បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ឈ្មោះដុង ថា រស់នៅភូមិត្នោតបាក់ ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្នើសុំដឹកជញ្ជូនផ្ទះចាស់ចេញពីភូមិពោទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តតា កែវ ត្រូវមេខណ្ឌព្រៃឈើខេត្តព្រះវិហារ និងព្រះរាជអាជ្ញាខេត្តព្រះវិហារឃាត់រយ:ពេល៥ថ្ងៃ ទៅហើយបើគិតមក ដល់ម៉ោងផ្សាយនេះចាប់ពីថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៥ មកដើម្បីពិនិត្យរកស្នូលឈើថ្មីបង្កប់ ។ យ៉ាងណាក្តីក្រោយពិនិត្យរួចហើយ មិនមានឈើថ្មីបង្កប់ក្នុងនោះមួយកន្ទុយណានោះទេ តែតម្រូវឲ្យពិន័យចំនួន ៣មែត្រគូបស្មើនិង...១០លានរៀលឯណោះ ។ ជុំវិញរឿងបែបនេះពលរដ្ឋហាក់មិនយល់ទេ តើជាទង្វើអ្វីឲ្យ ប្រាកដ ។ ករណីនេះ សូមមហាជួយថ្លឹងថ្លែងផង មើលទំនងជាមេប្រធានខណ្ឌព្រៃឈើរូបនោះ យកអារម្មណ៍ មកប្រើច្រើនជាងប្រើច្បាប់ ព្រោះថាកន្លងមកបើលោកសមត្ថកិច្ចអនុវត្តន៍តឹងតែង ស្មុគស្មាញដឹកផ្ទះចាស់បែប នេះ ម្លេះសមព្រៃឈើក្នុងខេត្តព្រះវិហារមួយនេះ មិនរិចរិលដូចបច្ចុប្បន្ននោះទេ ។ ម្ចាស់ផ្ទះចាស់ទទូចសំនូមពរ ដើម្បីបញ្ជាក់ភាពស្អាតស្អំទាំងអស់គ្នា សូមតម្លើងផ្ទះនោះឡើងវិញ តើមានឈើថ្មី ដែរឬទេ ចៀសវាងយកឈើចាស់មកចាស់ចោទថ្មី ដើម្បីទំលាក់កំហុសចាប់បង្ខំបង់លុយរាប់លានព្រោះថា បើ តាមការបញ្ជាក់ឲ្យដឹងថា ជាផ្ទះស្នាក់ការបរិស្ថាន មានរយ:ពេលមិនក្រោមពី៧ឆ្នាំនោះទេ សូមសមត្ថកិច្ចមាន អំណាចមេត្តាបើកចិត្តឲ្យទូលាយផង ។ ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋសំណូមពរប្រមុខថ្នាក់ដឹកនាំ សូមមេត្តាជួយពលរដ្ឋផង សូមឲ្យមន្ត្រីអនុវត្តន៍ ថ្នាក់ក្រោមជាតិ បង្ករភាពងាយស្រួលដល់ពលរដ្ឋផង ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋមានឧិកាសរស់រាន មានជីវិតធ្វើផ្ទះសម្បែងបង្កើនជីវភាពសមរម្យតែប៉ុណ្ណោះ ។ ទោះយ៉ាងណាយើងខ្ញុំនៅមិនទាន់ទទួលបានការ បញ្ជាក់ពីនាយខណ្ឌរដ្ឋបានព្រៃឈើនៅឡើយទេ ដោយមិនអាចរកលេខទូរស័ព្ទទំនាក់ទំនងបាន ។
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា