ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ពលរដ្ឋត្អូញត្អែរថា គ្រាន់តែរកស៊ីកាប់ធាងទ្រាំងគ្រៀមៗលក់សម្រាប់ចិញ្ចឹមជីវិតទេ សូមសមត្ថកិច្ចជំនាញតាម ដងផ្លូវក្នុងខេត្តក្រចេះមានការយល់យោគអនុគ្រោះដល់ភាពទីទាល់ខ្វះខាតពួកគាត់ផងទាន
Fri,09 August 2024 (Time 01:34 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 109នាក់)

ថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនដែលជាប្រជារាស្ត្រស្លូតត្រង់បានប្រាប់មកកម្មវិធីផ្សាយរបស់សាត្រាឬទ្ធិព័ត៌មាន
ឲ្យដឹងថា ពួកគាត់រាល់ថ្ងៃនេះគឺពិតជាមានការខ្វះខាតពិតមែន រកកម្រៃគ្រាន់នឹងចិញ្ចឹមជីវិត គឺបានមួយថ្ងៃត្រឹម តែមួយថ្ងៃប៉ុណ្ណោះ យ៉ាងណាមិញពួកគាត់មិនហ៊ានរកមុខរបរដឹកឈើ ឬទិញឈើអ្វីដែលច្បាប់ឃាត់នោះទេ ទើបពួកគាត់សម្រេចចិត្តរកស៊ីកាប់ធាងទ្រាំងយកទៅលក់តាមទីផ្សារ ក៏ប៉ុន្តែសូម្បីតែមុខរបរនេះ ក៏ពួកគាត់ត្រូវ ជួបបញ្ហាដដែល ទើបសំណូមពរសូមថ្នាក់ដឹកនាំសមត្ថកិច្ចដែលមានអំណាចតាមដងផ្លូវក្នុងខេត្តក្រចេះ សូម មេត្តាមានការយោគយល់ដល់ពួកគាត់ខ្លះៗផង ។

ប្រភពស្នើសុំពីពលរដ្ឋបានឲ្យដឹងថា ពួកគាត់រកស៊ីកាប់ធាងទ្រាំងគ្រៀមៗលក់គ្រាន់ចិញ្ចឹមជីវិត ត្រូវមានទោស ខណះដឹកឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើឣូរគ្រាង ឃុំឣូរគ្រៀងសែនជ័យ ស្រុកឣូរគ្រៀង ខេត្តក្រចេះ។ តើគួរ ឲ្យសសើរស្នាដៃអស់លោកសមត្ថកិច្ច ឬក៏មានមតិយ៉ាងណា ជាក់ស្តែងនៅថ្ងៃទី៧ សីហា ឆ្នាំ២០២ នៅស្នាក់ ការសង្កាត់រដ្ឋបាលព្រៃឈើឣូគ្រៀង គ្រប់គ្រងដោយនាយសង្កាត់ឈ្មោះលោក តែរី បានឃាត់ខ្លួនបុរសម្នាក់ជា ឣ្នកដឹកមែកទ្រាំងឈ្មោះ ស៊ំ លីណា បញ្ជាវាយខ្នោះបញ្ជូនទៅតុលាការហើយគេនៅមិនទាន់ដឹងពីជោគវាសនា បុរសនោះទៅជាបែបណានោះទេ ។

មជ្ឈដ្ឋានទូរទៅមិនឣស់ចិត្ត ជាពិសេសពលរដ្ឋក្រីក្រឣ្នកកាប់មែកទ្រាំង រកស៊ី និងកម្លាំងគ្រាន់នឹងដូរបាយហូប ដោយពួកគាត់ហាក់មិនឣស់ចិត្ត និងចំណាត់ការនេះមិនដឹងថា ជាចំណាត់ការបែបឣារម្មណ៍ ឬតាមច្បាប់ យ៉ាងណានោះទេ ដោយកន្លងមកបើលោកពិតជាមានឆន្ទៈទប់ស្កាត់មែននោះ គឺច្បាស់ណាស់បទល្មើសមាន ច្រើនណាស់ដែលបានឆ្លងកាត់ស្នាក់ការរបស់លោកមានដូចជា លោកប៊ុល....ជាដើម ។

ប្រភពព័ត៌មានពីពលរដ្ឋនោះបន្តថា ពួកគាត់រិតតែមិនយល់សោះនោះទេថា ព្រោះថាការកាត់យកមែកទ្រាំង ដែលគ្រៀមៗទៅលក់គ្រាន់ នឹងបានដូរបាយហូបនោះ វាមានទោសដ៏សម្បើមយ៉ាងចឹងសោះនោះទេ ឬមួយ ក៏ថាទុកធាងទ្រាំងគ្រៀមៗទាំងអស់ឲ្យភ្លើងព្រៃឆេះចោលទទេៗទៅឬយ៉ាងណា ។

ដោយឡែកតាមប្រភពស្នើសុំនេះ ការិយាល័យនិពន្ធសាត្រាឬទ្ធិព័ត៌មាន បានទំនាក់ទំនងទៅតាមទូរស័ព្ទទៅ
លោក ជា បញ្ញា មានតួរនាទីជានាយផ្នែករដ្ឋបាលឈើក្រចេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ទៅប៉ុន្តែត្រូវ បានរូបលោកបង្វែឲ្យសួរទៅរូបលោក តែ រី ដោយផ្ទាល់ទៅវិញ ។ ចំពោះរូបលោក តែ រី វិញរូបលោកលើក ទូរស័ព្ទទទួលដោយសួរខាងណាទាក់ទង ស្រាប់តែនៅក្រោយដឹងថាជាឣ្នកកាសែតខលសាកសួរ រូបលោកបាន ឆ្លើយថាជាប់រវល់ ស្រាប់តែបិទទូស័ព្ទសូន្យឈឹងតែម្តង ។

សូមបញ្ជាក់ថា នេះគឺជាប្រភពស្នើសុំពីប្រជាពលរដ្ឋសុំឲ្យកម្មវិធីផ្សាយយើង ជួយពាំនាំនូវទុក្ខលំបាករាស្ត្រជូន ថ្នាក់ដឹកនាំជ្រាប ដើម្បីជួយសម្រាលបញ្ហាពួកគាត់បានខ្លះ រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះមិនសុក្រិត្យសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យយើងបាននៅរៀងរាល់ម៉ោងធ្វើការ៕

វីដែអូ