ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ចុមយក្សតើ(លោករ៉ុង)ជានរណាបានជាហ៊ានកាង និងកែនគោយន្តកន្ត្រៃរាប់សិបគ្រឿងកាត់ និងដឹកជញ្ជូនអនុ ផលឈើលក់យ៉ាងអនាធិបតេយ្យ ក្នុងតំបន់ទឹកដីស្រុកអូរគ្រឿងសែនជ័យ តែពុំទាន់ឃើញមានអាជ្ញាធរ និងមន្ត្រី ជំនាញចុះបង្ក្រាបអ្វីទាល់តែសោះ
Wed,08 January 2025 (Time 12:43 PM)
ដោយ ៖ ព្រំ ឌឿន (ចំនួនអ្នកអាន: 83នាក់)

កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានទូរទស្សន៍សាត្រាឬទ្ធយើងខ្ញុំ ក្រោយពីទទួលបានសេចក្ដី រាយការណ៍ពីប្រជាពលរដ្ឋរជាច្រើនគ្រួសារស់នៅ ភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ឲ្យ អង្គភាពយើងខ្ញុំឱ្យដឹងថា មានគោយន្តកន្ត្រៃជាច្រើនគ្រឿងកំពុងកាត់ដឹកជញ្ជូនប្រភេទឈើធ្វើអូសស្រស់លក់ដូច ដង្ហែរកឋិនចេញពីស្រុកសំបូរ នឹងស្រុកអូរគ្រៀងសែនជ័យ ។

ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិកោះច្បារខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំបានចុះដល់ចំណុចទីតាំងខាងលើបានជួបប្រទះឃើញមានគោយន្តកន្ត្រៃកំពុងដឹកជញ្ជូនអនុផលឈើចេញពី(ស្រុកសំបូរ)និង(ស្រុកអូគ្រៀង) សែនជ័យពិតប្រាកដមែន ។

ដោយជួបប្រទះគោយន្តកន្ត្រៃកំពុងដឹកជញ្ជូនអនុផលឈើជាច្រើន គ្រឿងខាងលើនេះអង្គភាពសារព័ត៌មានទូរ ទស្សន៍សាត្រាឬទ្ធ យើងខ្ញុំបានសុំបទសម្ភាសន៍ពីក្រុមតៃកុងគោយន្តកន្ត្រៃ លោកបានឲ្យដឹងថា ការកាត់នឹងដឹក ជញ្ជូនអូសឈើស្រស់ៗខាងលើនេះ គឺមានការធានាអះអាងរត់ការសមត្ថកិច្ចពី មេកាដ៏ធំម្នាក់ឈ្មោះថា (លោក រ៉ុង) រស់នៅភូមិអូកក់ ឃុំអូគ្រៀង ស្រុកគ្រៀងសែនជ័យ ខេត្តក្រចេះ ទើបក្រុមពួកគាត់ហ៊ានចូលកាត់និងដឹក ជញ្ជូនយកមកលក់ឲ្យបែបនេះ។

ដោយតៃកុងគោយន្តកន្ត្រៃបានប្រាប់ឲ្យអង្គភាពយើងខ្ញុំដឹងទៀតដែរថាក្រៅពីមេការដ៏ធំឈ្មោះ(លោក.រ៉ុង)ឈរចាំទិញនិងរត់ការនោះ គឺនៅមានអ្នកកាត់ដឹកមានគោយន្តកន្ត្រៃដោយខ្លួនឯងចំនាន់ពីរគ្រឿងទៅ ៥គ្រឿង និងដើរ គៀងប្រមូលគោយន្តន្រ្តៃ ពីបណ្ដាឃុំនិងស្រុកផ្សេងៗ មកកាត់ដឹកជញ្ជូនអនុផលឈើ ក្នុងទឹកដី(ស្រុកសំបូរ) និង (ស្រុកអូរគ្រៀងសែនជ័យ)ខាលើនេះ ចំនួនពីរនាក់ទៀតទី.១ ឈ្មោះ(អន្ទើត.កោ) រស់នៅភូមិអូរកក់ ឃុំអូរ គ្រៀងទី២ ដែលស្គាល់ថាឈ្មោះ(សយ.ចារ) រស់នៅភូមិកោះច្បារ.ស្រុកសំបូរជាអ្នកដើរគៀងគរប្រមូលគោយន្ត កន្ត្រៃជាច្រើនគ្រឿងពីរបណ្ដាលឃុំ និងបណ្ដាលស្រុកផ្សេងៗទៀតមានដូចជាមកពី ស្រុកស្នួល ស្រុកសំបូរ ស្រុក អូរគ្រៀងសែនជ័យ ដើម្បីចូលកាត់ដឹកជញ្ជូនអនុផលឈើ លក់ឲ្យក្រុមបក្សពួកខ្លួនផងដែរ ។

