ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
សារ៉ុង៤០និងថវិការ២សែនរៀល ត្រូវបានចែកជូនដល់ដៃគ្រួសារពលរដ្ឋទីទាល់ក្រ និងពលរដ្ឋចាស់ជរាហើយ
Fri,06 September 2024 (Time 03:24 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 85នាក់)

ជាការពិតណាស់មហាគ្រួសារខ្មែរ ក្នុងនាមជាកូនខ្មែរកាន់សាសនាព្រះពុទ្ធ និងទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ទោះ បីទៅដល់ទីណា ស្រុកណាក៏ដោយក្តី ក៏ឈាមខ្មែររមែងតែងតែស្រលាញ់ជាតិសាសន៍ខ្លួនឯងមិនអាចកាត់ថ្លៃ បាន នេះហើយគឺជាចរិកខ្មែរដែលតែងតែមាន ភាពទន់ភ្លន់ប៉ុន្តែរមិនទន់ជ្រាយ។

ជាក់ស្តែនៅពេលថ្មីៗនេះ លោក អ៊ុត គឹមអាង ប្រធានស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ បានពាំនាំយក អំណោយមនុស្សធម៌របស់ម្ចាស់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងខេត្តស្ទឹងត្រែង យកទៅចែកជូន ដល់ពលរដ្ឋទីទាល់ក្រ និងពលរដ្ឋចាស់ជរា ប្រមាណ៤០នាក់ ។

អំណោយមនុស្សធម៌ របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងស្រូវ និងភរិយា ព្រមទាំងកូនចៅ ត្រូវបានចែកជូន ពលរដ្ឋហើយ នៅក្នុងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានសារ៉ុងចំនួន៤០ និងថវិកាចំនួន២សែនរៀល ។

បើតាមលោក អ៊ុត គឹមអាង ប្រធានស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ បានបញ្ជាក់ផងនោះ អំណោយ ទាំងអស់នេះ ថ្វីបើមិនមែនជាអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ដូចជាការជួយរបស់ថ្នាក់ដឹកនាំកំពូលៗក៏ដោយ ក្តី ក៏ប៉ុន្តែនេះគឺជាទឹកចិត្តយ៉ាងស្មោះ របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងភរិយា ដែលបានចំណាយទ្រព្យធន ផ្ទាល់ខ្លួនសម្រាប់បងប្អូនទីទាល់ក្រ ដែលកំពុងខ្វះខាត ហើយក៏សង្ឃឹមថា ក្តីស្រឡាញ់ទាំងអស់នេះ អាចនឹងជា សកម្មភាពបោះជំហាននាំមុខមួយ ក៏អាចនិយាយបានថា នៅមានសកម្មភាពរបស់កូនខ្មែរយើងជាច្រើនទៀត ក្នុងការចូលរួមជួយគ្នាឲ្យកាន់តែច្រើនឡើងៗ ពោលគឺរូបភាពអាចនឹងបន្តដូចភ្លៀងរលឹម ក្នុងការជួយគ្នាក្នុង នាមយើងជាខ្មែរស្រឡាញ់ខ្មែរ ៕

វីដែអូ