ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន និយាយថា រូបខ្ញុំសូមគោរពអរគុណពុកម៉ែបងប្អូនជាទីស្រឡាញ់ ដែលផ្តល់តម្លៃដល់សង្គម ជាតិ មិនចូលរួមធ្វើបាតុកម្មដុតរោលប្រទេស
Sun,18 August 2024 (Time 04:28 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 94នាក់)

តាមរយៈសំណេមួយរបស់ឯកឧត្តម ហួន ច័ន្ទថុន បានបង្ហោះនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤នេះ គេបានឃើញ មានខ្លឹមសារថា រូបខ្ញុំពិតជាសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះពុកម៉ែបងប្អូន ដែលបានផ្តល់តម្លៃជូនប្រ ទេសជាតិរបស់យើង ដោយមិនចូលរួមធ្វើបាតុកម្មដុតរោលប្រទេសរបស់ខ្លួនតាមអ្វីដែលជាការញុះញង់របស់ក្រុម ជនមួយក្រុមដែលរស់អាស្រ័យបញ្ញើក្អែកនៅលើទឹកដីប្រទេសគេ ។

សំណេរបស់ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា តាមរយៈការពិនិត្យនិងប្រមូលព័ត៌មាននៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤នេះ ឃើញថា នៅចំណុចមុខព្រះបរមរាជវាំង ចំណុចរង្វង់មូលវិមានឯករាជ និងចំណុចជាច្រើនទៀត ដែលជាការព្រួយបារម្ភថា អាចជាទីតាំងប្រមូលផ្តុំរបស់បងប្អូនធ្វើបាតុកម្មប្រេឆាំងរដ្ឋាភិបាល ប៉ុន្តែជាក់ស្តែងនៅ ព្រឹកថ្ងៃនេះ គឺឃើញថា ទីតាំងជាច្រើននេះ មានស្ថិរភាព សុវត្តិភាពសណ្តាប់ធ្នាប់ល្អជាធម្មតានោះទេ ដែលជាសក្ខី ភាពមួយបញ្ជាក់បានឲ្យឃើញយ៉ាងច្បាស់ថា ពុកម៉ែបងប្អូនក៏ជាអ្នកស្រឡាញ់កិត្តិយសសង្គមជាតិ ជាពិសេសមិន ជឿលុងតាមការញុះញង់របស់ក្រុមជនអគតិមួយចំនួននោះឡើយ ។

ជាការពិតណាស់ប្រទេសជាតិរបស់យើងកំពុងបានប្រកាសធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញ លើ វិស័យសេដ្ឋកិច្ច ជាក់ស្តែងដើមទុនអ្វីដែលរដ្ឋាភិបាលសម្លឹងយកមកធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំ វិញនោះ គឺជាពុកម៉ែបងប្អូនតែម្តង ដោយថ្នាក់ដឹកនាំរបស់កម្ពុជាយើងបានតាំងចិត្តយ៉ាងច្បាស់ថា នឹងធ្វើគ្រប់វិធី សាស្ត្រ ដើម្បីជម្រុញឲ្យពុកម៉ែបងប្អូនមានសេដ្ឋកិច្ចកាន់តែប្រសើរទ្វេរដង ដើម្បីសបញ្ជាក់ថា ប្រជាជនរបស់ខ្មែរ មិនក្រីក្រនៅក្នុងក្រសែភ្នែក របស់បរទេសនោះឡើយ ។

នៅក្រោយពេលមានវត្តមានព្រែកជីកហ្វូណនហើយនោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតការងារ ជាច្រើនទៀតសម្រាប់ពលរដ្ឋ ទាំងវិស័យទេសចរ ទាំងវិស័យកសិពាណិជ្ជកម្ម ទាំងវិស័យឥណ្ឌទានមូលដ្ឋាន ដែលការខិតខំរបស់រាជរដ្ឋាភិបាលទាំងអស់នេះ ផ្ទុយស្រឡះពីអ្វីដែលជាការប្រឌិតរបស់ក្រុមជ្រុលនិយមមួយដំបរ ស្វាលើកឡើង ដើម្បីចោទប្រកាន់ប្រមុខដឹកនាំកម្ពុជា ។

ឯកឧត្តម ហួន ច័ន្ទថុន បន្តថា រូបខ្ញុំសូមផ្ញើក្តីសង្ឃឹមចំពោះពុកម៉ែបងប្អូនទាំងអស់ សូមមេត្តាបើកចិត្តឲ្យបាន ទូលាយនិងរក្សាការស្ងៀមស្ងាត់ កាន់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍ឲ្យកាន់តែមានសន្ទុះទាំងអស់គ្នា ដោយសេច ក្តីគោរព ៕

វីដែអូ