ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
កូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺលោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប
Wed,07 August 2024 (Time 08:50 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 120នាក់)

ពិតជាមិនសសើរមិនបានមែន ដូចគេថាការព្យាយាមមិនយូរមិនឆាប់គង់នឹងបានសម្រេច យ៉ាងណាមិញមិនខុសពី ពាក្យមួយឃ្លានេះពិតមែន ជាក់ស្តែងកូនប្រុសរបស់លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោកវរសេនីយ៍ឯក សៀ ទីន នៅទីបំផុត ការខិតខំរបស់លោកគឺត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យតែង តាំងជាមេ បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នេះបើតាមអនុក្រឹត្យ ចុះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន អត្តលេខ០៩៤៩០០ ជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ ។

លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅក្របខ័ណ្ឌកងរាជអាវុធហត្ថ តាំងពីឆ្នាំ២០០៨ ហើយលោក បានឆ្លងកាត់ការសិក្សា និងបណ្ដុះបណ្ដាលលើជំនាញយោធាទាំងក្នុងប្រទេស និងនៅបរទេស ហើយបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឫស្សីកែវ សាលាបណ្ឌិតសភាយោធាអូស្ត្រាលី វគ្គបញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលីថែមទៀត ។

លោកវរសេនីយ៍ឯក សៀ ទីន តែងបានយកចំណេះជំនាញ ដែលខ្លួនបានរៀនមកចែករំលែកដល់មន្ត្រីដទៃទៀត ដើម្បីចូលរួមអភិវឌ្ឍអង្គភាព អភិវឌ្ឍប្រទេសជាតិ និងការពាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយជាញឹក ញាប់ ក្នុងនាមជានាយសេនាធិការ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន តែងតែបានដឹកនាំកម្លាំងដោយផ្ទាល់ក្នុងការចុះបង្ក្រាបក្រុមជនល្មើសក្នុងបទល្មើសធំៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញផងដែរ ៕

វីដែអូ