ភ្លាមនោះដែរដោយអង្គភាពសារព័ត៌មានយើងខ្ញុំទទួលបានការផ្ដល់បទសម្ភាសន៍ ពីក្រុមតៃកុងគោយន្តកន្ត្រៃពី សកម្មភាពការកាត់ដឹកជញ្ជូនអនុផលឈើស្រស់ៗខាងលើ រួចមកអង្គភាពព័ត៌មានយើងខ្ញុំបានបានរាយការណ៍ អំពីសកម្មភាពជាក់ស្ដែង និងសុំបទសម្ភាសន៍តាមរយៈប្រព័ន្ធតេលេក្រាមពីលោកអុំ (កែវបុប្ផាមេឃុំអូរគ្រៀង) ឱ្យលោកបានជ្រាប អំពីសកម្មភាពការកាត់ដឹកជញ្ជូនអនុផលឈើស្រស់ៗក្នុងតំបន់ឃុំអូគ្រៀង និងដឹកមកពី ស្រុកសំបូរនេះ ។

ភ្លាមនោះដែរលោកអ៊ុ(កែវបុប្ផាមេឃុំអូរគ្រៀង) បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យដឹងដែរថាសកម្ម ភាពការកាត់ដឹកជញ្ជូនអូសស្រស់ៗខាងលើនេះលោកបានដឹងព័ត៌មានពីប្រជាពលរដ្ឋរាយការជូនលោកហើយលោកបានចុះទៅដល់ទីតាំងនោះ គឺមានការកាត់ដឹកជញ្ជូនឈើអុសស្រស់ៗជាក់ស្ដែងពិតប្រាកដមែន ដោយ លោកបានរាយរបាយការណ៍ដាក់ជូនទៅស្ថាប័នជំនាញបរិស្ថានដែនជម្រកតំបន់នោះរួចរាល់ហើយ ដោយ លោកអុំ(កែវបុប្ផា.មេឃុំអូរគ្រៀង) លើកឡើងទៀតដែថា ការអនុវត្តនីតិវិធីពីស្ថាប័នជំនាញមន្ត្រីបរិស្ថានបន្ត យ៉ាងណាសូមឲ្យអង្គភាពព័ត៌មានយើងខ្ញុំទាក់ទងទៅមន្ត្រីជំនាញបរិស្ថានដែនជម្រកតំបន់នោះបន្ត។

អង្គភាពសារព័ត៌មានទូរទស្សន៍សាត្រាឬទ្ធយើងខ្ញុំក្រោយពីទទួលបានបទសម្ភាសន៍ពីលោកអុំ(កែវបុប្ផា.មេឃុំអូរគ្រៀង)រួចមកអង្គភាពយើងខ្ញុំបានខលតាមរយៈទូរសព្ទដៃទាក់ទងទទួលព័ត៌មានមិនបាននិងបានទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាមទៅ(លោកវិសាល) មានតួនាទីជាមន្ត្រីបរិស្ថានទីស្នាក់ការដែនជំរកតំបន់នោះដោយបានផ្ញើ
ទាំងរូបភាព និងវីដេអូក្រុមតៃកុងគោយន្តជាច្រើនគ្រឿងកំពុងដឹកជញ្ជូនអនុផលឈើអុសស្រស់តែ (លោក វិសាល) មន្ត្រីបរិស្ថានបានចូលមើលតែមិនបានឆ្លើយតប។

យ៉ាងណាប្រជាពលរដ្ឋរស់នៅ.ភូមិកោះច្បារ.ភូមិកំពង់ភ្នៅ.និងភូមិអូរកក់ដែលនៅជាប់ចំណុចទីតាំងកើតហេតុខាងលើជាច្រើនគ្រួសារកំពុងដាក់ការងារឆ្ងល់ថា លោករ៉ុងនិងបក្សពួកទាំងនោះប្រហែលជាមានខ្នងធំនៅពី ក្រោយបានជាហ៊ានកាត់ដឹកជញ្ជូនអនុផលអូសឈើស្រស់ៗលក់យ៉ាងអនាធិបតេយ្យបែបនេះ។ និងស្នើសុំឲ្យ អាជ្ញាធរនិងមន្ត្រីជំនាញជួយមានវិធានការចំពោះក្រុមគោយន្តកន្ត្រីរាប់សិបគ្រឿងនិងឈ្មួញខាងលើអនុវត្តតាម ផ្លូវច្បាប់ ស្ដីពី ព្រៃឈើដើម្បីសេះសល់ព្រៃឈើដែលនៅក្នុងតំបន់នោះទុកដែនជំរកសត្វព្រៃ និងទុកជាប្រយោជន៍ ប្រើប្រាស់ដល់ប្រជាសហគមន៍សហគមន៍ទទួលផលលក្ខណៈប្រពៃណីតកូនតកូនចៅជំនាន់ក្រោយបានស្គាល់ផងទាន ។

រាល់ការផ្សាយអង្គភាពយើងខ្ញុំបើមានបុគ្គល ឬស្ថាប័នណាថាព័ត៌មាននេះមិនពិតយ៉ាងណានោះ សូមទំនាក់ ទំនងមកអង្គភាពយើងខ្ញុំរង់ចាំបកស្រាយចម្ងល់រៀងរាល់ម៉ោងធ្វើការ ៕

វីដែអូ