ដូចសុភាសិតខ្មែរនិយាយមិនខុសនោះទេ បើខ្មោចស្រុកមិនឲ្យដៃនោះទេ ខ្មោចព្រៃក៏វាមិនហ៊ាននោះដែរ យ៉ាងណាមិញត្រឹមតែប៉ុន្មានខែនេះ តំបន់ព្រៃជាច្រើនកន្លែងនៅក្នុងស្រុកចិត្របុរី ប្រែក្លាយទៅជាទីវាល រហោស្ថានយ៉ាងចម្លែក ព្រោះតែជារៀងរាល់ថ្ងៃនេះ ក្រុមឈ្មួញធ្យូងនាំធ្យូងឆ្លងដែនកំពុងបំផុសឲ្យពលរដ្ឋ ដែលជាទាសករបទល្មើសឲ្យខ្លួន ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃកាប់ព្រៃដុតធ្យូង និងខ្លះទៀតប្រមូលធ្យូង ឲ្យខ្លួនពួកគេ ។តាមសេចក្តីរាយការណ៍្យដឹងថា ជាក់ស្តែងនៅក្នុងស្រុកចិត្តបុរី ខេត្តក្រចេះ កុំថាឡើយព្រៃដែលមានឈើ ដើមធំៗ ពោលត្រឹមតែកូនឈើតូចៗក៏មិនមានសេសសល់នោះដែរ ពោលគឺត្រូវបានរងនូវការបំផ្លិច បំផ្លាញគ្រប់កន្លែងក្នុងរូបភាពដុតយកធ្វើជាធ្យូង និងប្រមូលនាំចេញឆ្លងដែនទៅប្រទេសវៀតណាម ។ទាក់ទិនទៅនឹងព័តមាននេះផងដែរ កន្លងមកតែងល្បីថា លោក ស ចំរុង អភិបាលរងស្រុកចិត្របុរី ធ្លាប់បាន និយាយថា ឈើភាគច្រើនដែលដុតធ្យូងទាំងនោះ គឺជាឈើគ្រាក់ងាប់ៗមិនមែនថ្មីទេ ប៉ុន្តែផ្ទុយទៅវិញមជ្ឈ ដ្ឋាននៅក្នុងខេត្តក្រចេះជាច្រើនបានបង្ហាញមតិផ្សេង ដោយលើកឡើងថា បុគ្គលដែលជាថ្នាក់ដឹកនាំទីតាំង មួយចំនួនឲ្យតែនៅពេលដែលខ្លួនទទួលបានសេចក្តីរាយការណ៍អំពីបទល្មើសធ្យូងនាំឆ្លងដែនម្តងៗ គឺមួយៗ តែងតែនិយាយថា ជាឈើងាប់ៗតើឈើងាប់អ្វីក៏ច្រើនម៉្លេះរាប់ឆ្នាំដុតមិនអស់សោះនោះ លើសពីនេះទីតាំង ព្រៃធម្មជាតិមួយចំនួនធ្លាប់តែមានសភាពស្រស់បំព្រងបែរជាបាត់បង់នៅសល់តែដីវាលរហោដ្ឋាន លើស ពីនេះក៏មានថ្នាក់ដឹកនាំអាជ្ញាធរទីតាំងមួយចំនួនតែងអះអាងថា ជាប្រភេទបទល្មើសលក្ខណៈគ្រួសារ តូច តាច ប៉ុន្តែអ្នកទាំងខ្លួនឯងឆ្លើយដោះសារហើយ ដឹងយ៉ាងច្បាស់ថាសកម្មភាពបទល្មើសលក្ខណៈគ្រួសារ គឺជាប្រភេទកណ្តៀរប្រមូលឲ្យឈ្មួញធ្វើមានធ្វើបានក្លាយជាសេដ្ឋីលើញើសឈាមអ្នកក្រយ៉ាងណាក៏ដោយក្តី ក៏អស់លោកទាំងនោះមិនមានការទប់ស្កាត់ ហើយខំប្រឹងក្រឡៃការពិតទៀតផង ។ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះផងដែរ មជ្ឈដ្ឋាននៅក្នុងខេត្តក្រចេះ លើកឡើងថា ករណីបទល្មើស នៅតែកើតមានមិនឈប់មិនឈរ គួរណាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីមេត្តាធ្វើ ការពិនិត្យឡើងវិញទៅលើបុគ្គលដែលជាថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ព្រោះការបិទភ្នែកបិទត្រចៀក ទុកឲ្យពលរដ្ឋក្លាយជាទាសករបទល្មើសដូចកណ្តៀរប្រមូលធ្យូងឲ្យឈ្មួញនាំឆ្លងដែនធ្វើមានធ្វើបាន គឺ មិនបានធ្វើឲ្យពលរដ្ឋមានជីវភាពសមរមទេ ផ្ទុយទៅវិញពលរដ្ឋកាន់តែធ្វើការកាន់តែក្រ និងកាន់តែ មានទោសទណ្ឌថែមទៀតផង ៕
វីដែអូ