ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន បាននិយាយថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មរតកវប្បធម៌របស់កម្ពុជាជាច្រើន ត្រូវបានវិលត្រឡប់ចូលមាតុភូមិរបស់យើងវិញ
Fri,23 August 2024 (Time 10:59 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 81នាក់)

ឯកឧត្តម ហួន ច័ន្ទថុន ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមានប្រសាសន៍ថា យើងគួរតែ មានភាពរីករាយនិងទទួលយកអ្វីដែលយើងមាន ជាក់ស្តែងនៅពេលនេះ ប្រទេសកម្ពុជារបស់យើង គឺឃើញថា មានថ្នាក់ដឹកនាំវ័យក្មេងជាច្រើនបានដឹកនាំប្រទេស ហើយអ្វីកាន់តែពិសេសនោះ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅពេលរូបសម្តេចក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាល ឃើញថា មាតុភូមិដ៏បវរ របស់យើងកាន់តែរីកចម្រើនស្ទើរគ្រប់វិស័យ ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ពិធី ដ៏សែនរីករាយនៃការវិលត្រឡប់នៃព្រលឹងវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព។

ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រោះតែសង្គ្រាមទើបនាំឱ្យព្រះបដិមាខ្មែរត្រូវ បានគេលួច និងជួញដូរទៅឆ្ងាយពីទឹកដីខ្មែរ ជាក់ស្តែងបើកម្ពុជាគ្មានសង្គ្រាម នោះក្រុមជនទុច្ចរិតមិនអាចលួច យកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់បាននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលនិយាយដល់ការជួបជុំឡើងវិញនៃព្រលឹងដូនតា សម្តេច សូមរំឭកបន្តិចអំពីប្រវត្តិនៃបដិមាទព ចំនួន ៩ អង្គ ដែលត្រូវបានគេលួចយកចេញដោយខុសច្បាប់ពីប្រាសាទ ចិន ស្ថិតក្នុងក្រុមប្រាសាទកោះ កេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី ១០ នៃ គ្រិស្តសករាជ។
ដំណើររឿងនេះ គឺចាប់ផ្តើមតាំងពីជាងមួយពាន់ឆ្នាំមុនម្ល៉េះ នៅពេលដែល ព្រះបាទជ័យវរ្ម័នទី៤ បានដឹកនាំ កសាងរាជធានីនៅកោះកេរ ហើយបានឱ្យគេឆ្លាក់រូបបដិមាទោលចំនួន ៩ អង្គ ដ៏រស់រវើក និង ស្កឹមស្ពៃ ដែល ពិពណ៌នាអំពីឈុត ឆាកប្រយុទ្ធដ៏ល្បីល្បាញមួយរវាងវង្សក្សត្រ បាណ្ឌព និង កៅរព ក្នុងវីរកថា មហាភារត ។

ឯកឧត្តម ហួន ច័ន្ទថុន បានលើកឡើងថា នៅពេលនេះវត្តមានរបស់សម្តេចធបតី ហ៊ុន ម៉ាណែត អមជាមួយទៅ នឹងរូបសំណាក់បូរាណដែលជាព្រលឹងដូនតាបានវិលត្រឡប់មកកាន់មាតុភូមិយើងវិញនេះ ក៏អាចនិយាយបានថា ដល់ពេលវេលាដែលយើងទាំងអស់គ្នា រួមគ្នាទទួលយកអ្វីដែលយើងមាន ហើយដឹកដៃគ្នាបង្រួបបង្រួមចំណងមិត្តភាពក្តីស្រឡាញ់ បង្កើតសមិទ្ធផលកសាងប្រទេសឲ្យកាន់តែរីកចម្រើនប្រសើរឡើង ។

ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា ខ្ញុំសង្ឃឹមថា ដល់ពេលដែលយើងទាំងអស់គ្នាជាខ្មែរ អាចនឹងលះបង់ការឈ្នានិៈ វាយប្រហារ ជេប្រមាទ ចេតនាបង្កទំនាស់ខ្មែរនិងខ្មែរ ហើយប្អូនទៅជាក្តីស្រឡាញ់ជម្រុញការអភិវឌ្ឍន៍ធនធាន សេដ្ឋកិច្ច និងធនធានចំណេះដឹងពលរដ្ឋឲ្យកាន់តែមានភាពល្អលេចធ្លោ បានស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេស សេដ្ឋកិច្ចនានាក្នុងសកលលោក ស្របដូចប្រសា សន៍របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដល់ពេលដែលព្រលឹងដូនតាវិលត្រឡប់មកកាន់យើងទាំងអស់គ្នាវិញហើយ ដូច្នេះយើងត្រូវតែមានជំនឿចិត្តថា យើងអាចរួមគ្នាជម្រុញមាតុភូមិរបស់យើង មានកេរ្តិ៍ឈ្មោះបោះសម្លេង ដូចសម័យកាលមហានគរ ៕

វីដែអូ