ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ពលរដ្ឋរងគ្រោះដីធីមានជំលោះស្ទើរបែកផ្សែងរាប់ឆ្នាំទៅហើយ អាជ្ញាធរដោះស្រាយគ្មានតម្លាភាព ឆ្វើឲ្យ ក្រុមកូនចៅគ្រួសារលោកតាសាំងម៉ៅ និងអ្នកស្រីស៊ឹមនេន ជួបរឿងអយុត្តិធម៌មិនចេះចប់មិនចេះចប់មិន ចេះហើយ តើមូលអ្វីនៅពីក្រោយរឿងនេះ
Fri,24 January 2025 (Time 04:36 PM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 60នាក់)

ហេតុផលជំលោះដណ្តើមដីមួយនេះ ដោះស្រាយមិនចេញរហូតបន្តររាប់ឆ្នាំបែបនេះ នោះក៏ព្រោះការ ដោះស្រាយមិនឈរលើកត្តាយុត្តិធម៌ដោយបង្ករឲ្យភាគ្គីម្ខាងយកកូនក្មេងលើកម្រាមដៃចង្អុលព្រំពីកន្លែង មួយទៅកន្លែងមួយ ឬឈូសយកតែម្តង រីឯគ្រួសាលោកតាត្រូវគេគំរាមមិនឲ្យហើបមាត់បានមិនចប់នៅ ឡើយ ក្នុងពេលថ្មីៗនេះថ្ងៃទី១៧ មករា ឆ្នាំ២០២៥ មានគ្រឿងចក្រមកជីកកកាយយកអាចម៍ដី ធ្វើផ្លូវក្នុង ដីជំលោះរវាងភាគី សាន់ សុខរាន់ បានរំលោភយកដាំដំឡូងដោយគ្មានការដោះស្រាយរកយុត្តិធម៌នៅ ឡើយ ។ ក្រៅពីផ្តល់ឧិកាសឲ្យភាគីម្ខាងចង្អុលរំកិលយកដីមិនចេះចប់នោះ លោកតា សាំងម៉ៅ បញ្ជាក់ឲ្យ សាត្រាឬទ្ធិដឹងថា អ្នកស្រុកភូមិគាំទ្រគេអាណិត និងផ្តិតមេដៃជូនតាមៅ៨៦គ្រួសារឯណោះ ដោយទទួល ស្គាល់ថា លោកតាធ្វើចំការរស់នៅទីនោះមុនគេ បច្ចុប្បន្នចំណុះជាសមាជិករស់នៅភូមិយាវ ឃុំកំពង់ ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្នុងចំនុចស្រែខ្សី ភូមិឃុំខាងលើ បន្តរមកប្រមាណ៣០ឆ្នាំកន្លងមកហើយ រហូតមានឯកសារបញ្ជាក់បណ្ណ័ទទួលស្គាល់ពីអាជ្ញាធរទៀតផង មូលហេតុក៏ព្រោះតែចំណុចដីភូមិខាង លើ ត្រូវផ្ទេរមកភូមិត្រាំដុំឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ ធ្វើឲ្យពលរដ្ឋជួបបញ្ហាដីធ្លីយ៉ាងខ្លាំង តួរយ៉ាង ដូចក្រុមគ្រួសារលោកតា សាំង ម៉ៅ ជាដើមក្រុមគ្រួសារកូនចៅលោកតា សាំង ម៉ៅ កន្លងមកជួបរឿង អយុត្តិធម៌ជំលោះព្រំដីតាំងពីឆ្នាំ២០២២ ស្ងាត់ៗលេចឈ្មោះត្រកូល បាស្រី, បាស៊ាម, បាគាម មានដីក្នុង ចំការស្វាយចន្ទីរលោកតា មៅ ទៅវិញអ្នកណាដែរថា លោក ពិន តាល់ ស្មៀនឃុំវឌ្ឍន: នេះជាមហា
សេដ្ឋី ដីធ្លី តើឲ្យពលរដ្ឋមានអីសង្ឃឹមទៀត សូម្បីក្រសួងមហាផ្ទៃចេញលិខិតពីរដងទៅហើយ នៅគ្មាន ប្រសិទ្ធភាពទៀតនោះ។

ថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ លេខ ២១៤៨ សជណ ទីពីរថ្ងៃទី៥ មេសា ឆ្នាំ២០២៤ លេខ ២១៤៨ សជណឲ្យពន្លឿនដោះស្រាយឲ្យឈរលើយុត្តិធម៌មិនទាន់បាននៅឡើយ មិនដឹងទំនួលខុសត្រូវរបស់ អាជ្ញាធរថ្នាក់ក្រោមចាត់ទុកក្នុងតម្លៃណានោះទេ សម្រាប់ថ្ងៃ២៤ មករា ឆ្នាំ២០២៥ យើងខ្ញុំពុំអាច សុំការបញ្ជាក់ពីលោក ចេង គុំជុប អភិបាលស្រុករងទទួលរឿងវិវាទិដីធ្លីបាននោះទេ ដោយទូរស័ព្ទមិន អាចទាក់ទងបាន ៕

វីដែអូ