កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះដែលមានខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំក្រោម ការដឹកនាំលោក ម៉ុក ពន្លក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្ត អាជ្ញាធរមូលដ្ឋាននិងសហគមន៍នេសាទ បានចុះត្រួតពិនិត្យបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ បឹង ត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ដែលស្ថិតក្នុងឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។នៅក្នុងប្រតិបត្តិមួយនេះផងដែរ លទ្ធផលដែលទទួលបាន គឺបានធ្វើការរុះរើដកហូត និងបំផ្លាញចោលនូវឧករណ៍ នេសាទល្មើសច្បាប់រួមមានៈ របាំងព្រួលសាច់ច្បរណរ៉ាវ (សាច់កាវ) ចំនួន១១ខ្សែ ប្រវែង៥៥០ម ក្រឡាទំហំ៣ - ០៤ សង្ទីម៉ែត្រ ។ លបសាច់កាវចំនួន១៤គ្រឿង ក្រឡាទំហំ០២-០៤ សង្ទីម៉ែត្រ ។ របាំងព្រួលស្បៃមុងចំនួន២៩ខ្សែ មាន ប្រវែង១៣៥០ម៉ែត្រ ។ លូស្បៃមុង ចំនួន៣២មាត់លូ ។ របាំងកាត់ទទឹងព្រែកយ៉ាងជិតចំនួន០២របាំង និងលបសាច់ កាវចំនួន០៦គ្រឿង ។ បង្គោលចម្រឹងប្ញស្សីចំនួនប្រមាណ៦០០ដើម ។ ព្រមទាំងបានចាក់លែងត្រីចម្រុះចូលបឹងធម្ម ជាតិប្រមាណ ៣០០គីឡូក្រាម ៕
វីដែអូ