ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
បញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៦នាក់ ទៅតុលាការពាក់ព័ន្ធទៅនឹងការរក្សាទុកគ្រឿងញៀនជិត៤០០គ្រឿង
Thu,29 August 2024 (Time 06:35 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 82នាក់)

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀប ចំសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន៦នាក់ ជាជនជាតិខ្មែរ ដែលជាអ្នករក្សាទុកថ្នាំញៀនប្រមាណជិត៤០០គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបានបង្ហាញលទ្ធផលស្នាដៃបង្ក្រាបករណីជួញដូរគ្រឿង ញៀនយ៉ាងធំសន្ធឹកសន្ធប់មួយនេះ ។

ប្រតិបត្ដិការខាងលើនេះ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តម សេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅ៣គោលដៅ និងមានទីតាំងខុសគ្នា ។

ទីតាំងទី១.ស្ថិតនៅចំណុច បុរីផុងស៊ុយ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងទី២.ស្ថិតនៅចំណុច ផ្ទះលេខ WG ផ្លូវលេខ៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញទីតាំងទី៣. ស្ថិតនៅចំណុច បុរីលឹមឈាងហាក់ ហ្គ្រីនហូម ផ្ទះលេខ១៦D ផ្លូវលេខ២A ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជ ធានីភ្នំពេញ ។

លទ្ធផល ចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរចំនួន៦ នាក់ ស្រី២ នាក់ និងប្រុស៤ នាក់ ក្នុងនោះមាន ៖១.ឈ្មោះ ប៊ុន ម៉ាឡែន ភេទស្រី អាយុ៥១ ឆ្នាំ ២.ឈ្មោះ សេង គីម ភេទស្រី អាយុ២៦ ឆ្នាំ ៣.ឈ្មោះ រី សុខលិ ភេទប្រុស អាយុ២៣ ឆ្នាំ ៤.ឈ្មោះ ដាំ ប្រុសពៅ ភេទប្រុស អាយុ២៨ ឆ្នាំ ៥.ឈ្មោះ ជួន ចំរើន ភេទប្រុស អាយុ៣៥ ឆ្នាំ ៦.ឈ្មោះ អេង គីមសាយ ភេទប្រុស អាយុ២៤ ឆ្នាំ ។ វត្ថុតាងចាប់យក ៖ .សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ២៥៤ ២៩២.៤០ ក្រាម .សារធាតុញៀនប្រភេទ កេតតាមីន (Ketamine) ១២៧ ៦០៦. ៨០ក្រាម .សារធាតុញៀន ហេរ៉ូអ៊ីន (Heroine) ៧៧០០ ក្រាម .សរុបសារធាតុញៀនទាំងអស់មានចំនួន ៣៨៩ ៥៩៩.២០ក្រាម (ស្មើជិត៤០០ គីឡូក្រាម) ។ .រថយន្តម៉ាក Pruise ១គ្រឿង ។

វីដែអូ