ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន៍ថា ថ្មីៗនេះ រូបខ្ញុំពិតជាមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ដោយបានឃើញ ថ្នាក់ដឹកនាំ របស់កងរាជអាវុធហត្ថសម្រេចដាក់ទណ្ឌកម្មវិន័យទៅលើបុគ្គលដែលជាក្របខណ្ឌកងទ័ព ដែលបាន ប្រើរថយន្តស៊ីរ៉ែន ជាថ្នូរនឹងការបើកក្បួនឲ្យស្ត្រីអ្នករកស៊ីអនឡាញ ក៏ព្រោះថារូបភាពសកម្មភាពទាំងនោះ គឺវាហួស ហេតុពេក ។ឯកឧត្តម ហួន ច័ន្ទថុន បន្តថា ក្របខណ្ឌរបស់កងទ័ព គឺជាក្របខណ្ឌដែលប្រសូតឡើងពីប្រជាពលរដ្ឋ កើតឡើងពី ប្រជាពលរដ្ឋ ជាពិសេសគឺប្រាក់ខែប្រាក់បៀវត្សក៏កើតឡើងចេញពីប្រជាពលរដ្ឋ ជាក់ស្តែងផងនោះ ប្រជាពលរដ្ឋ ស្ទើរគ្រប់តំបន់តែផ្តល់ជំនឿចិត្តយ៉ាងមុតមាំពោពេញដោយក្តីសង្ឃឹមទៅលើស្ថាប័នមួយនេះផងដែរ ប៉ុន្តែនៅពេល ដែលប្រជាពលរដ្ឋទទួលបានព័ត៌មានថា កងទ័ពស្ថាប័នរដ្ឋបែរជាបម្រើឲ្យប្រយោជន៍អ្នកជំនួញអនឡាញឯកជន វិញនោះ គឺពិតជាធ្វើឲ្យពួកគាត់មានការស្រង៉ាកចិត្តជាខ្លាំងតែម្តង ។ដោយឡែកក្រុមឈ្មួញអ្នកជំនួញរកស៊ីតាមអនឡាញវិញ ច្បាស់ណាស់ដើម្បីចង់បង្ហាញពីភាពហាយសូ របស់ពួកគេចង់ឲ្យសង្គមចាប់អារម្មណ៍លើខ្លួន ពួកគេមិនខ្វល់ពីអ្នកណារងទុក្ខ រងទោស ទណ្ឌកម្មអ្វីនោះទេ ធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនបានបំផ្ទុះព័ត៌មានហើយនៅក្នុងសង្គមបានភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ គឺពួកគេធ្វើសម្រេចធ្វើភ្លាមៗ ព្រោះពួកគេមានលុយ ចឹងហើយពេលខ្លះ កាល:ទេស:ខ្លះ មហាជនច្រើនតែងតែរិ:គន់ស្ថាប័នរដ្ឋជានិច្ចជាកាល ។ទោះជាយ៉ាងណាក្តីរូបខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកនាំពាក្យរបស់កងរាជអាវុធហត្ថ ដែលបង្ហាញអំពីចំណាត់ ការរបស់ខ្លួនលើការដាក់ទោសទណ្ឌដល់មន្ត្រីក្រោមឧិវាទ ហើយក៏សង្ឃឹមថា ចំណាត់ការមួយនេះ ក៏អាចជាមេរៀន សម្រាប់អ្នកមានបានពីការរកស៊ីតាមអនឡាញមួយចំនួន បើចង់មានអារម្មណ៍រំភើបតាមបែប ហាយសូ សូមកុំប្រើ វិធីសាស្ត្រដូចរឿងរ៉ាវមួយនេះបន្តទៀត ចង់ល្បីខ្លួនឯងអូសអ្នកផ្សេងទម្លាក់ទឹក ៕
វីដែអូ