ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ល្បែងអនឡាញខុសច្បាប់កំពុងបើកលេង មិនខ្វល់ពីច្បាប់ដែលត្រូវបង្ក្រាបក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ
Tue,07 January 2025 (Time 06:52 PM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 81នាក់)

ចឹងបានតែថា អ្នកស្រែកបានតែស្រែកអ្នកលេងនៅតែលេង យ៉ាងណាមិញក្រុមបើកទីតាំងល្បែងអនឡាញគឺ នៅតែបន្តលេងយ៉ាងកងរំពង ដោយមិនខ្វល់គោរពបទបញ្ជាថ្នាក់លើអ្វីបន្តិចសោះ ដោយគេឃើញមានល្បែង អនឡាញកំពុងបានដាក់បើកលេងយ៉ាងប្រចាំ ដែលស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយគេល្បីថា ម្ចាស់ផ្ទះមានឈ្មោះធឿន ។ ចែហ៊ឿន ។ ឈ្មោះធូ...និងមានផ្ទះមួយចំនួនទៀតផង ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹង ការកើនឡើងនៃទីតាំងល្បែងលេងយ៉ាងកងរំពង ពលរដ្ឋជាច្រើនបានបង្ហាញ នូវការងឿងឆ្ងល់ ក៏ព្រោះតែល្បែងកើនឡើងប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធគឺមិនឃើញមានការបង្ក្រាបល្បែង ស៊ីសងនោះឡើយ ដោយពលរដ្ឋមួយចំនួនសង្ស័យថា តើអាចជាអាចជាឆ្នាំងបាយរបស់សមត្ថកិច្ច មួយចំនួន នោះឬក៏យ៉ាងណា ។

ទោះយ៉ាងណាក្តីប្រភពពីពលរដ្ឋ សំនូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយពិនិត្យមើលល្បែង អនឡាញខុសច្បាប់កំពុងបើកលេងទាំងអស់នេះផង ព្រោះការញៀនល្បែងរបស់មនុស្សគឺមិនបានផ្តល់ផល ចំណេញដល់ខ្លួន និងក្រុមគ្រួសារនោះឡើយ ផ្ទុយទៅវិញគឺបានបង្កផលលំបាកនិងវិបត្តិបំណុលធ្ងន់ធ្ងរបន្ថែម ទៀតផង ។

សម្រាប់ព័ត៌មាននេះផងដែរ សហការីអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក សួស ស៊ាងលី អធិការ ស្រុកក្រូចឆ្មា ប៉ុន្តែមិនអាចសុំការបញ្ជាក់បានយ៉ាងណានោះទេ ក៏ព្រោះតែទូរស័ព្ទចូលហើយមិនមានអ្នក ទទួល យ៉ាងណាក៏ដោយចុះ លោមេឃុំឈូក លោកបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៥ លោកមេឃុំថា រូបលោកឲ្យប៉ូលីសបង្ក្រាបដែរ តែគេអត់ធ្វើហើយគេថាមានច្បាប់ ដូច្នេះយើងបន្តមើលថា តើ ២០២៥ អាជ្ញាធរពាក់ព័ន្ធបង្ក្រាប ឬក៏ទុកបន្តរទៀត ៕

វីដែអូ