រឿងរ៉ាវដ៏ហួសចិត្តនិងព្រៃផ្សៃមួយបានកើតឡើងអស់រយៈពេលជាយូរថ្ងៃណាស់មកហើយ ករណីបុគ្គល២នាក់ ឈ្មោះ ឆៃ សាវឿត និងឈ្មោះដូរ ដែលឈ្មោះដូរនេះត្រូវបានគេដឹងថាជាជនជាតិវៀតណាម តំណាងឲ្យក្រុមហ៊ុន សម្បទានមួយ បានប្រើអំណាចដ៏សម្បើមរបស់ខ្លួនយកគ្រឿងចក្រទៅវាយផ្ដួលរំលំផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងព្រៃ ផ្សៃបែបនេះ តាមអំណាចទំនើងចិត្តរបស់ខ្លួន ដោយមិនខ្លាចញញើតជាមួយទៅនឹងច្បាប់ព្រហ្មទណ្ឌ ស្តីពី បំផ្លិច បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃអ្វីបន្តិច ។តាមព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២៤ ពលរដ្ឋមួយគ្រួសារឈ្មោះញ៉ក់លុល. ភេទប្រុស. អាយុ ៥០ឆ្នាំ ជាជនជាតិខ្មែរ.មុខរបរកសិករបច្ចុប្បន្នរស់នៅ.ភូមិស្វាយចេក. ឃុំកោះខ្ញែរ. ស្រុកសំបូរ. ខេត្តក្រចេះ រងគ្រោះពី សំណាក់(ឈ្មោះ ឆៃ សារឿត ជាជនជាតិខ្មែរ) នឹង (ឈ្មោះ ដូរ.ដែលគេដឹងថាជាជនជាតិវៀតណាម) ល្បីថាជើងខ្លាំង សំអាងខ្លួនមានតួនាទីជាសន្តិសុខប្រចាំការឲ្យក្រុមហ៊ុនស្ករអំពៅ ដែលមានទីតាំងស្ថិតនៅ. ភូមិអូកក់. ឃុំអូរគ្រៀង. ស្រុកអូរគ្រៀងសែនជ័យ. បានយកគ្រឿងចក្រមកឈូលវាយផ្ដួលរំលំផ្ទះចំការរបស់ពលរដ្ឋ ដែលមានទំហំ ទទឹង៤ ម៉ែត្រកន្លះ និងបណ្ដោយ៥ម៉ែត្រកន្លះ រួមទាំងផលដំណាំស្រូវខូចខាតយ៉ាងព្រៃផ្សៃបំផុត ។ក្រោយពីពលរដ្ឋមួយគ្រួសារឈ្មោះលោក ញ៉ក់ លុល. ត្រូវបានបុគ្គលទាំងពីរយកគ្រឿងចក្រឈូសវាយផ្ដួលរំលំផ្ទះ ចំការខូចខាតទាំងស្រុងយ៉ាងព្រៃផ្សៃ ហើយពួកគាត់មិនមានការជួយឈឺឆ្អាល់ពីសំណាក់អាជ្ញាធររដ្ឋអំណាចផងនោះ ទើបមកដល់ថ្ងៃទី១២ ខែសីហាឆ្នាំ ២០២៤ កន្លងទៅនេះ លោក ញ៉ក់ លុល ព្រមទាំងប្រពន្ធ. បានស្នើមកអង្គភាព សារព័ត៌មានទូរទស្សន៍សាត្រាឬទ្ធិយើងខ្ញុំ ជួយចុះយកព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយជូនដំណឹងរឿងរ៉ាវអយុត្តិធម៌ មួយនេះជម្រាបជូនថ្នាក់ដឹកនាំបានជ្រាប ។នៅក្រោយពេលដែលដែលអង្គភាពបានធ្វើបទសម្ភាសន៍ជាមួយគ្រួសារជនរងគ្រោះរួចមក អង្គភាពព័ត៌មានយើង បានខលតាមរយៈទូរស័ព្ទសុំការបំភ្លឺពីលោកស្រី ញ៉ែម សារ៉ូន ដែលជាមេភូមិស្វាយចេក ទាក់ទិននឹងបុគ្គល២នាក់ យកគ្រឿងចក្រទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃនេះ ។ ពេលនោះអ្នកស្រីមេភូមិបានបញ្ជាក់ថា ចំពោះឈ្មោះ លោក ឆៃ សារ៉ឿត និងឈ្មោះ ដូរ យកគ្រឿងចក្រចូលឈូសផ្ដួលរំលំផ្ទះប្រជាពលរដ្ឋនោះលោកស្រីមិនបានដឹងរឿង ហេតុការណ៍ឡើយ ។អ្នកស្រីមេភូមិ បានលើកឡើងទៀតដែរថា កន្លងមកជម្លោះប្រជាពលរដ្ឋចំនួន៥ភូមិចំណុះក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយប្រជាពលរដ្ឋបានប្ដឹងទាមទារទៅភ្នំពេញ ដល់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី នឹងទទួលបានចំ ណាមកឱ្យក្រុមការងារចម្រុះសាលាខេត្តក្រចេះចុះដោះស្រាយ ជាក់ស្តែងប៉ុណ្ណឹងហើយនៅតែឈ្មោះ ឆៃ សារ៉ាត់ និង ឈ្មោះ ដូរ និងនៅតែមានការធ្វើសកម្មភាពប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋទៀត ដោយមិនរង់ចាំក្រុមការងារ ចម្រុះខេត្តដោះស្រាយ ។ដោយឡែកលោក អ៊ុក សាវី មេឃុំកោះខ្ញែរ លោកបានប្រាប់សាត្រាឬទ្ធព័ត៌មានតាមទូរស័ព្ទថា ភ្លាមៗលោកមិន បានដឹងឡើយ ដោយលោកបានដឹងនៅពេលប្រជាពលរដ្ឋផ្ទុះការតវ៉ា ហើយបានរាយការណ៍ជូនមកលោកជាមេឃុំ កោះខ្ញែរ នៅក្រោយពេលហេតុការណ៍កើតហើយប៉ុណ្ណោះ។ដោយលោកលើកឡើងថា ព្រោះកន្លងមករឿងប្រជាពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនដែលមានឈ្មោះ ដូរ ជាជន ជាតិវៀតណាមនិងក្រុមបក្សពួកធ្វើអ្វីតាមតែចិត្តខ្លួនឯងគ្មានការជូនដំណឹងមកអាជ្ញាធរភូមិឬឃុំបានដឹងឡើយ ។ដោយពេលចុះអនុវត្តមានជម្លោះរឿងដីធ្លីស្រែចាស់ចំការចាស់ជាមួយពលរដ្ឋ គឺឈ្មោះ ដូរនឹងបក្សពួកក្រុមសន្តិសុខ មួយចំនួនតូច នឹងតែងតែយកសិទ្ធអំណាចពីសាលាស្រុកសំបូរ. ដើសកម្មភាពដោយខ្លួនឯងតែប៉ុណ្ណោះ មិនមានការ ជូនដំណឹងជាមុនមកសាលាឃុំ ឬភូមិចុះផ្សព្វផ្សាយជូនព័ត៌មានដល់ពលរដ្ឋឡើយ ។យ៉ាងណាក្តី ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះខ្ញែរជាច្រើនគ្រួសារ សំណូមពរសូមថ្នាក់ដឹកនាំកំពូលៗជាពិសេសគឺរូប សម្តេចមហាបវរធិបតី សូមមេត្តាជួយយកអាសារដល់ពួកគាត់ផង ព្រោះបើបុគ្គលមួយចំនួនសំអាងខ្លួនត្រឹមតែជា តំណាងក្រុមហ៊ុនសម្បទាន ក៏ដូចជាសំអាងអំណាចឥទ្ធិពលពីចំហាយសាលាស្រុក ដែលក្រុមបក្សពួកខ្លួនគេនោះ ពុំមែនជាមន្ត្រីរាជការសាធារណៈផងនោះ ហើយយកគ្រឿងចក្រមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយគ្មាន ដីកា នោះវាជាករណីបទល្មើសព្រហ្មទណ្ឌ គួរណាស់អំណាចច្បាប់ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេច នាយករដ្ឋមន្ត្រី វ័យក្មេង ជួយមានចំណាត់ការឲ្យបានច្បាស់លាស់ផងទានម្ចាស់។
វីដែអូ