា៧០ដុល្លារ ជូនទៅ មន្ត្រីចុះមកវាស់វែងកាត់ឆ្វៀលផងដែរ ។ ដោយទីតាំងដីខាងលើពួកគាត់ធ្លាប់បានសួរនាំទៅអាជ្ញាធរភូមិអាជ្ញាធរ ឃុំ មុនពេលពួកគាត់ស្នើសុំធ្វើលិខិតកាន់កាប់ប្រើប្រាស់ថា តើអំពីព័ត៌មានដីការកាន់កាប់របស់ពួកគាត់នៅទីតាំង នោះថា តើមានប៉ះពាល់ទៅលើដីក្រុមហ៊ុនដែរឬទេ តែអាជ្ញាធរភូមិនិងអាជ្ញាធរឃុំកោះខ្ញែរ លោកឆ្លើយថា មិន មានប៉ះពាល់ក្រុមហ៊ុន ឬតំបន់ការពារដោយបរិស្ថាននោះឡើយ។

ស្រាប់តែមកដល់ថ្ងៃទី ៣០ រហូតមកដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤នេះ ស្រាប់តែក្រុមហ៊ុន កសិកម្មយុវជន ស្វាយរៀង(ខូអិលធីឌី)បានដាក់គ្រឿងចក្រជាច្រើនគ្រឿងចូលមកកាយប្រឡាយហ៊ុព័ទ្ធយកដីស្រែចម្ការរបស់ពួកគាត់ទាំងពួកគាត់នៅរដូវវស្សានេះ កំពុងមមាញឹក ខ្លះភ្ជួរសំអាតដីដាំដុះដំឡូងមី ធ្វើស្រែ និងមមាញឹកបាញ់ថ្នាំ ដង្កូវ ខែដើមក្ងែន និងដើមស្វាយចន្ទី ដើម្បីត្រៀមទទួលយកផលនៅរដូវ៥ខាងមុខផងនោះ ស្រាប់តែលេចឮចេញ ឈ្មោះក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង (ខូអិលធីឌី) ដឹកនាំដោយលោក ចេង គឹមជប់ អភិបាលរងស្រុកសំបូរ ជាប្រធានក្រុមការងារដែលមានមន្ត្រី ចុះរួមការងារដែលមានមន្រ្តីកសិកម្ម និងតំណាងក្រុមហ៊ុនសមត្ថកិច្ចអាវុធ ហត្ថដាក់គ្រឿងចាក់ចុះមកកាយប្រឡាយហ៊ុព័ទ្ធយកដីប្រជាពលរដ្ឋនិងបានសម្លុតគម្រាមកំហែងមកលើប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលដាំដំណាំរួចហើយ យកដីពួកគាត់យ៉ាងអយុត្តិធម៌បែបនេះ ដែលធ្វើឱ្យគាត់បង្ករបង្កើន ផលនៅរដូវវស្សានេះមិនបានឡើយ។

ប្រជាពលរដ្ឋម្នាក់រស់ក្នុង.ភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ម្នាក់សូមមិនបញ្ចេញឈ្មោះបាន បង្ហើបប្រាប់មកអង្គភាពសារព័ត៌មានសារត្រាឫទ្ធិយើងខ្ញុំឲ្យដឹងថា ចំពោះករណីការដាក់គ្រឿងចក្រកាយប្រឡាយ ហ៊ុព័ទ្ធយកដីប្រជាពលរដ្ឋ ចំណុះឲ្យ៤ភូមិក្នុងឃុំកោះខ្ញែរមិនមែនមានតែផលប៉ះពាល់ តែដីកម្មសិទ្ធិស្រែចម្ការ របស់ប្រជាពលរដ្ឋនោះទេ ព្រមទាំងកាយហ៊ុព័ទ្ធយកដីចំណីព្រៃសហគមន៍ព្រៃឈើសំពុង ក្នុងភូមិកោះច្បារ. ឃុំកោះខ្ញែរ ដែលជាដីព្រៃសហគមន៍ប្រជាពលរដ្ឋខិតខំការពារថែរក្សាពីយូរយាណាស់មកហើយ និងមានលិខិត ទទួលស្គាលពីអាជ្ញាធរភូមិឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធនិងអង្គការដៃគូម្ចាស់ជំនួយគាំទ្រអភិវឌ្ឍ មកដល់ពេល បច្ចុប្បន្នផងដែរ។

ដោយអង្គភាពសារព័ត៌មានសារត្រាឬទ្ធិយើងខ្ញុំបានទទួលព័ត៌មានលម្អិតពីប្រជាពលរដ្ឋ៤ភូមិមាន/ភូមិជើងពាត. ភូមិបាយសំណុំ. ភូមិស្វាយចេក. និងភូមិកោះច្បារ ស្ថិតក្នុងឃុំកោះខ្ញែរ រួចបានខលទំនាក់ទំនងតាមរយៈទូរស័ព្ទដៃ ទៅលោក.អ៊ុកសាវី.មេឃុំកោះខ្ញែរអំពីករណីការឈូសឆាយពីសំណាក់ក្រុមហ៊ុនយកដីប្រជាពលរដ្ឋជាច្រើនគ្រួសារ ចំណុះឲ្យ៤ភូមិក្នុងឃុំកោះខ្ញែរ ដោយលោក អ៊ុក សាវី មេឃុំកោះខ្ញែរលោកបានប្រាប់មកអង្គភាពសារព័ត៌ មានសារត្រាឬទ្ធិយើងខ្ញុំឲ្យដឹងថា ដំណឹងការអភិវឌ្ឍគម្រោងបន្តរបស់ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង (ខូអិល ធីឌី) លោកបានដឹងតាមការជូនដំណឹងសាលាស្រុកសំបូរ ក្នុងនោះដែរក្នុងនាមលោកអ្នកគ្រប់គ្រងឃុំរដ្ឋបាល កោះខ្ញែរ លោកលើកឡើងថា ទុកកង្វល់ទាំងនេះ លោកបានតវ៉ាថាការអភិវឌ្ឍន៍បន្តនេះ នឹងមានផលប៉ះពាល់ ដីកម្មសិទ្ធិស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងឃុំកោះខ្ញែរជាច្រើនគ្រួសារ ជូនទៅថ្នាក់ដឹកនាំសាលាស្រុកសំបូរផងដែរ តែលោកថា តវ៉ាមិនឈ្នះព្រោះគាត់អាជ្ញាធរថ្នាក់ក្រោម អាជ្ញាធរស្រុកថ្នាក់លើធំជាង។
ដោយលោក អ៊ុក សាវី មេឃុំកោះខ្ញែរលោកលើកបន្តទៀតថា គោលបំណងរបស់លោកចង់ឲ្យអាជ្ញាធរស្រុក ហ្នឹងអាជ្ញាធរខេត្តជួយដោះស្រាយដោយវិធីសាស្រ្តបែបណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅភូមិខាងលើបាន ដីធ្វើជាកម្មសិទ្ធិដើម្បីបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ៕

វីដែអូ