ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
កាន់តែកក្រើកសារជាថ្មី មេឈ្មួញឈើដ៏ល្បីឈ្មោះលោកចក់ នឹងលោកសង្ហា ធ្វើការដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីខេត្តមណ្ឌលគិរី សមត្ថកិច្ចនៅតែមិនទាន់ឃើញមានការបង្ក្រាប
Mon,08 July 2024 (Time 05:21 PM)
ដោយ ៖ គង់ ថៃ (ចំនួនអ្នកអាន: 116នាក់)

ថ្មីៗនេះ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅពេលក្រោយបែកធ្លាយពីប្រជាពលរដ្ឋឲ្យអ្នកសារព័ត៌មានឲ្យដឹង
ថាមានក្រុមជនប្រព្រឹត្តបទល្មើសឈើខុសច្បាប់បានធ្វើសកម្មភាពដឹកយ៉ាងគគ្រឹកគគ្រេង ជាក់ស្តែងនៅក្រោយ ពេលទទួលបានព័ត៌មាន ក្រុមអ្នកសារព័ត៌មានក៏បានប្រទះឃើញរថយន្តដឹកជញ្ជូនឈើម៉ាកសាំយ៉ុង ដែលបាន ដឹកជញ្ជូនឈើជាច្រើនរថយន្តតាមបណ្ដោយផ្លូវជាតិលេខ 76 A ឆ្ពោះទៅកាន់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយរលូន ដោយធ្វើចរាចរដឹកជញ្ជូនយ៉ាងរលូន ប៉ុន្តែពុំមានសមត្ថកិច្ចណាមួយនៅតាមដងផ្លូវ អើពើឬក៏ទប់ ស្កាត់បាននោះឡើយ ។

បើតាមប្រភពព័ត៌មានឲ្យដឹងផងនោះ ឈើដែលធ្វើសកម្មភាពនោះជារបស់មេឈ្មួញទាំង២ មានឈ្មោះមានខ្នង មានខ្សែស្រឡាយអំណាចប៉ុណ្ណា ទើបបានជាពួកគេអាចដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការបរិស្ថាន ដោយរលូន ហើយអាជ្ញាធរដែលប្រចាំការនៅទីនោះបែរជាមិនអើពើសោះអ្វីឡើយ ប៉ុន្តែប្រសិនបើដឹងហើយធ្វើជាមិនដឹង ដើម្បីបើកផ្លូវឲ្យក្រុមឈ្មួញទាំងនោះដឹកជញ្ជូនអនុផលព្រៃឈើឆ្លងកាត់វិញ បើតាមផ្លូវច្បាប់មិនខុសពីជួយឲ្យ សកម្មភាពបទល្មើសប្រព្រឹត្តដោយប្រយ៉ោលនោះឡើយ ។

ជាក់ស្តែងគេបានឃើញនៅរៀងរាល់យប់ធ្វើសកម្មភាពយ៉ាងរលូន អស់លោកសមត្ថកិច្ចនៅគោលដៅតាមដងផ្លូវ បែរជាស្ងាត់ជ្រងំ ផ្ទុយទៅវិញគេឃើញមានតែអ្នកសារព័ត៌មានប៉ុណ្ណោះដែលតាមផ្តិតយករូបភាព។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងផងនោះ នៅពេលដែលក្រុមអ្នកសារព័ត៌មានតាមថតផ្តិតយករូបភាពបែរ ជាមានរថយន្តមកពាំងបើកមកតាមបិទគូថរថយន្តដឹកឈើល្មើសច្បាប់ ក្នុងសកម្មភាពមិនឲ្យក្រុមអ្នកសារព័ត៌ មានបានតាមប្រមាញ់យករូបភាពបាន។

សកម្មភាពទាំងអស់នេះ គឺត្រូវបានទាំងពលរដ្ឋ និងទាំងអ្នកសារព័ត៌មានជាច្រើនបានលើកឡើងថា តើអស់លោក សមត្ថកិច្ចជំនាញដាក់ទីតាំងគោលដៅនៅតាមដងផ្លូវធ្វើអ្វី បើដាក់ទីតាំងស្នាក់ការហើយ ឲ្យតែយប់ឡើងមាន សកម្មភាពបទល្មើស គឺទូរស័ព្ទខលចូលមិនដែលបានលើកទទួលសោះ ហើយនាំគ្នាសង្ងំឲ្យស្ងាត់សូន ផ្ទុយទៅវិញ បែរជាបណ្តែតបណ្តោយឲ្យមានក្រុមឡានបទល្មើសបើកបិទគូថការពារមិនឲ្យអ្នកសារព័ត៌មានតាមយករូបភាពផ្សាយជូនថ្នាក់ដឹកនាំបានជ្រាប ដែលក្លាយជាមន្ទិលយ៉ាងច្រើនពីសំណាក់មហាជនថា តើអាចមានផលលាភ បែបណាជូនអស់លោកសមត្ថកិច្ចជំនាញដែលនៅតាមគោលដៅទាំងអស់នោះទេ ទើបបានជាសកម្មភាពបទ ល្មើសកើតមានរៀងរាល់យប់ អស់លោកសមត្ថកិច្ចតាមគោលដៅរក្សាភាពស្ងៀមស្ងាត់សាំដែលៗ បែបនេះ ។

ទោះជាបែបណា ការិយាល័យនិពន្ធយើង សង្ឃឹមថា អាចនឹងមានលទ្ធផលស្នាដៃខ្លះពីសមត្ថកិច្ចជំនាញ ដើម្បី ផ្សាយជូនថ្នាក់ដឹកនាំជ្រាប នាពេលខាងមុខឆាប់ៗនេះផងដែរ ៕

វីដែអូ