ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន បញ្ជាក់ថា នៅថ្ងៃទី២៣ រហូតដល់២៦ ខែកញ្ញា ឯកឧត្តមនឹងចូលរួមជាមួយក្រុមអង្គការ សមាគម សង្គមស៊ីវិល និងគណបក្សនយោបាយ ចុះពិនិត្យទីតាំងបង្គោលព្រំដែន នៅចំណុចមុំ៣តំបន់ CLV-DTA
Tue,17 September 2024 (Time 09:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

តាមរយៈអង្គប្រជុំមួយរបស់សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដែលដឹកនាំអង្គប្រជុំដោយឯកឧត្តម ហែម ប្រសើរ ឯកឧត្តម ហួនច័ន្ទថុន បាននិយាយ នៅថ្ងៃទី២៣ ខែកញ្ញ ឆ្នាំ២០២៤ នេះ រូបឯកឧត្តមនិងចូល រួមចុះទៅពិនិត្យបង្គោលព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែន ក៏ដូចជាបានចុះសិក្សាផ្ទាល់ជាមួយសុខទុក្ខ របស់បងប្អូន ពលរដ្ឋខ្មែរជាមួយបណ្តាសមាគមអង្គការ និងគណបក្សនយោបាយជាច្រើន ដើម្បីប្រមូលរាល់ចំណុចទាំងឡាយ ជម្រាបជូនថ្នាក់ដឹកនាំជ្រាប ។

ឯកឧត្តមបានបញ្ជាក់ថា មូលហេតុដែលរូបឯកឧត្តម មានការយឺយ៉ាវ ក្នុងការចុះទៅសិក្សាទីតាំងបង្គោលព្រំដែន
ចំណុចមុំ៣ ដែលជាតំបន់កិច្ចសហប្រតិការកម្ពុជា ឡាវ វៀតណាម ដែលហៅថា CLV DTA នេះក៏ព្រោះតែក្នុងរយៈ ក្នុងខែនេះ គឺជាពេលវេលាដែលរូបឯកឧត្តមជាប់ធុរៈច្រើន ក្នុងការបំពេញកាតព្វកិច្ចជាប្រធានអង្គប្រជុំនានា ក្នុង នាមជាប្រធានប្តូរវេនដូច្នោះការចុះទៅតាមព្រំដែន គឺមិនអាចដំណើរការបាននៅមុនពេលអង្គប្រជុំនោះឡើយ។

ឯកឧត្តមបានបន្តថា ក្នុងបេសកកម្មនេះ ដើម្បីបានសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ ជាក់ស្តែងគឺក្នុងនាមជាសាម៉ី សិក្សាស្វែងរកធាតុចូលល្អៗ គឺរូបឯកឧត្តមនិងក្រុមការងារចាំបាច់ត្រូវប្រើពេលវេលាច្រើនថ្ងៃ ដូច្នោះហើយទើប រូបឯកឧត្តមពន្យាពេលអស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងខែកញ្ញានេះ ។

ឯកឧត្តម ហួន ច័ន្ទថុន ក៏បានបញ្ជាក់ថា រូបឯកឧត្តមសង្ឃឹមថា នៅក្នងបេសកកម្មនេះ រូបឯកឧត្តមអាចនឹងមាន ឧិកាសជួបជាមួយបងប្អូនបណ្តាអង្គភាពសារព័ត៌មាន និងបណ្តាអង្គការក្នុងស្រុកជាច្រើន ដើម្បីជាចំណែកក្នុង បេសកកម្មមួយនេះ ៕

វីដែអូ