ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន និយាយថា ព្រឹត្តិការណ៍ថ្មីដែលរៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋ មន្ត្រីក្រសួងបរិស្ថាន នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពិតជាធ្វើឲ្យរូបខ្ញុំមាន សេចក្តីពេញចិត្តជាខ្លាំង
Thu,23 January 2025 (Time 11:25 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 85នាក់)

ព្រឹត្តិការណ៍ថ្មីដែលបានដំណើរការឡើងកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង កំពុងបានធ្វើឲ្យមហាជនមានចំណាប់អារម្មណ៍ជាខ្លាំងក្នុងចលនាជាតិនិយម ដែល រួមគ្នាបង្ហាញនូវឆន្ទៈរបស់ខ្លួនស្រឡាញ់ជាតិ ស្រឡាញ់បរិស្ថាន ឯកឧត្តម ហួន ច័ន្ទថុន និយាយថា សកម្ម ភាព និងរូបភាពដ៏សែនរីករាយ ក្រោមការរៀបចំដឹកនាំយ៉ាងល្អរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ពិតជាធ្វើឲ្យរូបខ្ញុំមិនកោតសសើរមិនបាន ។

វត្តមានរបស់ឯកឧត្តមថ្នាក់ដឹកនាំនៅក្នុងព្រឹត្តិការណ៍ កំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក នេះ គឺ អាចជាកម្លាំងចិត្តមួយ ដើម្បីជម្រុញដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋទាំងអស់មានការរួមគ្នាថែរក្សាបរិស្ថាន ក្នុង ការបង្កើនការថែរក្សាសុខភាពមនុស្សជាតិ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្មីដ៏សែនរំភើបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ សិក្សានុសិស្សប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋសាធារណៈជាច្រើននាក់ទៀត ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍នៅក្នុងពិធីប្រកាសជាផ្លូវការ(កំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក ) ចាប់តាំងពីថ្ងៃប្រកាស យើងរួមគ្នាមិនប្រើប្រាស់ថង់ប្លាស្ទីកមកដល់ថ្ងៃនេះ មានរយៈពេលជាងមួយឆ្នាំហើយ គឺចាប់តាំងពីថ្ងៃប្រកាសមកដល់ថ្ងៃនេះយើងទទួលបានជោគជ័យ ដោយខេត្តកំពង់ឆ្នាំងគ្មានសំរាមប្លាស្ទិចនៅតាមទីសាធារណៈទៀតទេ ។ ក្រសួងបរិស្ថានរីករាយអបអរសាទរ និងលើកទឹកចិត្តបន្ថែមទៀត សូមឲ្យក្មួយៗសិស្សានុសិស្សអាជ្ញាធរ ដែនដីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសាធារណៈជនទាំងអស់ សូមបន្តវប្បធម៌នៃភាពស្អាតនេះ តទៅទៀត។ ធ្វើយ៉ាងណាឱ្យផ្ទះយើង ប្រទេសយើងស្អាត ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ដើម្បីទទួលស្វាគមន៍អ្នកវិនិយោគទទួលសាគមន៍ភ្ញៀវបរទេសមកទេសចរនៅកម្ពុជាយើងឲ្យមានផាសុកភាព ទទួលបានសេចក្តីរីករាយហើយជួយផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជាយើង។

ទាក់ទិនទៅនឹងព័តមាននេះដែរ ឯកឧត្តម ហួន ច័ន្ទថុន និយាយថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ផងដែរចំពោះវត្តមានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចំពោះខេត្តកំពង់ឆ្នាំង ប៉ុន្តែទោះជាយ៉ាងណាក្តីយើងរង់ ចាំមើលថា នៅមានខេត្តមួយចំនួនទៀត ក៏កំពុងមានបញ្ហាប្រឈមទៅនឹងបរិស្ថានដូចគ្នាដែរ ថាតើអាចកើត មានព្រឹត្តិការណ៍ដូចខេត្តកំពង់ឆ្នាំងដែរ ឬក៏ទេ ៕

វីដែអូ